Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​លំនៅ​ឋាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ឋិត​នៅ​ភូមិ​សន្សំ​កុសល​១​សង្កាត់​បឹង​ទំពុន​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​បាន​ទទួល​រង​ការ​លិចលង់​ជ្រាប​ទឹក​ចូល​ពេញ​ផ្ទះ​ដោយសារ​ក្រុមហ៊ុន​លោក​ឧកញ៉ា​លាង​

​លំនៅ​ឋាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ឋិត​នៅ​ភូមិ​សន្សំ​កុសល​១​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ បាន​ទទួល​រង​ការ​លិចលង់​ជ្រាប​ទឹក​ចូល​ពេញ​ផ្ទះ​ ដោយសារ​ក្រុមហ៊ុន​លោក​ឧកញ៉ា​ លាង​ ឃុន​ បើក​ការដ្ឋាន​សាងសង់​គ្មាន​ក្បួនខ្នាត​ត្រឹមត្រូវ​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ជីក​កាយ​ដី​ដាច់​ទុយោ​ទឹក​ស្អាត​ ធ្វើ​ឲ្យ​ធ្លាយ​ទឹក​ចេញ​ក្រៅ​យ៉ាង​ល្ហល្ហាច​ ។​

​ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​នា​វេលា​ម៉ោង​ប្រមាណ​១៤​រសៀល​ ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ខណៈ​ដែល​ក្រុមហ៊ុន​លោក​ឧកញ៉ា​ លាង​ ឃុន​ បើក​ការដ្ឋាន​សាងសង់​នៅ​លើ​ទីតាំង​ដី​របស់​ក្រុមហ៊ុន​ ឋិត​នៅ​ផ្លូវ​លេខ​២៧១​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​ និង​សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ជីក​កាយ​ដី​ដាច់​ទុយោ​ទឹក​ស្អាត​របស់​អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​ ដែល​កប់​ក្នុង​ដី​ជម្រៅ​ប្រមាណ​៣​ម៉ែត្រ​ ធ្វើ​ឲ្យ​ធ្លាយ​ទឹក​ចេញ​ក្រៅ​លិចលង់​ផ្ទះ​ប្រជាពលរដ្ឋ​ជាប់​ខាងក្រោយ​បរិវេណ​ដី​ក្រុមហ៊ុន​ ឋិត​នៅ​ក្នុង​សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​តែ​ម្តង​ ។​ ​

មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ និង​អ្នក​បានឃើញ​ហេតុការណ៍​នេះ​ បាន​និយាយ​ថា​ ក្រុមហ៊ុន​លោក​ឧកញ៉ា​ លាង​ ឃុន​ បើក​ការដ្ឋាន​សាងសង់​ដោយ​ធ្វេសប្រហែស​គ្មាន​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​ ទើប​ជីក​កាយ​ដី​ដាច់​ទុយោ​ទឹក​ស្អាត​ ធ្វើ​ឲ្យ​ធ្លាយ​ទឹក​ចេញ​ក្រៅ​លិចលង់​ផ្ទះ​ប្រជាពលរដ្ឋ​ដូច្នេះ​ ។​

​លោក​ លាង​ ឃុន​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៦/៤០៤​ ចុះ​ថ្ងៃ​ទី​០៥​ ខែតុលា​ ឆ្នាំ​២០០៦​ ៕​

Leang-Khun-(6)Leag-KhunLeag-Khun2


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item