រាជធានីភ្នំពេញ ៖ បិសាចតណ្ហាជាក្មេងស្ទាវអាយុ ២០ ឆ្នាំបន្ទាប់ពីផឹកស៊ីស្រវឹង បានបបួលស្ដ្រីវ័យ ៤៧ ឆ្នាំម្នាក់យកទៅរំលោភ នៅក្បែរម៉ុងខ្មោច កាលពីវេលាម៉ោង ៧និង១៥ នាទីយប់ថ្ងៃទី១៥ ខែតុលាឆ្នាំ២០១៣ នៅក្នុងបរិវេណ វត្ដស្ងួនពេជ្រ នៅក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ តែនាងបានប្រើល្បិច ទើបអាចរួចផុត ពីក្រញាំប្រុសព្រាន។
ក្មេងស្ទាវល្មោភកាមមានឈ្មោះ ឈឿន កាណាន់ អាយុ ២០ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រីឯស្ដ្រីរងគ្រោះឈ្មោះ ស.ច.ន អាយុ ៤៧ ឆ្នាំជាកសិករ រស់នៅក្នុងភូមិឃុំ ជាមួយជនសង្ស័យ និងមានប្ដីជាមន្ដ្រីយោធា ។
មុនពេលកើតហេតុ ស្ដ្រីរងគ្រោះបានទៅលេងផ្ទះមិត្ដភក្ដិក្នុងភូមិស្ងួនពេជ្រ និងបានបបួលគ្នា ផឹកស្រាថ្នាំអស់១លីត្រ ហើយគាប់ជួនពេលនោះ ស្រាប់តែជនសង្ស័យបានជិះម៉ូតូម៉ាក សង់កូរ៉េពណ៌ក្រហមអត់ស្លាកលេខ១ គ្រឿងទៅដល់ ក៏បបួលស្ដ្រីរងគ្រោះ និងមិត្ដភក្ដិដែលកំពុងផឹកស្រាថ្នាំ ទៅផឹកស្រាបៀរបន្ដ ទៀត ដោយគេជាអ្នកចេញលុយ ។
ក្រោយពេលផឹកស្រាបៀរ អស់កន្លះកេស ធ្វើឱ្យជនសង្ស័យ និងស្ដ្រីរងគ្រោះ ស្រវឹងយ៉ាងខ្លាំង ហើយភ្លាមនោះស្ដ្រីរងគ្រោះ បានសុំមិត្ដភក្ដិនិងជនសង្ស័យ ដើរទៅផ្ទះមុន ប៉ុន្ដែត្រូវជនសង្ស័យ និយាយអង្វរឱ្យផឹកស្រាបៀរ អស់ពីកែវសិន ចាំខ្លួនគេឌុបជូនទៅផ្ទះ ។ បន្ទាប់ពីផឹកស្រាបៀរ ស្រវឹងរួចមក ស្ដ្រីរងគ្រោះត្រូវបានជនសង្ស័យ ដឹកតាមម៉ូតូទៅដល់កណ្ដាលផ្លូវ ជនសង្ស័យបានជិះចូលវត្ដ សំដៅទៅម៉ុងខ្មោច ហើយបានលួងលោមស្ដ្រីរងគ្រោះ ដើម្បីសេពសន្ថវៈ ។
ដោយយល់ឃើញថា ខ្លួនចាញ់បោកក្មេងស្ទាវហើយនោះ ស្ដ្រីរងគ្រោះក៏បានប្រើល្បិចថា បើចង់រួមភេទជាមួយគ្នា សូម កាណាន់ ឯងយកម៉ូតូទៅលាក់ទុក ឱ្យស្រួលបួលសិន ចាំយើងរួមរ័កជាមួយគ្នា។ ភ្លាមៗ នោះជនសង្ស័យ អរព្រួច ក៏យកម៉ូតូទៅលាក់ ក្បែរចេតិយ ហើយស្ដ្រីរងគ្រោះមានឱកាសល្អ ក៏រត់ចេញពីវត្ដ ទៅប្ដឹងនគរបាលប៉ុស្ដិ៍ឱ្យ ចាប់ខ្លួនជនសង្ស័យតែម្តង ៕
Source from: watphnom-news.com























Loading...




Post a Comment