រាជធានីពេញ ៖ ដោយសារទឹកជំនន់ យ៉ាងអាក្រក់ផ្ទះមួយកន្លែង ស្ថិតនៅតាមមាត់ស្ទឹងព្រែកត្នោត ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលចំណាយប្រាក់ សាងសង់អស់ជាង មួយម៉ឺន ដុល្លារអាមេរិក បានបាក់ស្រុត ចូលទៅក្នុងទឹកស្ទឹង ព្រែកត្នោត លិចបាត់ឃើញតែដំបូលផ្ទះឡឹមៗ កាលពីវេលាម៉ោង ១៩និង៣០ នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣។
ម្ចាស់ផ្ទះមានឈ្មោះ ឡាយ ណាវី ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរនៅផ្ទះ បានប្រាប់ឲ្យដឹងថា ផ្ទះរបស់គាត់ មានបណ្តោយ ០៩ ម៉ែត្រ ទទឹង ០៥ ម៉ែត្រ ជញ្ជាំងថ្ម ជើងសសរថ្ម និងមានដំបូលប្រក់ស័ង្កសី ដែលទើបតែសាងសង់ រួចរាល់នៅពាក់កណ្តាល ខែកញ្ញា ឆ្នាំ២០១៣នេះ ហើយផ្ទះមួយខ្នងនេះគាត់បានសង់ ដោយចំណាយប្រាក់អស់ ជាងមួយម៉ឺន ដុល្លារអាមេរិក។
មុនពេលកើតហេតុ ស្ទឹងព្រែកត្នោតមានទឹកជំនន់ កើនឡើងគួរឲ្យកត់សម្គាល់ នាំឲ្យពួកគេមានអារម្មណ៍ភ័យខ្លាច ការបាក់ស្រុត ព្រោះផ្ទះចាប់ផ្តើមយោលយោក បាននាំគ្នារត់ចេញពីក្នុងផ្ទះ យ៉ាងប្រញាប់ប្រញាល់បំផុត ដោយមិនទាន់បានប្រមូលសម្ភារៈក្នុងផ្ទះផង ក៏ស្រាប់តែទឹកហូរបោកសសរផ្ទះ បណ្ដាលឲ្យបាក់រលំស្រុតផ្ទះ លិចចូលទៅក្នុងទឹកស្ទឹងបាត់ ឃើញតែដំបូលបន្តិច៕
Source from: watphnom-news.com























Loading...




Post a Comment