Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ហេតុ​អ្វី​​បាន​ជា​​បុរសៗចូល​ចិត្ត​​សម្លក់​សម្លឹងមើល​​ដើម​ទ្រូង​​ស្ត្រីឲ្យ​​តែ​មាន​​ឱ​កាស​?ជា​ការ​​ពិត​ណាស់

​រាជធានី​ភ្នំពេញ ៖ ហេតុ​អ្វី​​បាន​ជា​​បុរសៗ ចូល​ចិត្ត​​សម្លក់​សម្លឹង មើល​​ដើម​ទ្រូង​​ស្ត្រី ឲ្យ​​តែ​មាន​​ឱ​កាស​ ? ជា​ការ​​ពិត​ណាស់ មនុ​ស្ស​​ភាគ​ច្រើន​​បាន​គិត​​ថា នេះ​​គឺ​ជា​ធម្ម​ជាតិ​​ដែល​ជា សារ​ជាតិ​​ធម្ម​តា​​របស់​​មនុស្ស​​ប្រុស​​ទៅ​ហើយ ប៉ុ​ន្តែ​​អ្វី​ដែល​​ជា​ការ​​ពិត​​នោះ យើង​ទាំង​អស់គ្នា នៅតែមាន​មន្ទិលសង្ស័យ​ដដែល​។ មិនតែប៉ុណ្ណោះ សូម្បីតែ​អ្នកវិទ្យាសាស្ត្រ ក៏​មិន​ហ៊ាន​អះអាង មួយរយ​ភាគរយ អំពី​ការយល់ឃើញ​បែបនេះ​ដែរ​។

 

​ជា​ញឹកញយ​ក្រុមអ្នកតាមដាន បញ្ហា​សង្គម​បានត្រឹមតែ​បង្ហាញ ពី​កត្តា​មួយចំនួន ដែល​ពួកគេ​ជឿថា ជា​មូល​ហេតុដែល​បណ្តាល​ឲ្យ​បុរស ចូលចិត្ត​ដើមទ្រូង​ស្ត្រី​។ លោកស្រី Larry Young សាស្ត្រាចារ្យ​ផ្នែក​ព្យាបាល​ជំងឺផ្លូវចិត្ត នៅ​សាកលវិទ្យាល័យ​អ៊ី​មូ​រី បាន​ឲ្យ​ដឹងថា ការវិវឌ្ឍ​ន៍​របស់​ម​នុស្ស មានការ​ផ្សាភ្ជាប់​ទៅ​ខួរក្បាល តាំងពី​ពេល​ចាប់កំណើត​មកម្ល៉េះ​។ នៅពេលដែល​ម្តាយ​បំបៅ​ដោះ​កូន ចរន្ត​ខួរក្បាល​របស់​ទារក បាន​នឹង​កំពុង​វិ​វ​ឌ្ឍ ហើយក៏​ពង្រឹង​នូវ ភាពស្អិតល្មួត​រវាង​ម្តាយ​និង​កូន​។

 

​មិនតែប៉ុណ្ណោះ វា​ក៏បាន​បង្កើន​នូវ​ចំណូលចិត្ត របស់​ទារក​ចំពោះ ការ​បំបៅ​ដោះ របស់​ម្តាយ​ផងដែរ​។ ក្រៅពី​ការលើកឡើង​នេះ ការសិក្សា​ជាច្រើន​ទៀត បាន​រកឃើញថា នៅ​ផ្នែក​ខាងចុង​សុដន់ របស់​ស្ត្រី​មាន​រំញោច​ម្យ៉ាង ដែល​ផ្សាភ្ជាប់​នឹង​អារម្មណ៍​ផ្លូវភេទ ហើយ​រំញោច​នោះ គឺអាច​រត់​ទៅដល់​ប្រព័ន្ធ​កោសិកា​ខួរក្បាល ដែល​បញ្ជា​លើ​អារម្មណ៍​ផ្លូវភេទ​ស្រី្ត ។ នៅពេលដែល​មានការ​ប៉ះពាល់ ឬ​មានការ​ស្ទាបអង្អែល​ជាដើម​។ មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ នៅពេល​បំបៅ​ដោះ​កូន វា​ក៏​អាច​ជំរុញ​ឲ្យ​មាន រំញោច​បែបនេះ កើតឡើង​ផងដែរ​។

ចំណែក​បុរសៗ​វិញ ពួកគាត់​ក៏មាន​រំញោច​ផ្លូវភេទ ស្រដៀង​នឹង​ស្ត្រី​នេះដែរ ពេលដែល​គាត់​ប៉ះ ទៅលើ​នៅ​បរិវេណ​ចុង​សុដន់​របស់​ស្ត្រី​។ ហេតុ​ដូចនេះហើយ ទើបបានជា​វា​ធ្វើ​ឲ្យ បុរស​មាន​ចំណាប់អារម្មណ៍​ខ្ពស់ ចំពោះ​ដើមទ្រូង​នារី ។ ជាមួយគ្នានេះដែរ លោកស្រី Larry Young ក៏បាន​ពន្យល់​អំពី​ពាក្យ ចំណាប់អារម្មណ៍ លើ​ដើមទ្រូង នេះ​ផងដែរ​ថា  គឺជា​ការ​រំញោច​របស់ កោសិការ​ខួរក្បាល ដែល​កើតឡើង​នៅពេលដែល​បុរស ឈានដល់​វ័យ​ពេញកំលោះ ឬ​ពេញវ័យ​ក្នុងការ​រួមភេទ ហើយ​ការ​វិវឌ្ឍន៍​នៃ​វ័យ​នេះ ទាក់ទាញ​ឲ្យ​បុរស មាន​អារម្មណ៍​ផ្លូវភេទ បន្ទាប់​ឃើញ​ដើមទ្រូង​របស់​ស្ត្រី​៕

Wat 29104 Wat 29105

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item