ប្រទេសអង់គ្លេស ៖ តាមប្រភពព័ត៌មានបរទេស នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ នេះបានចុះផ្សាយថា រ៉ូបដ៏ស្រស់ស្អាត ដែលធ្វើពីសូកូឡា ត្រូវបានបង្ហាញ នៅក្នុងព្រឹត្តិការណ៍ "Salon du Chocolat" បានធ្វើឲ្យទស្សនិកជន ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងកោតសរសើរពីស្នាដៃ នៃការច្នៃប្រឌិត របស់អ្នកចេញម៉ូដ ដែលមានទេពកោសល្យ។
ព្រឹត្តិការណ៍ "Salon du Chocolat" បានបង្ហាញម៉ូដសម្លៀកបំពាក់ ដែលបានធ្វើសូកូឡា ក្នុងរយៈពេល ២ ថ្ងៃគឺពីចាប់ពីថ្ងៃទី១៨ ខែតុលា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣ នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
ការបង្ហាញនេះ មានគោលបំណងដើម្បី លើកកម្ពស់ផលិតផល នៃក្រុមហ៊ុនសូកូឡា នៅក្នុងពិភពលោក ហើយព្រឹត្តិការណ៍ "Salon du Chocolat" ទទួលបានការគាំទ្រ ពីទស្សនិកជន ចូលទស្សនារាប់ពាន់នាក់៕
Source from: watphnom-news.com























Loading...




Post a Comment