ខេត្ដកំពង់ចាម ៖ កម្មករកម្មការិនីជាង ពីរពាន់នាក់ ធ្វើការនៅរោងចក្រ មេនហាតធេន ដែលមានទីតាំងនៅក្នុង ភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្ដកំពង់ចាម កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ បាននាំគ្នាធ្វើកូដកម្ម ទាមទារលក្ខខណ្ឌការងារចំនួន ១២ ចំណុច ប៉ុន្ដែមិនមានដំណោះស្រាយទេ រហូតដល់ល្ងាចថ្ងៃដដែល ក្រុមកម្មករបានរំសាយ ដោយព្រមានមកធ្វើ កូដកម្មនៅថ្ងៃទី១៦ ខែតុលា សាជាថ្មីម្តងទៀត។
យោងតាមលិខិតចុះ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ របស់តំណាងកម្មករ កម្មការិនី បានស្នើទៅតំណាងរោងចក្រនៃក្រុមហ៊ុន មេនហាតធេន ឲ្យដោះស្រាយនូវបញ្ហាទាំង ១២ ចំណុចរួមមាន ៖
១-ក្រុមហ៊ុនត្រូវបន្ដ កិច្ចសន្យាជូនកម្មករ ចាប់ពីខែតុលាឆ្នាំ២០១៣ ដោយគ្មាន ការផ្លាស់ប្ដូរអគារ។
២-ក្រុមហ៊ុនត្រូវធ្វើ កន្លែងហូបបាយ ឱ្យបានត្រឹមត្រូវនិងកន្លែង ដាក់សម្ភារៈ។
៣-ក្រុមហ៊ុនត្រូវផ្ដល់ ទ្រនាប់ជើង ការពារសុវត្ថិភាព។
៤-ក្រុមហ៊ុនត្រូវ បើកប្រាក់ខែ នៅថ្ងៃទី៥ ក្នុងម៉ោងធ្វើការ។
៥-ក្រុមហ៊ុនត្រូវដំឡើង លុយបាយថែម ម៉ោងចំនួន ៤.០០០ រៀល។
៦-ក្រុមហ៊ុន ត្រូវបញ្ចូលកម្មករ ដែលមានកិច្ចសន្យា កំណត់ឱ្យក្លាយទៅជា កិច្ចសន្យាមិនកំណត់ថិរវេលា។
៧-ក្រុមហ៊ុនត្រូវផ្ដល់លុយ បាយថ្ងៃត្រង់ចំនួន ៤.០០០ រៀល។
៨-ក្រុមហ៊ុន ត្រូវកាត់លុយ ភាគទានកម្មករដែល ចូលជាសមាជិកសម្ព័ន្ធ សហជីពកម្មករឱ្យ បានទាំងអស់។
៩-ក្រុមហ៊ុនត្រូវបន្ដ កិច្ចសន្យាចំពោះ ស្ដ្រីសំរាលកូនខ្ចីឈ្មោះ លី សុខចាន់ ផ្នែកអគារភួយ អត្ដលេខ១០ ០៣៨២២។
១០-ក្រុមហ៊ុនត្រូវដាក់បាស់ តាមអគារ។
១១-ក្រុមហ៊ុនត្រូវដាក់កង្ហា នៅអគារពេទ្យ ហើយបន្ថែមកង្ហាអគារ ទូបាំងទី១។
១២-ក្រុមហ៊ុនត្រូវផ្ដល់ទឹកស្អាត ដាក់តាមអគារ ឱ្យបានគ្រប់គ្រាន់៕
Source from: watphnom-news.com























Loading...




Post a Comment