Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៨​រូប​បាន​ដំណើរការ​បើក​កិច្ចប្រជុំ​លើក​ដំបូង​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៣​ខែកញ្ញា​ឆ្នាំ​២០១៣​កន្លង​មក​ដោយ​គ្មាន​វត្តមាន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​មក​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​រូប​ឡើយ​ទោះបី​ច្បាប់រដ្ឋធម្មនុញ្ញ​បាន​តម្រូវ​ឲ្យ​រដ្ឋសភា​មា​សមាជិក​ជា​តំណាងរាស្ត្រ​ចំនួន​យ៉ាងតិច​១២០​រូប​ក៏​ដោយ​

​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៨​រូប​បាន​ដំណើរការ​បើក​កិច្ចប្រជុំ​លើក​ដំបូង​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៣​កន្លង​មក​ ដោយ​គ្មាន​វត្តមាន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​មក​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​រូប​ឡើយ​ ទោះបី​ច្បាប់រដ្ឋធម្មនុញ្ញ​បាន​តម្រូវ​ឲ្យ​រដ្ឋសភា​មា​សមាជិក​ជា​តំណាងរាស្ត្រ​ចំនួន​យ៉ាងតិច​១២០​រូប​ក៏​ដោយ​ "​តាម​ការ​កំណត់​ចំនួន​អាសនៈ​រដ្ឋសភា​សម្រាប់​នីតិកាល​ទី​៥​នេះ​ ត្រូវ​មាន​សមាជិក​ជា​តំណាងរាស្ត្រ​ចំនួន​១២៣​រូប​"​ ។​

មិន​ត្រឹមតែ​ដំណើរការ​កិច្ចប្រជុំ​លើក​ដំបូង​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ​ សភា​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​ចំនួន​៦៨​រូប​ បាន​រៀបចំ​ប្រធាន​ អនុប្រធាន​រដ្ឋសភា​ ប្រធាន​ អនុប្រធាន​ និង​សមាជិក​គណៈកម្មការ​ជំនាញ​ទាំង​៩​នៃ​រដ្ឋសភា​ ព្រមទាំង​អនុម័ត​បង្កើត​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ គ្រប់គ្រង​អំណាច​ផ្តាច់មុខ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​រួចរាល់​អស់ហើយ​ ដោយ​មាន​សមាសភាព​គណៈរដ្ឋមន្ត្រី​សរុប​ចំនួន​ជាង​២០០​នាក់​ ។​

​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​បាន​អះអាង​ថា​ ការ​ណ័​ដែល​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​រូប​ ដែល​ទទួល​បាន​សុពលភាព​សមាជិក​រដ្ឋសភា​រួច​ហើយ​ និង​មិន​ព្រម​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​មុខ​តំណែង​នោះ​ គឺ​ដោយសារ​ ៖​ ១-​គណបក្សកាន់អំណាច​មិន​ព្រម​ចូលរួម​បង្កើត​គណៈកម្មការ​ឯករាជ្យ​ ស៊ើបអង្កេត​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ តាម​ការ​ទាមទារ​របស់​គណបក្សប្រឆាំង​តាំងពី​ដើម​ទី​រៀង​មក​ និង​២-​គណបក្សកាន់អំណាច​មិន​ព្រម​ប្រគល់​អំណាច​ស្ថាប័ន​ណាមួយ​ក្នុង​ចំណោម​ស្ថាប័ន​ទាំង​២​ "​រដ្ឋសភា​ និង​រាជរដ្ឋាភិបាល​"​ឲ្យ​គណបក្សប្រឆាំង​កាន់កាប់​ ជា​ពិសេស​តំណែង​ជា​ប្រធានរដ្ឋសភា​ និង​គណៈកម្មការ​ជំនាញ​មួយ​ចំនួន​ទៀត​របស់​រដ្ឋសភា​ ក្នុង​ស្ថានការណ៍​បណ្តោះអាសន្ន​ រង់ចាំ​ការ​ស៊ើបអង្កេត​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​បាន​ចប់​សព្វគ្រប់​ ។​

​ដោយឡែក​ ថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច​ បាន​អះអាង​ថា​ តំណាងរាស្ត្រ​គណបក្សប្រឆាំង​មិន​ព្រម​បោះបង់​ចោល​សុពលភាព​របស់​ខ្លួន​ជា​សមាជិក​រដ្ឋសភា​ទេ​ ប៉ុន្តែ​ក៏​មិន​ព្រម​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​មុខ​តំណែង​ ដោយសារ​តែ​ការ​ទាមទារ​នូវ​បុព្វសិទ្ធិ​ និង​ប្រាក់បៀវត្សរ៍​ទៅ​វិញ​ ។​ ​

ទោះជា​យ៉ាងណា​ក៏​ដោយ​ ថ្នាក់ដឹកនាំ​គណបក្សកាន់់អំណាច​ បាន​អះអាង​ដែរ​ថា​ ក្នុង​ន័យ​សម្បទាន​ និង​ការ​ផ្សះផ្សា​ជាតិ​ គណបក្សកាន់អំណាច​អាច​នឹង​លៃលក​មុខ​តំណែង​ជា​អនុប្រធាន​រដ្ឋសភា​ និង​ប្រធាន​ អនុប្រធាន​គណៈកម្មការ​ជំ​ន​ញ​មួយ​ចំនួន​ក​ក្នុង​រដ្ឋសភា​ជូន​គណបក្សប្រឆាំង​ ប្រសិនបើ​អ្នកតំណាង​រាស្ត្រ​គណបក្សប្រឆាំង​ស្ម័គ្រចិត្ត​ចូល​មក​កាន់​មុខ​តំណែង​ក្នុង​រដ្ឋសភា​ ។​

​គិត​ទៅ​ដល់​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៣​ខាង​មុខ​ ដែល​ជា​ថ្ងៃ​គណបក្សប្រឆាំង​ប្រកាស​ធ្វើ​មហា​បាតុកម្ម​ដាក់​ញត្តិ​ជូន​អង្គការសហប្រជាជាតិ​ និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ស្តី​ពី​កម្ពុជា​ ថ្ងៃ​២៣​ តុលា​១៩៩១​ដោយ​អះអាង​ថា​ ទាមទារ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​នោះ​ គឺ​មាន​រយៈពេល​មួយ​ខែ​គត់​ ដែល​អ្នកតំណាង​រាស្ត្រ​គណបក្សប្រឆាំង​ចំនួន​៥៥​រូប​មិន​ព្រម​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​មុខ​តំណែង​ជាមួយ​អ្នកតំណាង​រាស្ត្រ​គណបក្សកាន់អំណាច​។​ ​

បច្ចុបន្ន​ ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ កំពុង​ប្រឹងប្រែង​ស្វះស្វែង​ធ្វើ​នយោបាយ​ការទូត​ ទាមទារ​ឲ្យ​មជ្ឈដ្ឋាន​អន្តរជាតិ​កុំ​ទទួលស្គាល់​រាជរដ្ឋាភិបាល​កម្ពុជា​ នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ ដឹកនាំ​ដោយ​គណបក្សកាន់អំណាច​ និង​ទាមទារ​ឲ្យ​មានការ​ព្យួរ​អាសនៈ​ប្រទេស​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​ ដោយ​គណបក្សប្រឆាំង​អះអាង​ថា​ រដ្ឋសភា​ និង​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​ដែល​កើតឡើង​កាលពី​ថ្ងៃ​ទី​២៣-២៤​ខែកញ្ញា​ ឆ្នាំ​២០១៣​កន្លង​មក​ជា​ការ​ខុសច្បាប់​ ។​ ​

ជាមួយ​គ្នា​នេះ​ គណបក្សកាន់អំណាច​ហាក់​មិនសូវ​ខ្វល់​នឹង​សកម្មភាព​តវ៉ា​របស់​គណបក្សប្រឆាំង​ទេ​ ប៉ុ​ន្ត​តែ​បន្ត​ព្យាយាម​ "​អន្ទង​"​អ្នកតំណាង​រាស្ត្រ​គណបក្សប្រឆាំង​ឲ្យ​មក​ចូល​កាន់​តំណែង​ក្នុង​រដ្ឋសភា​ ដោយ​គណបក្សកាន់អំណាច​សន្យា​នឹង​ធ្វើ​សម្បទាន​ មុខ​តំណែង​ក្នុង​រដ្ឋសភា​មួយ​ចំនួន​ជូន​អ្នកតំណាង​រាស្ត្រ​គណបក្សប្រឆាំង​ ។​ ​

សំណួរ​មួយ​ចំនួន​ត្រូវ​បាន​ចោទសួរ​ដូច​តទៅ​ ៖​ ១-​តើ​អ្នកតំណាង​រាស្ត្រ​គណបក្សប្រឆាំង​ទាំង​៥៥​រូប​អាច​ស៊ូទ្រាំ​មិន​ចូល​កាន់​មុខ​តំណែង​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ដល់​ពេល​ណា​ ?​ តើ​ឥទ្ធិពល​របស់​គណបក្សប្រឆាំង​អាច​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​មិន​ទទួលស្គាល់​រដ្ឋសភា​ និង​រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​ និង​ឈាន​ទៅ​សម្រេច​ព្យួរ​អាសនៈ​ប្រទេស​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​ដែរ​ឬទេ​ ?​ តើ​អ្នកតំណាង​រាស្ត្រ​គណបក្សប្រឆាំង​ព្រម​ទទួលយក​ឋានៈ​ តួនាទី​ ដែល​"​ខ្ជាក់​ចេញពី​មាត់​"​របស់​គណបក្សកាន់អំណាច​ដែរ​ឬទេ​ និង​តាម​វិធី​ណា​ ?

មជ្ឈដ្ឋាន​អ្នកគាំទ្រ​គណបក្ស​នយោបាយ​ប្រឆាំង​នៅ​កម្ពុជា​ ជា​ពិសេស​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ជិត​៣​លា​នាក់​ បាន​លើក​ឡើង​ថា​ មុខ​តំណែង​ តួនាទី​ក្នុង​ស្ថាប័ន​រដ្ឋសភា​សព្វថ្ងៃ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​មាត់​អ្នកតំណាង​រាស្ត្រ​របស់​គណបក្សកាន់អំណាច​អស់​ទៅ​ហើយៗ​បើ​អ្នកតំណាង​រាស្ត្រ​គណបក្សប្រឆាំង​ទៅ​ទទួលយក​ឋានៈ​ តួនាទី​ខ្លះៗ​ទាំងនោះ​ពី​គណបក្សកាន់អំណាច​ ក្រោម​រូបមន្ត​សម្បទាន​ ឬ​សិល្បៈ​នៃ​ការ​ចែករំលែក​របស់​គណបក្សកាន់អំណាច​ គឺ​មាន​ន័យ​ថា​ អ្នកតំណាង​រាស្ត្រ​គណបក្សប្រឆាំង​ទទួល​បាន​ឋានៈ​ បុណ្យស័ក្តិ​ តួនាទី​ដែល​"​ខ្ជាក់​ចេញពី​មាត់​"​របស់​អ្នកតំណាង​រាស្ត្រ​គណបក្សកាន់អំណាច​ដ៏​គួរ​ឲ្យេ​អៀនខ្មាស​បំផុត​ ៕​

Sam-Raingsy---Hun-Sen5


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item