Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យដែលជា​គណបក្សនយោបាយ​ចាញ់ឆ្នោត​នា​សម័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​កន្លងមក ឈ្មោះខឹមវាសនាដែល​ល្បី​ខាង​ពូកែ​និយាយ​សម្បូណ៌​វោហារ​តាម​វិទ្យុ​និង​តាម​ក្បាល​មេក្រូ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​ជឿទុកចិត្ត​នោះ ឥ​ឡូវ​កំពុង​រុំ​ព័ទ្ធ​ដោយ​ពាក្យបណ្តឹង​ទៅ​តុលាការ​រឿង​បោកប្រាស់​ជំពាក់​ប្រាក់​គេ​ហើយ​មិន​ព្រម​សង​។​

​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែលជា​គណបក្សនយោបាយ​ចាញ់ឆ្នោត​នា​សម័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​កន្លងមក  ឈ្មោះ ខឹម វាសនា ដែល​ល្បី​ខាង​ពូកែ​និយាយ​សម្បូណ៌​វោហារ​តាម​វិទ្យុ​និង​តាម​ក្បាល​មេក្រូ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​ជឿទុកចិត្ត​នោះ  ឥ​ឡូវ​កំពុង​រុំ​ព័ទ្ធ​ដោយ​ពាក្យបណ្តឹង​ទៅ​តុលាការ​រឿង​បោកប្រាស់​ជំពាក់​ប្រាក់​គេ​ហើយ​មិន​ព្រម​សង​។​

​យោងតាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៣ របស់លោក ឌុ​ក មឿ​ន រស់នៅ​ភូមិ​ពង្រ ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែល​បានដាក់​ពាក្យ​ប្តឹង​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ពីបទ​ឆបោក​និង​ពីបទ​កំហែង​យក ដោយមាន​ស្ថាន​ទម្ងន់ទោស ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះបាន​រៀបរាប់ថា គាត់​បាន​ចាញ់បោក​លោក ខឹម វាសនា អស់​ទឹកប្រាក់​រាប់ម៉ឺន​ដុល្លារ​អាមេរិក​ចាប់តាំងពី​ឆ្នាំ​២០០៩​មក​។​

​ក្រៅពី​ទឹកប្រាក់​ខាតបង់​ចំនួន​រាប់ម៉ឺន​ដុល្លា​អាមេរិក លោ​កឌុក មឿ​ន បាន​ប្តឹង​ទាមទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​ផ្សេងៗ​ទៀត​ចំនួន​៣​ម៉ឺន​ដុល្លារ​អាមេរិក​ពី​លោក​ខឹម វាសនា និង​ទាមទារ​ឲ្យ​តុលាការ​ចោទប្រកាន់​ព្រមទាំង​ផ្តន្ទា​ទោ​សលោក ខឹម វាសនា តាមច្បាប់​។​

​ប្រភពព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៣ លោ​កឌុក មឿ​ន ជាដើម​បណ្តឹងរដ្ឋប្បវេណី​និង​អមដោយ​មេធាវី​ផង​បាន​ចូលទៅ​ប​ភ្លឺ​ការពារ​លើ​បណ្តឹង​របស់​ខ្លួន​នៅ​ចំពោះមុខ​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​រួចហើយ​។​

​គេ​មិនទាន់​ដឹងថា តើ​តុលាការ​នឹង​ចាត់ការ​របៀប​ណា​ទៅលើ​បណ្តឹង​របស់លោក ឌុ​ក មឿ​ន ដែល​ប្តឹង​ប្រឆាំង​លោក ខឹម វាសនា នោះ​នៅឡើយ​ទេ ដោយ​បន្ត​ចោទប្រកាន់​លោក ខឹម វាសនា ឲ្យ​ក្លាយជា​ជន​ត្រូវ​ចោទ​ក្នុង​រឿង​ព្រហ្មទណ្ឌ ឬ​ត្រូវ​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​ដោយ​បង្វិល​សំណុំ​រឿងក្តី​នេះ​ទៅជា​រឿង​រដ្ឋប្បវេណី​វិញ​?

​សូម​បន្ត​រង់ចាំ​តាមដាន​ទាំងអស់គ្នា​តទៅទៀត​អំពី​ដំណើរ​រឿងក្តី​របស់លោក ខឹម វាសនា មេបក្ស​ចាញ់ឆ្នោត ប៉ុន្តែ​ពូកែ​វោហារ​នៅ​ស្ថាប័ន​តុលាការ​៕​

 

65543


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item