ខេត្តកំពត ៖ បុរសចំណាស់ម្នាក់ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ដោយយោងទៅតាមពាក្យបណ្ដឹងរបស់ គ្រួសារជនរងគ្រោះ ពាក់ពន្ធករណីរំលោភ សេពសន្ធវៈ លើក្មេងស្រីអាយុ ១០ឆ្នាំ ជាអនីតិជន ដែលត្រូវជាក្មួយបង្កើតរបស់ខ្លួន។
បន្ទាប់ពីទទួលពាក្យបណ្ដឹង ពីគ្រួសារជនរងគ្រោះ ពាក់ព័ន្ធនឹងករណីរំលោភ សមត្ថកិច្ចក៏បាន ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់ស្នងការនគរបាលខេត្ត។ ជនសង្ស័យមានឈ្មោះ សំរិត រ៉ា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅក្នុងភូមិឃុំ ជាមួយជនរងគ្រោះ បានរៀបរាប់ពីដំណើររឿង ប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានចាប់រំលោភក្មួយស្រីអាយុ ១០ឆ្នាំ បានសម្រេចមែន ខណៈដែលនាងនៅលើផ្ទះ ដាំបាយម្នាក់ឯង ហើយឪពុកម្តាយរបស់នាង មិននៅផ្ទះទេ ជាប់ទៅរកស៊ីនៅខេត្តកោះកុង៕
Source from: watphnom-news.com























Loading...




Post a Comment