Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ត​ប៉ៃលិន៖ដោយ​សារ​តែ​​យកប៉ះ​ចំ​​ប្តី​​ហេង​ស៊យបាន​​គ្នា​​ត្រឹម​តែ​​ជាង៣​​ខែស្ត្រី​​វ័យ​​កណ្តាល​​ម្នាក់បាន​​រង​របួស​​ជាំ​មុខ​​ជាំ​​មាត់

​ខេត្ត​ប៉ៃលិន ៖ ដោយ​សារ​តែ​​យក ប៉ះ​ចំ​​ប្តី​​ហេង​ស៊យ បាន​​គ្នា​​ត្រឹម​តែ​​ជាង ៣​​ខែ ស្ត្រី​​វ័យ​​កណ្តាល​​ម្នាក់ បាន​​រង​របួស​​ជាំ​មុខ​​ជាំ​​មាត់ របួស​​ខ្នង ច​ង្កេះ និង​​មាន​ស្លាក​ស្នាម ជា​ច្រើន​​កន្លែង​​ទៀត ព្រោះ​តែ​​ត្រូវ​​ប្តី​​ចិត្ត​កំណាច វាយ​ធ្វើបាប​ជា​រៀងរាល់ថ្ងៃ ដោយសារ​ភ្លើង​ប្រចណ្ឌ ហើយ​ទីបំផុត​នាង​បាន មក​ដាក់​ពាក្យបណ្តឹង ទៅខាង​អង្គការសិទ្ធិមនុស្ស អាដហុក ឲ្យ​ជួយ​អន្តរាគមន៍​។​

 

​ស្ត្រី​រងគ្រោះ​ឈ្មោះ ឆេង សុគន្ធា ហៅ​ដាលីន អាយុ ៣៧ ឆ្នាំ មាន​ស្រុកកំណើត រស់នៅ​ស្រុក​ក្រូចឆ្មា ខេត្តកំពង់ចាម មាន​ប្តី​ហេងស៊យ​ឈ្មោះ ខួច អាយុ ៣៣ ឆ្នាំ ជា​កម្មករ បច្ចុប្បន្ន ស្នាក់​នៅក្រោយ​ចំណតរថយន្ត​ថ្មី ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​។ ស្ត្រី​រងគ្រោះ បាន​ឲ្យ​ដឹងថា ដោយសារតែ​ឪពុកម្តាយ បងប្អូន​គេ​ដៀល​ថា នាង​ជាម​នុស្ស​ស្រី​ខ្ជិល មិនចេះ​ធ្វើ​ការងារ​នឹង​គេ ទើប​នាង​ដាច់ចិត្ត​ចាក​ចេញពីផ្ទះ រសាត់អណ្តែត​រហូត មកដល់​ខេត្ត​ប៉ៃលិន​។

 

​ដំបូង​ឡើយ​នាង​ធ្វើការ ជា​អ្នករត់​តុ​នៅ​ហាង​ពេញចិត្ត ក្បែរ​ចំណតរថយន្ត​ថ្មី ស្រាប់​តែមាន​បុរស​ម្នាក់  ដែលជា​ប្តី​ហេងស៊យ​របស់​នាង​ឈ្មោះ ខួច  ចូលទៅ​ស៊ីផឹក​នៅ​ទីនោះ ក៏​លួច​ស្រលាញ់ ហើយ​បាន​លួងលោម​សុំ​ស្នេហ៍ រហូតដល់​នាង​យល់ព្រម យកឈ្មោះ ខួច ធ្វើជា​ប្តី ដោយ​មិន​រៀបការ ឬ​សែនព្រេន​អ្វី​នោះទេ​។ បន្ទាប់ពី​យកគ្នា​ជា​ប្តី​ប្រពន្ធ​ហើយ នាង​ក៏​ឈប់​ធ្វើ​ការរត់​តុ ព្រោះតែ​ប្តី​ប្រចណ្ឌ ហើយ​ហាម​នាង​មិន​ឲ្យ​ធ្វើការ នៅតាម​ហាង​ជាដាច់ខាត​។​

តែបើ​នាង​មិន​ទៅធ្វើ​ការ គឺ​អត់​មាន​អ្វី​ទិញ​បាយ​ហូប​ឡើយ ព្រោះ​ប្តី​ហេងស៊យ​ម្នាក់នេះ អត់​ចេះ​ធ្វើ​អី​ទាល់តែសោះ ចេះតែ​ផឹកស្រា​ស្រវឹង ពេលណា​វាយ​នាង​ពេលនោះ ធ្វើបាប​ជា​រៀងរាល់ថ្ងៃ តាំងពី​បាន​គ្នា​ជាង ៣​ខែ បុរស​ជា​ប្តី​បាន​វាយ​នាង​ចំនួន ១៤ ដង​មកហើយ​។ រហូតដល់​រសៀល​ថ្ងៃទី​១៤ ខែតុលា នាង​បានមក​ដាក់ពាក្យ​ប្តឹង នៅ​មន្ទីរ​កិច្ចការនារី​ខេត្ត តែ​ដោយ​ខាង​មន្ត្រី​កិច្ចការនារី​រវល់ នាង​ក៏​ដាក់ពាក្យ​ទៅខាង​អង្គការសិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ជួយ​អន្តរាគមន៍​៕

Wat 15104


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item