Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ឡា​ប៉ូ​ភូមិ​សិ​ល​សង្កាត់​យក្ខ​ឡោម​ក្រុង​បាន​លុង​ខេត្តរតនគិរី​បាន​ឲ្យ​ដឹង​ថា​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ឡា​ប៉ូ​ ភូមិ​សិ​ល​ សង្កាត់​យក្ខ​ឡោម​ ក្រុង​បាន​លុង​ ខេត្តរតនគិរី​ បាន​ឲ្យ​ដឹង​ថា​ ​តាំងពី​មុន​និង​ក្រោយ​ការ​បោះ​ឆ្នោត​រួច​មក​ លោក​ចៅសង្កាត់​មិន​បានរ​វីរ​វល់​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឡើយ​​ ។​ ​

តាម​ប្រភព​ពី​សហគមន៍​ខាងលើ​បាន​និយាយ​ថា​ “​ ពួក​ខ្ញុំ​មិន​សុខចិត្ត​ទេ​ដែល​បាត់បង​ផ្លូវ​ចូល​ភូមិ​និង​ផ្លូវ​ទៅ​ច្រប​គឺជា​កន្លែង​ដងទឹក​របស់​សហគមន៍​ ដែល​ធ្លាប់​យក​ទឹក​មក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​តាំងពី​យូរលង់​ណាស់​មក​ហើយ​ និង​ធ្លាប់​មាន​ផ្លូវ​ចេញចូល​ទំហំ​៥​ម៉ែត្រ​ តែ​តាំងពី​លោក​ កែវ​ឈ​ន់​ វុ​ឌ្ឍី​ អាង​ឋានៈ​តួនាទី​ជា​អនុ​ចែកចាយ​ស្រា​បៀរ​អង្គរ​ និង​ធ្វើការ​នៅ​កាកបាទក្រហម​ ព្រមទាំង​លក់​គ្រឿងចក្រ​ និង​មាន​ប្រាក់​កាស​សូកប៉ាន់​អ្នកធំ​ បាន​ទិញ​ដី​ពី​សហគមន៍​យើងខ្ញុំ​រួច​មក​ គាត់​បាន​ធ្វើការ​ឈូស​ឆាយដី​ និង​ព័ទ្ធ​របង​បិទផ្លូវ​ចេញចូល​ពី​ផ្លូវជាតិ​មក​ក្នុងភូមិ​ និង​ពី​ភូម​ទៅ​កំពង់ទឹក​ គឺជា​កន្លែង​តែ​មួយ​គត់​ដែល​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទាំងមូល​មក​ដងទឹក​យក​ទៅ​ប្រើប្រាស់​ក្នុង​គ្រួសារ​នីមួយៗ​ (​ទុក​ផ្លូវ​ត្រឹមតែ​១,៥​ម៉ែត្រ​)”​ ។​

​ប្រភព​បាន​និយាយ​ថា​ “​ លោក​ កែវ​ឈ​ន់​ វុ​ឌ្ឍី​ គាត់​ធ្វើ​ដូច្នេះ​គឺ​ខុសឆ្គង​ធ្ងន់ធ្ងរ​ណាស់​ ព្រោះ​ជា​ផ្លូវ​ដែល​យើងខ្ញុំ​ធ្លាប់​ចេញចូល​ជា​យូរ​ឆ្នាំ​មក​ហើយ​ ម្យ៉ាងទៀត​ម្ចាស់​ដី​មុន​បាន​ទុក​ផ្លូវ​ចូល​ភូមិ​ប្រមាណ​ជា​៥​ម៉ែត្រ​ និង​ផ្លូវ​ទៅ​កំពង់ទឹក​ក៏​មាន​ទំហំ​៥​ម៉ែត្រ​ដែរ​ ព្រមទាំង​ពី​ដំបូង​លោក​ កែវ​ឈ​ន់​ វុ​ឌ្ឍី​ ក៏​ធ្លាប់​បាន​សន្យា​ថា​នឹង​ទុក​ផ្លូវ​ដូច​មុន​ដែរ​ ប៉ុន្តែ​ឥឡូវនេះ​គាត់​ក្បត់ពាក្យសន្យា​ហើយ​ ”​។​ ​

តាម​ប្រភព​ព័ត៌មាន​ខាងលើ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ “​យើងខ្ញុំ​បាន​ទៅ​ប្តឹង​មេ​ភូមិ​ និង​ចៅសង្កាត់​ឲ្យ​ជួយ​ដោះស្រាយ​ជា​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ​ តែ​មិន​បាន​លទ្ធផល​សោះ​ដ្បិត​កាល​ចៅសង្កាត់​ជួប​ជាមួយ​លោក​ កែវ​ឈ​ន់​ វុ​ឌ្ឍី​ និយាយ​អំពី​ដី​ដែល​មាន​បញ្ហា​នេះ​ យើងខ្ញុំ​ឃើញ​ថា​ គ្រាន់តែ​លោក​ កែវ​ឈ​ន់​ វុ​ឌ្ឍី​ ប៉ះ​ស្មា​លោក​ចៅសង្កាត់​ហើយ​និយាយ​ថា​មិន​អី​ទេៗ​ រួច​ចេញ​ទៅ​បាត់​មិន​មាន​ដំណោះស្រាយ​អ្វី​ឡើយ​ ។​ ដូច្នេះ​ពួក​យើងខ្ញុំ​ជឿ​ថា​ ប្រាកដជា​មេ​ភូមិ​ និង​ចៅសង្កាត់​បាន​ទទួល​លាភសក្ការៈ​ពី​លោក​ កែវ​ឈ​ន់​ វុ​ឌ្ឍី​ ហើយ​”​ ។​

សហគមន៍​ខាងលើ​បាន​និយាយ​ទៀត​ថា​ យើងខ្ញុំ​សូម​អំពាវនាវ​ដល់​អ​ជ្ញា​ធរមាន​សមត្ថកិច្ច​មេត្តា​ជួយ​រក​ដំណោះស្រាយ​ជូន​ពួក​យើងខ្ញុំ​ផង​ ពីព្រោះ​បើ​រំពឹង​លើ​លោក​មេ​ភូមិ​ មេឃុំ​មិន​ដែល​ឃើញ​ចេញ​មុខ​ដោះស្រាយ​ជូន​ពួក​យើងខ្ញុំ​ឡើយ​ គឺ​បាន​ត្រឹម​ជិតដិត​ស្និទ្ធស្នាល​នៅ​ពេល​ឃោសនាបោះឆ្នោត​ប៉ុណ្ណោះ​ តែ​ក្រោយ​ពេល​បោះ​ឆ្នោះ​ចប់​ គឺ​ដល់ត្រើយ​សើយ​គូទ​តែ​ម្តង​ មិន​បាន​បម្រើ​ប្រជាពលរដ្ឋ​ពិតប្រាកដ​ បែរជា​បម្រើ​ លុយ​ និង​អ្នកមាន​អំណាច​ទៅ​វិញ​ ។​

​ប្រភព​បាន​ឲ្យ​ដឹង​ដែរ​ថា​ “​លោក​ចៅសង្កាត់​បាន​គំរាម​ពួក​យើងខ្ញុំ​ថា​ គាត់​នឹង​វែកមុខ​រក​ឲ្យ​ឃើញ​អ្នក​ដែល​ផ្តល់​ព័ត៌មាន​ឲ្យ​ទៅ​អ្នក​សារព័ត៌មាន​ចុះ​ផ្សាយ​ទៀត​ផង​ ហើយ​បើសិនជា​រក​ឃើញ​នោះ​គាត់​ថា​ គាត់​នឹង​ធ្វើការ​មួយ​វគ្គ​ទៀត​ចំពោះ​ជន​នោះ​”​ ។​ ​

បើ​តាម​សម្តី​របស់​លោក​ សឿ​ន​ ជា​មេ​ភូមិ​ឡា​ប៉ូ​បាន​ឲ្យ​ដឹង​ថា​ “​គាត់​បាន​ដោះស្រាយ​ពីរ​លើក​ទៅ​ហើយ​ ដោយ​អញ្ជើញលោក​ កែវ​ឈ​ន់​ វុ​ឌ្ឍី​ បង្ហាញផ្លូវ​ចេញចូល​របស់​អ្នក​ភូមិ​ ហើយ​សុំ​ឲ្យ​លោក​ កែវ​ឈ​ន់​ វុ​ឌ្ឍី​ ទុក​ផ្លូវ​ចូល​ខាងលិច​២​ម៉ែត្រ​ និង​ខាងត្បូង​ភូមិ​ជា​ផ្លូវ​ដែល​ប្រជាពលរដ្ឋ​ទៅ​ដងទឹក​ ត្រូវ​ទុក​ផ្លូវ​១,៥​ម៉ែត្រ​ ប៉ុន្តែ​បើ​គាត់​មិន​ទុក​ផ្លូវ​ទេ​នោះ​មាន​តែ​វាយ​របង​ចោល​ ”​។

​លោក​ ទឹម​ លួង​ ជា​ចៅសង្កាត់​បាន​មាន​ប្រសាសន៍​ថា​ “​ ឥឡូវ​ខ្ញុំ​បាន​ឲ្យ​លោក​ កែវ​ឈ​ន់​ វុ​ឌ្ឍី​ ផ្លូវ​ធ្វើ​ឲ្យ​គេ​(​ប្រជាពលរដ្ឋ​ដើរ​ផង​)​ និង​ធ្វើ​ផ្លូវ​ឲ្យ​គេ​ចូល​ភូមិ​ និង​ផ្លូវ​ទៅ​ដងទឹក​ ដែល​ឥឡូវ​ លោក​ កែវ​ឈ​ន់​ វុ​ឌ្ឍី​ ក៏​ព្រម​វាយ​របង​ចោល​ធ្វើ​ផ្លូវ​រួច​ហើយ​ដែរ​ ។​ លើស​ពី​នេះ​ ខ្ញុំ​បាន​សុំ​ឲ្យ​លោក​ កែវ​ឈ​ន់​ វុ​ឌ្ឍី​ ចាក់សាប​សម្រាប់​ដាក់​កា​ផា​ឬ​ប៉ោត​ ហើយ​លោក​ កែវ​ឈ​ន់​ វុ​ឌ្ឍី​ ក៏​ឯកភាព​យល់ព្រម​”​ ។

​លោក​ កែវ​ឈ​ន់​ វ​ឌ្ឍី​ បាន​និយាយ​ថា​ “​ ការ​ពិត​ទៅ​ប្រជាពលរដ្ឋ​គាត់​មិន​យល់​ ខ្ញុំ​បាន​ទុក​ផ្លូវ​សម្រាប់​ឲ្យ​ពួក​គាត់​ដែរ​ ហើយ​ខ្ញុំ​មិន​ដែល​រំលោភ​ដី​ពួក​គាត់​ទេ​ មាន​តែ​ជួយ​ពួក​គាត់​ទៅ​វិញ​ ដូច​ជា​ធ្វើ​សម្បទាន​ផ្លូវ​ឲ្យ​ពួក​គាត់​២​ទៅ​៣​គីឡូម៉ែត្រ​ថែម​ទៀត​”​ ។​

​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ បើ​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ “​បញ្ហា​ខាងលើ​មិន​ទាន់​មាន​ដំណោះស្រាយ​ដែល​អាច​ទទួលយក​បាន​នៅឡើយ​ទេ​។​ ដូច្នេះ​ឥឡូវនេះ​ចាស់ទុំ​ភូមិ​ឡា​ប៉ូ​ និង​ភូមិ​សិ​ល​ បាន​និង​កំពុង​រៀបចំ​លិខិត​ស្នាម​សុំ​ការ​ជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​ក្រុង​ អាជ្ញាធរ​ខេត្ត​ តំណាងរាស្ត្រ​ និង​អង្គការ​ ADHOC​ បន្ត​ទៀត​”​ ៕

Ratanakiri1 Ratanakiri


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item