Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ក្រុង​ប៉ោយប៉ែត៖ស្ត្រី​​ម្នាក់​​ដែល​​បើក​​ម៉ូតូដើរ​លក់​​ប្រ​ហិត​​​យក​​ប្រាក់មក​​​ចិ​ញ្ចឹម​​កូន​​យ៉ាង​​វេ​ទ​នា​​តោក​យ៉ាកត្រូវ​​ប្តី​​ប្រ​មឹក​​របស់​ខ្លួន​​ចោទ​ថាមាន​​ស​ហា​យហើយ​​ជិះ​ម៉ូតូ​​តាម​​ធាក់

​ក្រុង​ប៉ោយប៉ែត ៖ ស្ត្រី​​ម្នាក់​​ដែល​​បើក​​ម៉ូតូ ដើរ​លក់​​ប្រ​ហិត​​​យក​​ប្រាក់ មក​​​ចិ​ញ្ចឹម​​កូន​​យ៉ាង​​វេ​ទ​នា​​តោក​យ៉ាក ត្រូវ​​ប្តី​​ប្រ​មឹក​​របស់​ខ្លួន​​ចោទ​ថា មាន​​ស​ហា​យ ហើយ​​ជិះ​ម៉ូតូ​​តាម​​ធាក់ ប្រ​ពន្ធ​​ខណៈ​ដែល​​កំ​ពុង​​ដើរ​​លក់​​ប្រ​ហិត ឈាន​ដល់​​ការប្រតាយប្រតប់​គ្នា កាលពី​វេលា​ម៉ោង ៦​និង​៥៦ នាទី ព្រលប់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៣ នៅតាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិតក្នុង​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ ។​

 

​ស្ដ្រី​រងគ្រោះ​មានឈ្មោះ ថៅ វ​រ៉ា អាយុ ៤៥ ឆ្នាំ រស់នៅ​ភូមិ​ផ្សារកណ្ដាល​ថ្មី សង្កាត់​ប៉ោយប៉ែត មានមុខ​របរ​លក់​ប្រហិត បានឱ្យដឹងថា បុរស​ដែល​ស្រវឹងខួប ហើយ​ជិះ​ម៉ូតូ​ដេញ​បុក​គាត់​ឈ្មោះ ឆ​ម អាយុ ៦៣ ឆ្នាំ ជា​ប្ដី​តែ​មិនមាន​របរ​អ្វី ក្រៅពី​ផឹកស្រា​នោះទេ​។ ប្ដី​របស់គាត់​តែងតែ ផឹកស្រា​ស្រវឹង​ស្ទើរ​រាល់ថ្ងៃ ហើយ​បាន​រករឿង ជេរប្រមាថ​គាត់​គ្រប់បែបយ៉ាង  ហើយ​បាន​ចោទថា គាត់​ជា​ប្រពន្ធ​ដើរ​លក់​ប្រហិត​រាល់ថ្ងៃ គឺ​ទៅ​ជួប​ប្រុស​សហាយ តែប៉ុណ្ណោះ ។

 

​មុនពេល​កើតហេតុ ស្ដ្រី​ជា​ប្រពន្ធ​បាន​បើក​ម៉ូតូ លក់​ប្រហិត​ក្នុងទិសដៅ ពី​ត្បូង​មក​ជើង ក៏ត្រូវ​ប្តី​ប្រមឹក​ជិះ​ម៉ូតូ​បំ​បុក​។ ស្ដ្រី​ជា​ប្រពន្ធ បាន​ចុះ​ពីលើ​ម៉ូតូ ទៅ​ប្រតាយប្រតប់ ហើយ​ប្ដី​ប្រមឹក​ក៏បាន​ទះកំផ្លៀង លើ​មុខ​ប្រពន្ធ ៣ ដៃ ស្រែកយំ​ផ្អើល​គេឯង មក​ចោមរោម​មើល​។ នគរបាល​ក្រុង​ប៉ោយប៉ែត ក៏បាន​ចុះទៅ​សម្របសម្រួល កុំ​ឲ្យ​ប្តី​ប្រមឹក​បន្ត ប្រើ​ហិង្សា​លើ​ប្រពន្ធ និង​ប្រចណ្ឌ​ខុស​រឿង​ទៀត​៕

Wat 121028


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item