Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបាត់ដំបង៖បុរស​​ម្នាក់​​ក្នុង​ស្ថាន​ភាពស្រ​វឹង​ធ្លាក់​ភ្នែក​​បាន​​ទាញ​​ដំ​បង​​វាយនិង​​កាប់​​បុរស​​ម្នាក់នៅ​ក្នុង​​វង់​​ស៊ី​ផឹក​​ចំ​នួន២កាំ​បិត​​បណ្តាល​​ឲ្យ​​របួស​ធ្ងន់

ខេត្តបាត់ដំបង ៖ បុរស​​ម្នាក់​​ក្នុង​ស្ថាន​ភាព ស្រ​វឹង​ធ្លាក់​ភ្នែក​​បាន​​ទាញ​​ដំ​បង​​វាយ និង​​កាប់​​បុរស​​ម្នាក់ នៅ​ក្នុង​​វង់​​ស៊ី​ផឹក​​ចំ​នួន ២ កាំ​បិត​​បណ្តាល​​ឲ្យ​​របួស​ធ្ងន់ ហើយ​​ត្រូវ​ស​មត្ថ​កិច្ច ឃាត់​ខ្លួន​​កាល​ពី​​រសៀល ថ្ងៃ​ទី​​២២ ខែ​តុ​លា ឆ្នាំ​​២០​១៣ នៅ​​ចំ​ណុច​កើតហេតុ ក្នុងភូមិ​អូរ​កំ​បុត្រ ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​។​

 

​បុរស​សង្ស័យ​ដែល ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ឈឿន ឆៃ​យ៉ា អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ហ៊ុន ឡុ​ញ អាយុ ២០​ឆ្នាំ រងរបួស​ដៃ​ឆ្វេង​២​កាំបិត មាន​ទីលំនៅ​ក្នុងភូមិ កើតហេតុ​ជាមួយគ្នា​។ ជនរងគ្រោះ​ឈ្មោះ ហ៊ុន ឡុ​ញ បាន​ប្រាប់​សមត្ថកិច្ច​ថា ពេល​ខ្លួន​កំពុង​អង្គុយ​ផឹកស្រា នៅផ្ទះ​អ្នកជិតខាង​វេលា​ម៉ោង​១១ ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៣ ស្រាប់តែ​ឃើញ​ឈ្មោះ ឈឿន ឆៃ​យ៉ា ដើរ​ចូលមក ពេលនោះ​ឈ្មោះ ហូ ហៅ​វា​ផឹកស្រា តែ​វា​មិន​ផឹក​។​

 

​ពេលនោះ​ជនល្មើស បាន​យក​ដំបង​ឬ​ស្សី មក​វាយ​ឈ្មោះ ហ៊ុន ឡុ​ញ ត្រូវ​មួយ​ដំបង ហើយ​ឈ្មោះ ហ៊ុន ឡុ​ញ ក៏​ប្រតាយប្រតប់ ទើប​ជនល្មើស​ស្ទុះ​ទៅ​ស្រ​វ៉ា យក​កាំបិត​នៅក្រោម​គ្រែ ម្ចាស់ផ្ទះ​មក​កាប់​ឈ្មោះ ហ៊ុន ឡុ​ញ ចំ​ត្រូវ​ដៃ​ឆ្វេង​ចំនួន​២​កាំបិត បណ្តាល​ឲ្យ​រងរបួស​ហូរឈាម ហើយ​ឈ្មោះ ហ៊ុន ឡុ​ញ បាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច ឲ្យ​ចុះមក​ឃាត់ខ្លួន​ជនល្មើស និង​ទាមទារ​សំណង​ជា​ប្រាក់​ចំនួន ១​លាន​រៀល និង​ឲ្យ​ចាត់ការ​តាមផ្លូវ​ច្បាប់់​។​

 

​បុរស​សង្ស័យ​ឈ្មោះ ឈឿន ឆៃ​យ៉ា បាន​សារភាពថា ខ្លួន​បាន​ផឹកស្រា​នៅផ្ទះ​ឈ្មោះ វ៉ា​ត់ អស់​ចំនួន ៥​លីត្រ ក្រោយមក​បាន​ដើរទៅ​ផ្ទះ ឈឿន ធឿន ដែល​កំពុង​ផឹកស៊ី​។ ពេលទៅដល់​ឈ្មោះ កា​ឡុ​ញ បាន​ចាក់​ស្រា​ឲ្យ​ខ្លួន​១​កែវ ដើម្បី​ផឹក​តែ​ខ្លួន​មិន​ផឹក ហើយ​ភ្លាមនោះ​ឈ្មោះ កា​ឡុ​ញ បាន​ដៀល​ខ្លួន​ថា អា​ឈ្លើយ ហើយដោយ​ខ្លួន​ខឹង​ខ្លាំង​ទ្រាំ​មិនបាន ក៏​ទាញ​កាំបិត​កាប់​វា​ចំនួន ២​កាំបិត​តែម្តង​៕

Wat 23107


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item