ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីមានការជន់លិច ពន្ធនាគារខេត្ដបន្ទាយមានជ័យ កម្លាំងនគរបាល និងអាវុធហត្ថ បានចេញប្រតិបត្តិការ ជម្លៀសអ្នកទោស ដែលកំពុងជាប់ឃុំឃាំង ៨៤២ នាក់ យកទៅឃុំខ្លួនជា បណ្ដោះអាសន្ននៅពន្ធនាគារខេត្ដសៀមរាប និងខេត្តបាត់ដំបង ក្រោមការត្រួតពិនិត្យ យ៉ាងតឹងរឹងពីសមត្ថកិច្ច ប្រដាប់អាវុធជាង ១០០ នាក់។
អ្នកទោសស្រី និងកុមារ ត្រូវបានជម្លៀសមុនគេ ដោយត្រូវយកទៅ ខេត្តសៀមរាប ចំនួន ៥០០ នាក់ និងខេត្តបាត់ដំបងចំនួន ៣៤២ នាក់ ។ អ្នកទោសត្រូវបានជម្លៀស តាមរថយន្តក្រុង និងរថយន្តរបស់ពន្ធនាគារ ដោយមានកម្លាំងសមត្ថកិច្ច ប្រដាប់អាវុធចំនួន ១០០ នាក់ផងដែរ អមការពារ ក្រោមការបញ្ជាផ្ទាល់ ពីព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យផងដែរ។ ក្នុងការជម្លៀសអ្នកទោសទាំងនោះ គឺមានការត្រួតពិនិត្យ យ៉ាងតឹងរឹងបំផុត ដើម្បីការពារសុវត្ថិភាព សន្តិសុខតាមផ្លូវអមទាំងមុនទាំងក្រោយ៕
Source from: watphnom-news.com























Loading...




Post a Comment