រាជធានីភ្នំពេញ ៖ ជនសង្ស័យពីរនាក់បានធ្វើសកម្មភាព ឆក់កាបូបពីស្ត្រីម្នាក់បានសម្រេច ហើយរត់គេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង ២២និង៥០ នាទីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ នៅចំណុចមុខផ្ទះសំណាក់អ៊ីសៀនតាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ បឹងកេងកងទី៣ ខណ្ឌចំការមន ហើយក្នុងកាបូបនោះ មានទូរស័ព្ទអាយហ្វូនមួយគ្រឿង និងលុយមួយចំនួនទៀត។
នារីរងគ្រោះឈ្មោះ ស្រី ពេជ្រ អាយុប្រហែល ៣០ ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន បានជិះម៉ូតូម៉ាក កូនទា មួយគ្រឿង ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BZ-5042 ធ្វើដំណើរ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូសេ១២៥ មួយគ្រឿង មកក្បែរហើយធ្វើសកម្មភាព ឆក់យកកាបូបពីស្ត្រីរងគ្រោះ បានសម្រេចហើយជិះរត់គេចខ្លួន បាត់ស្រមោលភ្លាមៗតែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment