Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​អត្តសញ្ញាណ​ទង់ជាតិ​ពិតប្រាកដ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​មាត្រា​៦​ឧ​ប​សម្ព័ន្ធ​ទី​១​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​បាន​បង្ហាញ​ថា​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ពណ៌​ក្រហម​ពណ៌​ខៀវ​ពណ៌​ស​

​អត្តសញ្ញាណ​ទង់ជាតិ​ពិតប្រាកដ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​មាត្រា​៦​ ឧ​ប​សម្ព័ន្ធ​ទី​១​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​បាន​បង្ហាញ​ថា​ ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ពណ៌​ក្រហម​ ពណ៌​ខៀវ​ ពណ៌​ស​ និង​ពណ៌​ខ្មៅ​ ។​ ​

ប៉ុន្តែ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​សារព័ត៌មាន​វៀតណាម​ឈ្មោះ​ Nhân​ Dân​ បោះពុម្ព​ជា​ភាសា​អង់គ្លេស​ បាន​ចុះ​ផ្សាយ​អត្ថបទ​ស្តី​អំពី​កិច្ចប្រជុំ​អាស៊ាន​បូក​៦​ "ASEAN+6​ to​ host​ RCEP​ meeting​ in​ Brunei"​ កាលពី​ខែសីហា​ ឆ្នាំ​២០១៣​ កន្លង​ទៅ​នោះ​ គឺ​បាន​បង្ហាញ​នូវ​ទង់ជាតិ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ផ្ទៃ​ពណ៌​ក្រហម​ និង​ប្រាសាទ​ពណ៌​លឿង​ ដែល​ស្រ​ដៀង​គ្នា​ទៅ​នឹង​ទង់ជាតិ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ទៅ​វិញ​ ។​ ​

គេ​មិន​ទាន់​អាច​ដឹង​ថា​ ការ​បោះពុម្ពផ្សាយ​របស់​សារព័ត៌មាន​ Nhân​ Dân​ វៀតណាម​នេះ​មាន​ចេតនា​ ឬ​អ​ចេតនា​បន្លំ​ ឬ​បំបាត់​អត្តសញ្ញាណ​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពិតប្រាកដ​ ឲ្យ​ក្លាយទៅជា​មាន​ផ្ទៃ​ពណ៌​ក្រហម​ និង​ប្រាសាទ​ពណ៌​លឿង​ស្រ​ដៀង​គ្នា​នឹង​ទង់ជាតិ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ឬ​យ៉ាងណា​នោះ​ទេ​ ខណៈ​ដែល​ការ​បោះពុម្ពផ្សាយ​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ និង​មិន​អាច​ទទួលយក​បានជា​ដាច់ខាត​ ។​

​ប្រជាពលរដ្ឋ​កម្ពុជា​បាន​សំណូមពរ​ឲ្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃព្រះរាជាណាចក្រកម្ពុជា សួរនាំ​រឿង​នេះ​ឲ្យ​បាន​ច្បាស់លាស់​ទៅ​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ដើម្បី​កំណត់​និង​អនុវត្តន៍​ឲ្យ​បាន​ច្បាស់​ទាក់ទង​នឹង​ការ​គោរព​នូវ​អត្តសញ្ញាណ​ និង​ឯករាជ្យ​ បូរណភាព​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕​

Cambodian-Flag

Vietnam-Website


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item