Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តស្ទឹងត្រែង៖ការ​ដឹក​ជ​ញ្ជូន​​ឈើ​​ខុស​ច្បាប់នៅ​ក្នុង​​ខេត្ត​ស្ទឹង​ត្រែងគឺ​មាន​​តិច​តួច​​ណាស់​​ដែល​​លោកកុលសំ​អុលជា​​អភិ​បាល​ខេត្ត

​ខេត្តស្ទឹងត្រែង ៖ ការ​ដឹក​ជ​ញ្ជូន​​ឈើ​​ខុស​ច្បាប់ នៅ​ក្នុង​​ខេត្ត​ស្ទឹង​ត្រែង គឺ​មាន​​តិច​តួច​​ណាស់​​ដែល​​លោក កុល សំ​អុល ជា​​អភិ​បាល​ខេត្ត និង​​លោក អ៊ីវ ឯក​​សាវ​ត្តី ជា​នាយ​​ខណ្ឌ​​រដ្ឋ​បាល​​ព្រៃ​ឈើ ខេត្ត​ស្ទឹង​ត្រែង​​ចាត់​វិ​ធាន​ការ​​បង្ក្រាប ឲ្យ​​ស្រប​តាម​​បទ​បញ្ជា​លេខ​០១ ហើយ​គេ​យល់ថា លោក អ៊ុក រ៉ាប៊ុន ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ទើប​ឡើង​តំណែង​ថ្មី គួរ​ចំណាយ​ពេលវេលា ធ្វើដំណើរ​ដោយ​ស្ងាត់ៗ ទៅ​ឃ្លាំមើល​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ដ៏​អនាធិបតេយ្យ​របស់​ឈ្មួញ​ទាំង​តូច​ទាំង​ធំ ក្នុង​ខេត្តស្ទឹងត្រែង ហើយ​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង ទៅលើ​មន្ត្រី​ជំនាញ​នៅ​ទីនោះ កុំ​ឲ្យ​ធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត​តទៅទៀត​។​

 

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ឈ្មោះ ចែ​ងី​ម គឺ​គាត់​មិនសូវ​ចេញមុខ​ចេញ​មាត់ ចុះ​ប្រឡូក​ក្នុង​ជំនួញ​ឈើ​ខុសច្បាប់ ដោយផ្ទាល់​នោះទេ ប៉ុន្តែ​គាត់​មានអំណាច​ខ្លាំងណាស់​។ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់លោក អ៊ីវ ឯក​សាវ​ត្តី ក៏ដូចជា​សមត្ថកិច្ច ពាក់ព័ន្ធ​នៅពេល​ជួប​ចែ​ងី​ម ម្តងៗ​បាន​រៀប​ប្ញ​ក​ពារ យ៉ាង​សុភាពរាបសា​បំផុត យកដៃ​ឱប​ពង​នៅពេល​និយាយ​នៅ​ចំពោះមុខ ចែ​ងី​ម ហើយ​គេ​មិនដឹងថា ចែ​ងី​ម មាន​ឥទ្ធិពល ឬ​មាន​មន្ត​ស្នេហ៍​អ្វី ធ្វើ​ឲ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ ឱនលំទោន​នោះទេ ប៉ុន្តែ​គេ​ដឹងថា ចែ​ងី​ម មានតែ​អំណាច​លុយ​ប៉ុណ្ណោះ ក្នុងការ​ចាត់ចែង​បញ្ជា​ទិញ​ទឹកចិត្ត មន្ត្រី​ពុករលួយ គ្រប់ផ្នែក​ទាំងអស់​។​

 

​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ យ៉ាង​រាលដាល​ជាងគេ ក្នុង​ខេត្តស្ទឹងត្រែង​គឺ​តំបន់​អភិរក្ស ឬ​តំបន់​ព្រៃ​ការពារ​ក្នុងស្រុក​សេសា​ន និង​ស្រុក​សៀម​ប៉ាង ហើយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ សមត្ថកិច្ច​ចម្រុះ​បាន​ចុះទៅ​បង្ក្រាប ឈើ​ប្រណីត​រាប់ពាន់​កំណាត់ នៅ​ចំណុច​ឃុំ​ស្តៅ នៃ​ស្រុក​សេ​សាន ទី​ដែលមាន​ការដឹកជញ្ជូន​ឈើ​និង​ស្តុក​ឈើ រាប់រយ​ម៉ែត្រគូប​ជាប់​ជាប្រចាំ ប៉ុន្តែ​សមត្ថកិច្ច​មិនបាន​បង្ហាញ​ឈ្មោះ ម្ចាស់​ឈើ​នោះទេ​។ ផ្អែក​តាម​ព័ត៌មាន ដែល​ប្រជាពលរដ្ឋ បាន​ខ្សឹបប្រាប់​អ្នកកាសែត គឺ​គេ​ដឹងថា ម្ចាស់​ឈើ​រាប់ពាន់​កំណាត់​នោះ​មានឈ្មោះ  ចែ​ងី​ម ដែលជា​ឈ្មួញ​ដ៏​មានអំណាច បាន​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ព្រៃ​កាប់​ឈើ​យកមក​លក់​ឲ្យ​គាត់​ជាប់​ជាប្រចាំ​។​

 

រឿង​ដែល ចែ​ងី​ម ចំណាយលុយ ឬ​ជួល​ឲ្យ​ប្រជាពលរដ្ឋ ចូល​ព្រៃ​កាប់​ឈើ​ប្រណីត​យ៉ាង​អនាធិបតេយ្យ គួរតែ​ជា​កម្មវត្ថុ​ដ៏​សំខាន់​មួយ​ដែល លោក អ៊ីវ ឯក​សាវ​ត្តី ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ចាត់វិធានការ​ក្តៅ​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាប់​ឃាត់ខ្លួន ឬ​កោះហៅ ចែ​ងី​ម  ទៅ​សួរនាំ​ពី​ករណី​ជួល​ប្រជាពលរដ្ឋ ឲ្យ​ចូល​ព្រៃ​កាប់​ឈើ និង​ការដឹកជញ្ជូន​ឈើ​ទ្រង់ទ្រាយ​ធំ​ដែល​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​។ ប្រជាពលរដ្ឋ​នៅ​ខេត្តស្ទឹងត្រែង​មួយចំនួន ក៏បាន​ចំអក​ផងដែរ​ថា គ្រាន់តែ​រឿង​ល្បែងស៊ីសង តុលាការខេត្ត​ស្ទឹងត្រែង បាន​ចាត់វិធានការ​ក្តៅ ដូចជា​គ្រួសារ​មួយ​ត្រូវបាន ចាប់ឃុំខ្លួន​ទាំង​ប្តី​និង​ប្រពន្ធ ទុក​ឲ្យ​កូនតូចៗ​៤​នាក់ រស់នៅ​គ្មាន​ទីពឹង ប៉ុន្តែ​សមត្ថកិច្ច​បែរជា​ធូររលុង​ចំពោះ​មេ​ឈ្មួញ​ដែល​ជួល​ប្រជាពលរដ្ឋ ឲ្យ​ចូល​ព្រៃ​កាប់​ឈើ​។

 

​បើ​ផ្អែក​តាម​បទបញ្ជា​លេខ​០១ របស់​រាជរដ្ឋាភិបាល សំដៅ​បង្ការ​បង្ក្រាប​និង​ទប់ស្កាត់ ការបំផ្លាញ​ព្រៃឈើ ឬ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ គួរតែ​ចាត់វិធានការ​ក្តៅ​ចំពោះ ចែ​ងី​ម ដែល​មិន​ត្រឹមតែ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ប៉ុណ្ណោះ​ទេ ថែមទាំង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ ចូល​ព្រៃ​កាប់បំផ្លាញ​ព្រៃឈើ យ៉ាង​វិនាស​ហិនហោច​។ គេ​កំពុង​តាមដាន យ៉ាង​យកចិត្តទុកដាក់​ថា តើ​លោក អ៊ុក រ៉ាប៊ុន ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ទើប​ឡើង​ថ្មី​មានការ​ប្តេជ្ញាចិត្ត និង​ទទួលខុសត្រូវ​ក្នុង​កម្រិតណា ខណៈដែល​គ្រប់ៗ​គ្នា​បាន​បន្ទោស​ទៅលើ​លោក ច័ន្ទ សារុន ដែល​គ្មាន​សមត្ថកិច្ច បង្ការ​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ហើយ​គេ​រំពឹងទុក​ថា ក្រោម​ការគ្រប់គ្រង​រប​ស់លោក អ៊ុក រ៉ាប៊ុន អ្វីៗ​អាច​ល្អប្រសើរ​ជាង​មុន និង​អាច​បោសសម្អាត​មន្ត្រី ពុករលួយ​ដែល​ឃុបឃិត ឲ្យ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​៕

Wat 181034


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item