ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលស្រុកកំរៀងម្នាក់ ក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក បានបើករថយន្តលឿនដូចព្យុះ ស្រាប់តែផ្ទុះកង់ធ្លាក់ផ្លូវ ជ្រុលទៅបុកដើមស្វាយ កាលពីវេលាម៉ោង ២និង១៥ នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ នៅក្នុងភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និងហួសទៅបុកបុរសម្នាក់ ដែលកំពុងឈរ និយាយទូរស័ព្ទមុខផ្ទះ រងរបួសធ្ងន់។
រថយន្តបង្កម៉ាកកាមរីស៊េរី១៩៩៥ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 2C-6885 បើកបរដោយឈ្មោះ អែម ខន អាយុប្រហែល ៥២ ឆ្នាំ ជាមន្ត្រីនគរបាលស្រុកកំរៀង ជាមនុស្សល្បីឈ្មោះជាងគេ រឿងបើកឡានក្រឡាប់ បានរងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ មួន ហេះ អាយុ ៥២ ឆ្នាំរងរបួសស្រាល ។ ចំណែកជនរងគ្រោះដែលឈរនិយាយ ទូរស័ព្ទនៅមុខផ្ទះមានឈ្មោះ វឿង សាវង្ស អាយុ ៣១ ឆ្នាំ រងរបួសធ្ងន់បាក់ឆ្អឹងជំនីរឆ្វេង និងរបួសជើង មានទីលំនៅ ក្នុងភូមិ-ឃុំកើតហេតុ៕
Source from: watphnom-news.com























Loading...




Post a Comment