Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបាត់ដំបង៖មិន​​ថា​​រដូវ​​ទឹក​​ស្រ​កឬ​​ទឹក​​ឡើង​​នោះ​ទេគេ​​ស​ង្កេត​ឃើញព​ល​ករ​​រាប់​សិប​​នាក់បាន​ធ្វើ​​ចំ​ណា​ក​ស្រុកតាម​​ច្រ​ក​រ​បៀង

​ខេត្តបាត់ដំបង ៖ មិន​​ថា​​រដូវ​​ទឹក​​ស្រ​ក ឬ​​ទឹក​​ឡើង​​នោះ​ទេ គេ​​ស​ង្កេត​ឃើញ ព​ល​ករ​​រាប់​សិប​​នាក់ បាន​ធ្វើ​​ចំ​ណា​ក​ស្រុក តាម​​ច្រ​ក​រ​បៀង ៦៣ ហៅ​​ច្រក​​អង់​​តែ​ន ស្ថិត​ក្នុង​​ភូមិ​​ពោធិ៍​​ជ្រៃ ឃុំ​​ជ្រៃ​​សី​មា ស្រុក​​សំ​ពៅ​​លូន ខេត្ត​បាត់​ដំ​ប​ងដោយ​​ខុសច្បាប់​ជាប់​ជាប្រចាំ ព្រោះ​សមត្ថកិច្ច​នៅតាម​ច្រក​នេះ មិនបាន​ទប់ស្កាត់​នោះទេ ថែមទាំង​ឃុបឃិត​គ្នា យកប្រាក់​ពី​មេខ្យល់ ដែល​នាំ​ពលករ​ចេញទៅ​ប្រទេស​ថៃ​ទៀតផង​។​

 

​ជាពិសេស​ឈ្មោះ ក្លឹង ម៉ាប់ មេ​បញ្ជ​ការ​យោធា​(​ខ​)​របស់​សឹក​រង​ស្រុក សំពៅ​លូន គឺជា​អ្នក​ជួយ​សម្របសម្រួល ឲ្យ​ពលករ​ឆ្លងដែន ដោយ​ខុសច្បាប់​។ នៅ​ច្រករបៀង ៦៣ ហៅ​ច្រក​អង់​តែ​ន មាន​កម្លាំង​នគរបាល វរៈ​ការពារ​ព្រំដែន​គោក ៨១៧ និង​កម្លាំងយោធា​សឹក​រង ស្រុក​សំពៅ​លូន ជា​អ្នកយាម​ប្រចាំការ ហើយ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់ ឆ្លងដែន​បាន​ឲ្យ​ដឹងថា ឈ្មោះ ក្លឹង ម៉ាប់ ជា​អ្នកយក​ប្រាក់​ចំនួន ១០០ បាត​ពី​ពលករ​ម្នាក់ៗ ដែល​ត្រូវ​ដើរ​ឆ្លងកាត់​ច្រក​នេះ ចូលទៅ​ប្រទេស​ថៃ​។​

 

​ឈ្មោះ ក្លឹង ម៉ាប់ មេបញ្ជាការ​យោធា ប្រចាំ​ច្រក ៦៣ នេះ​ធ្លាប់បាន​អះអាងថា គាត់​មិនដែល​បាន​យកប្រាក់ ពី​ពលករ​តាម​ច្រក​នេះ​ទេ​។ នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា អ្នកសារព័ត៌មាន បានធ្វើ​បទ​សម្ភាស ជាមួយ​លោក ឯម សុខន មេបញ្ជាការ​យោធា សឹក​រង​ស្រុក​សំពៅ​លូន ក៏​លោក​បាន​បញ្ជាក់ថា មិនទាន់​ដឹង​ច្បាស់ ពី​ការឆ្លង​ដែន​របស់​ពល​ករ​នៅឡើយ​ទេ ចាំ​លោក​សួរ​ទៅ​កូនចៅ​សិន ម្យ៉ាងទៀត​លោក​កំពុង​ជាប់រវល់ ចុះជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ នៅ​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​។​

 

​ចំណែក​លោក ស្រី សុខុន មេបញ្ជាការ​នគរបាល វរៈ​ការពារ​ព្រំដែន​គោក ៨១៧ មិន​លើក​ទូរស័ព្ទ​ឡើយ​។ ចំពោះ​ការនាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ នៅ​ច្រក ៦៣ នេះ​អ្នកសារព័ត៌មាន បាន​ចុះផ្សាយ​តាំងពី​មិនទាន់ មាន​ទឹកអូរ​កាលពីដើម​ខែសីហា ឆ្នាំ​២០១៣ ដូច​រូបភាព​ឈ្មោះ ក្លឹង ម៉ាប់ កំពុង​ឈ​ទំនាក់ទំនង​ជាមួយ​មេខ្យល់ ក្បែរ​ម៉ូតូ​យកប្រាក់​ជាដើម​។ មាន​រូបថត​មួយទៀត បង្ហាញ​ពី​រថយន្ត​ដឹក​ពលករ ចូល​កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៣ និង​រូបភាព​ឆ្លង​ទឹក​តាម​ខ្សែ​រ៉​ត ចូលទៅ​កាន់​ទឹកដី​ថៃ នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៣​។​

 

​យ៉ាងណាក៏ដោយ អាជ្ញាធរ​ស្រុក​សំពៅ​លូន បាន​បញ្ជាក់ថា មេបញ្ជាការ​សឹក​រង និង​មេបញ្ជាការ​នគរបាល វរៈ​ការពារ​ព្រំដែន​គោក​លេខ ៨១៧ បាន​បើកដៃ​ឲ្យ​កូនចៅ ប្រព្រឹត្ត​ខុសឆ្គង​គ្មាន​ថ្ងៃ​កែខ្លួន​ឡើយ ព្រោះ​គ្រប់​ពេលដែល ប្រជាពលរដ្ឋ​បាន​រាយការណ៍ ពី​ករណី​ឆ្លងដែន​ខុសច្បាប់ សឹង​រាប់​ភ្លេច​ទៅហើយ មិនមាន​ការទប់ស្កាត់ ម្តងណា​ឡើយ​។ ដូច្នេះ​សូម​លោក អ៊ុក ឃ្នួច ជា​មេបញ្ជាការ​សឹក​រង​ខេត្ត និង​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង មេត្តា​ពិនិត្យមើល​កូនចៅ ក្រោម​ឱវាទ​នៅ​ប្រចាំ​ច្រក​៦៣ ហៅ​ច្រក​អង់​តែ​ន​ទាំងនេះ​ផង​៕

Wat 101019 Wat 101020 Wat 101021


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item