Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបាត់ដំបង៖យ៉ាង​ហោច​ណាស់​​បុរស​​ជា​​អ្នក​កា​សែតនិង​មន្ត្រី​កាក​បាទ​ក្រ​ហម២​​នាក់​​បាន​​ស្លាប់​​ភ្លាមៗ​និង៥នាក់​​ផ្សេង​ទៀត​​បាន​​រង​របួស​​ធ្ងន់​​ស្រាល

​ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់​​បុរស​​ជា​​អ្នក​កា​សែត និង​មន្ត្រី​កាក​បាទ​ក្រ​ហម ២​​ នាក់​​បាន​​ស្លាប់​​ភ្លាមៗ​និង ៥ នាក់​​ផ្សេង​ទៀត​​បាន​​រង​របួស​​ធ្ងន់​​ស្រាល បន្ទាប់​ពី​​បាន​ធ្វើ​​ដំ​ណើរ តាម​រថ​យន្ត​​កាក​បាទ​​ក្រ​ហម ដើម្បី​​ទៅ​​ចូល​រួម​​កម្ម​វិធី ចែក អំ​ណោយ​​នៅ​​ឃុំ​​តា​​គ្រាម ស្រុក​បាណន់ ហើយ​បាន​បុក​គូថ រថយន្តក្រុង​កា​ពី​តូ​ល ឈប់​ដាក់​អ្នកដំណើរ​តាមផ្លូវ គាប់​ជួន​ដែលមាន​រថយន្ត​ផ្សេង បើក​បញ្ច្រាសទិស​គ្នា មកដល់ មិនអាច​បញ្ចៀស​បាន ក៏​ជួប​គ្រោះថ្នាក់ គួរ​ឲ្យ​រន្ធត់ កាលពី​វេលា​ម៉ោង ៣​និង​៣០ នាទី​រសៀល​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្បែរ​អនុវិទ្យាល័យ​ព្រៃ​ស្វាយ ស្ថិត​ក្រុមទី​២៤ ក្នុងភូមិ​-​ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។

 

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​ដែល ស្លាប់បាត់​បង់ជីវិត​ទី​១-​ឈ្មោះ សុខ ពិសិដ្ឋ អាយុ​២៨ ឆ្នាំ​ជា​អ្នកបើកបរ​រថយន្ត​តួ​រី​ស របស់​កាកបាទក្រហម និង​ទី​២-​ឈ្មោះ ទី អ៊ុយ​សុង អាយុ ៤១ ឆ្នាំ​ជា​បុគ្គលិក​កាសែត កោះសន្តិភាព​។ រីឯ​បុរស​ដែល​រងរបួស​រួមមាន​ទី​១-​ឈ្មោះ ទេស សំណាង អាយុ ៣០ ឆ្នាំ​អ្នកព័ត៌មាន រស់នៅ​អូរ​បែកក្អម​, ទី​២-​ឈ្មោះ ហ៊ុន សារឿន អាយុ ៥៥ ឆ្នាំ​មន្ត្រី​កាកបាទក្រហម រស់នៅ​កៀនស្វាយ​, ទី​៣-​ឈ្មោះ ម៉េង មួយ​ឡេង អាយុ ២៤​ឆ្នាំ​ជាម​ន្ត្រី​កាកបាទក្រហម រស់នៅ​ក្រុង​តាខ្មៅ​, ទី​៤-​ឈ្មោះ អ៊ុត ប៊ុន​រ៉ា អាយុ ៣៥​ឆ្នាំ​ជា​បុគ្គលិក​ទូរទស្សន៍​ហង្ស​មាស រស់នៅ​ព្រែក​កំ​ពិស និង​ទី​៥-​ឈ្មោះ ស្រ៊ូ​យ នី​កា អាយុ ៣៦​ឆ្នាំ​ជា​បុគ្គលិក​កាសែត​រស្មី​កម្ពុជា របួស​ដៃ​និង​ក្បាល​។​

 

​ជនរងគ្រោះ​ទាំង ៧​នាក់​នេះ​បាន​ជិះ​រថយន្ត​ម៉ាក​តួ​រី​ស របស់​កាកបាទក្រហម ពាក់​ស្លាក​លេខ​រដ្ឋ ៣៦.០១០០​។ ចំណែក​រថយន្តក្រុង របស់​ក្រុមហ៊ុន​កា​ពី​តូ​ល ពាក់​ស្លាក​លេខ​ភ្នំពេញ ៣A-៨៧៥៦ បាន​ឈប់​ដាក់​អ្នកដំណើរ​តាមផ្លូវ​។ សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​គេ​ឃើញ​រថ​យន្តកា​ពី​តូ​ល បើកបរ​ពី​កើ​តទៅ​លិច ក្នុងទិសដៅ​ពី​ភ្នំពេញ​មក​បាត់ដំបង ហើយ​អែប​ខាងស្ដាំ​ដាក់​អ្នកដំណើរ ស្រាប់តែ​ភ្លាមៗ​នោះ មាន​រថយន្ត​ទួរីស ៦​កៅអី​របស់​កាកបាទក្រហម បើក​លឿន​ស្រប​ទិស​គ្នា មក​បុក​ពីក្រោយ​រថយន្តក្រុង ព្រោះ​ពេលនោះ​មាន​រថយន្ត​មួយគ្រឿង​ទៀត​បើក​បញ្ច្រាសទិស​គ្នា មិនអាច​ចៀសបាន​៕

Wat 231011 Wat 231012 Wat 231013


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item