Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកំពង់ចាម៖ប្រ​ទេ​ស​​កម្ពុ​ជាមិន​មែន​ជា​​ធុង​សំ​រាមស​ម្រាប់​​ការ​នាំ​​ចូលកា​ក​សំ​ណល់ដែល​​ប្រ​ទេស​​ដ​ទៃគេ​​បោះ​ចោល​​នោះ​ទេ

​ខេត្តកំពង់ចាម ៖ ប្រ​ទេ​ស​​កម្ពុ​ជា មិន​មែន​ជា​​ធុង​សំ​រាម ស​ម្រាប់​​ការ​នាំ​​ចូល កា​ក​សំ​ណល់ ដែល​​ប្រ​ទេស​​ដ​ទៃ គេ​​បោះ​ចោល​​នោះ​ទេ ប៉ុ​ន្តែ​​គេ​​មិន​ដែល​​ឃើញ​​មន្ត្រី និង​​សម​ត្ថ​កិច្ច ​​ប្រ​ចាំ​​​ច្រក​​ត្រ​ពាំង​​ផ្លុ​ង បែ​ជា​​បិទ​ភ្នែក​ឲ្យ ឈ្មួញ​​ដ៏​​​មាន​​​អំ​ណាច​​​ចំ​នួន​​ ២​ នាក់ គឺ​ឈ្មោះ វ​ឌ្ឍ និង​ឈ្មោះ សុផល ​​នាំចូលគ្រឿង​អេឡិចត្រូនិក​ជជុះ តាម​​ចំនួន ៣ កុងតឺន័រ ដោយបំពានច្បាប់ ហើយ​គេ​ចាំបាន​ថា ការ​លួច​នាំចូល​កាកសំណល់ អេឡិចត្រូនិក ចំនួន ២ កុងតឺន័រ តាម​ច្រក​ទន្លេ​ចាម កាលពី​ប៉ុន្មាន​ខែ​មុននេះ មិនទាន់​រកមុខ អ្នកទទួលខុសត្រូវ​ឃើញ​នៅឡើយ​ទេ បែរជា​មានរឿង​បែបនេះ កើតឡើង​ជាថ្មី​ម្តងទៀត​។​

 

​សេចក្តីរាយការណ៍​ពី​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា គ្រឿង​អេឡិចត្រូនិក​ជជុះ ចំនួន ៣ កុងតឺន័រ ដែលមាន​ទម្ងន់​ប្រមាណ ៤២ តោន ត្រូវបាន​នាំចូល​ពី​ចិន​ហុងកុង តាម​ច្រក​អន្តរជាតិ ត្រពាំង​ផ្លុ​ង នៃ​ខេត្តកំពង់ចាម ដោយ​ដឹក​ឆ្លងកាត់​ស្រុក​យួន យកមក​រក្សាទុក​នៅ​ចំណុច បេនឡាន​មួយកន្លែង ក្នុង​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក​។ ប្រជាពលរដ្ឋ​មួយចំនួន ដែល​បាន​មើលឃើញ កុងតឺន័រ​ថ្មីៗ​ចំនួន ៣ ដែល​ផ្ទុក​គ្រឿង​អេឡិចត្រូនិក​ជជុះ​នោះ បាន​លើកឡើងថា វា​សុទ្ធសឹង​ជា​គ្រឿង អេឡិចត្រូនិក​ដែល បាក់បែក​កម្ទេចកម្ទី គ្មាន​គុណភាព ដូចជា​អំពូល​ភ្លើង ទូរទស្សន៍ កុំព្យូទ័រ ត្រូវបាន​សមត្ថកិច្ច​ឃាត់ទុក កាលពី​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៣ ដោយយោង​តាម បទបញ្ជា​របស់លោក លន់ លឹម​ថៃ ជា​អភិបាល​ខេត្តកំពង់ចាម​។​

គ្រឿង​អេឡិចត្រូនិក​ជជុះ​ទាំងនេះ ត្រូវបាន​នាំមក​ពី​ចិន ហុងកុង ដោយមាន​មេ​ឈ្មួញ​ចំនួន ២ នាក់ ជា​អ្នក​ចេញមុខ​គឺ​ឈ្មោះ វ​ឌ្ឍ និង​ឈ្មោះ សុផល ដែលជា​សាច់ញាតិ មន្ត្រី​មានអំណាច​នៅ​ស្រុក​ខ្មែរ ហើយ​ក្រោយពេល​មានរឿង ចម្រូងចម្រាស គេ​សង្កេតឃើញ​ឈ្មោះ សុផល និង​ឈ្មោះ វ​ឌ្ឍ បាន​សុំ​មក​ដឹក​កុងតឺន័រ​ទាំង​៣​នេះ ចូលទៅ​ស្រុក​យួន​វិញ ដើម្បី​បង្វែរ​នាំចូល តាម​ច្រក​អន្តរជាតិ បាវិត នៃ​ខេត្តស្វាយរៀង ដែល​នៅ​ទីនោះ ទំនងជា​ឈ្មោះ សុផល និង​ឈ្មោះ វ​ឌ្ឍ ទទួលបាន​ភ្លើង​ខៀវ ពី​មន្ត្រី​ពុករលួយ​មួយចំនួន​ប៉​ន្តែ​លោក លន់ លឹម​ថៃ ជា​អភិបាល​ខេត្តកំពង់ចាម មិន​ព្រម ដោយ​ទាមទារ ឲ្យ​ស៊ើបអង្កេត​បញ្ហា​នេះ​។

 

​គេ​ដឹង​ទៀតថា ឈ្មោះ វ​ឌ្ឍ និង​ឈ្មោះ សុផល បាន​នាំចូល​គ្រឿង អេឡិចត្រូនិក​ជជុះ សុទ្ធតែ​របស់​កម្ទេចកម្ទី​បាក់បែក មិន​ខុសពី​កាកសំណល់​នោះទេ ប៉ុន្តែ​វា​អាច​មានការ​បង្កប់ ទំនិញ​អ្វីដែល​ពិសេស ព្រោះ​មិនមែន​សុខៗ​ឈ្មោះ វ​ឌ្ឍ និង​ឈ្មោះ សុផល ហ៊ាន​ចំណាយ​ប្រាក់ ច្រើនសន្ធឹក​សន្ធាប់ ដើម្បី​រត់ការ​សម្របសម្រួល ជាមួយ​សមត្ថកិច្ច​ដែល​គ្រប់គ្រង នៅ​ច្រក​អន្តរជាតិ​ត្រពាំង​ផ្លុ​ង​នោះទេ ហើយ​ការ​នាំចូល​គ្រឿង​អេឡិចត្រូនិក​ជជុះ របស់​ឈ្មោះ វ​ឌ្ឍ និង​ឈ្មោះ សុផល គឺ​ធ្វើ​តាមរបៀប​លោតឆ័ត្រ ពុំមាន​ការបង់ពន្ធ​នាំចូល​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។ គេ​ដាក់​ការសង្ស័យថា​លោក កើត តារា​ស៊ី ប្រធាន​ច្រក​ត្រពាំង​ផ្លុ​ង និង​លោក វ៉ូ វណ្ណា មេ​គយ​នៅ​ទីនោះ ជា​អ្នក​ឃុបឃិត​បើកភ្លើង​ខៀវ ឲ្យ​ឈ្មោះ វ​ឌ្ឍ និង​ឈ្មោះ សុផល លួច​នាំចូល​គ្រឿង​អេឡិចត្រូនិក​ជជុះ បំពាន​ទៅលើ​បំរាម​របស់ ស្ថាប័ន​ពាក់ព័ន្ធ​យ៉ាង​គឃ្លើន​បំផុត​។​

 

​ដើម្បី​បិទបាំង​រឿងអាស្រូវ​ដ៏​ធំ​មួយ​នេះ គេ​សង្កេតឃើញ​ឈ្មោះ វ​ឌ្ឍ និង​ឈ្មោះ សុផល បាន​ជួប​ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ខេត្តកំពង់ចាម ដោយ​លើកឡើងថា គ្រឿង​អេឡិចត្រូនិក​ជជុះ​ទាំងនោះ គឺជា​របស់​ឧកញ៉ា​នេះ ជា​របស់លោក​ឧកញ៉ា​នោះ ហើយ​សុំ​បន្ធូរបន្ថយ​យក​កុងតឺន័រ ចេញ​តាម​ច្រក​ត្រពាំង​ផ្លុ​ង ដើម្បី​នាំចូល​តាម​ច្រក​អន្តរជាតិ​បាវិត​វិញ ប៉ុន្តែ​អភិបាលខេត្ត​កំពង់ចាម​មិន​ព្រម​។ នេះ​អាច​គ្រាន់តែ​ជា​លេស​មួយ ដែល​ធ្វើ​ឲ្យ​គ្រាន់តែ​ល្អមើល​ប៉ុណ្ណោះ ហើយ​វា​មិន​ខុសពី​ករណី ដែល​ឈ្មួញ​ខិលខូច​លួច​នាំចូល គ្រឿង​អេឡិចត្រូនិក​ជជុះ​ចំនួន ២ កុងតឺន័រ តាម​ច្រក​ទន្លេ​ចាម កាលពី​ប៉ុន្មាន​ខែ​មុន​នោះទេ  គឺ​ទីបំផុត​គ្មាន​មន្ត្រី​ណា​ម្នាក់ ត្រូវបាន​នាំទៅ​ផ្តន្ទាទោស ឬ​ដាក់ពិន័យ​នោះទេ បើទោះបី​ជាការ​នាំចូល​គ្រឿង​អេឡិចត្រូនិក​ជជុះ​ទាំ ង​នោះ​បំពាន​ច្បាប់ គ្មាន​ការបង់ពន្ធ​ក៏ដោយ​៕

Wat 101013


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item