Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖រថ​យ​ន្ត​​ហ៊ី​យ៉ាន់​ដាយរប​ស់​​ក្រុម​ហ៊ុនរស្មី​​ម្នាង​សិ​លាខូ​​អិ​​ល​​ធី​​ឌីបាន​​បើក​​បុក​​គូទ​​រថ​យន្ត​​ព្រូសមួយ​គ្រឿង

​រាជធានី​ភ្នំពេញ ៖ រថ​យ​ន្ត​​ហ៊ី​យ៉ាន់​ដាយ រប​ស់​​ក្រុម​ហ៊ុន រស្មី​​ម្នាង​សិ​លា ខូ​​អិ​​ល​​ធី​​ឌី បាន​​បើក​​បុក​​គូទ​​រថ​យន្ត​​ព្រូស មួយ​គ្រឿង តាម​​ប​ណ្តោ​យ​​ម​ហា​វិថី ស​ហ​ព័ន្ធ​រុ​ស្ស៊ី កែង​​ផ្លូវ​​លេខ​​៥៥៥ ស្ថិត​ក្នុង​​ឃុំ ស្លែង​​រ​លើង សង្កា​ត់​​ទឹក​ថ្លា ខណ្ឌ​​សែន​​សុខ បណ្តាល​ឲ្យ​ខ្ទេច ផ្នែក​ខាងក្រោយ ហើយ​រថយន្ត​បង្ក បាន​ព្យាយាម​បើក​រត់ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ឌ្រី​ម មួយគ្រឿង​ផ្សេងទៀត បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ និង​មនុស្ស​ប្រុស​ស្រី ២​នាក់​ទៀត រងរបួស​ស្រាល កាលពី​វេលា​ម៉ោង ៦ និង​៥០​នាទី ល្ងាច​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៣​។​

 

​មុនពេល​កើតហេតុ រថយន្ត​ហ៊ីយ៉ាន់ដាយ ដឹក​ម្នាងសិលា ពណ៌​ក្រហម ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3P-4904 ធ្វើដំណើរ​តាមផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​កែង​ផ្លូវ​លេខ ៥៥៥ ស្រាប់តែ​ជ្រុល​ចង្កូត ទៅបុក​គូទ​រថយន្ត​ព្រូស ពណ៌​ស ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2X-3348 ជិះ​ដោយ ២​នាក់ ប្តី​ប្រពន្ធ បណ្តាល​ឲ្យ​ខូចខាត​ផ្នែក​ខាងក្រោយ​។ នៅពេល​ព្យាយាម​បើក​រត់ ក៏​ជ្រ​ល​ទៅបុក​ម៉ូតូ​ឌ្រី​ម C125 ពណ៌​ខ្មៅ ១​គ្រឿង​ទៀត ពាក់​ស្លាក​លេខ តាកែវ 1D-1207 បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ និង​ប្រុស​ស្រី ២​នាក់ រងរបួស​ស្រាល​៕

Wat 101025


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item