Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ប្រទេស​ឡាវ៖ក្រុម​​អ្នក​​ជួយ​សង្គ្រោះបាន​​ស្រង់​​យក​​សាក​សពអ្នក​ដំ​ណើរ​និង​​​អ្នក​​ប​ម្រើ​ការក្នុង​​យន្ត​ហោះ​​ដែល​​បាន​​ធ្លាក់ចេញ​ពី​​ទឹក​​ភក់​​នៃ​​ទន្លេ​មេ​គង្គ​​សម្លាប់​មនុ​ស្ស​​ទាំង៤៩

​ប្រទេស​ឡាវ ៖ ក្រុម​​អ្នក​​ជួយ​សង្គ្រោះ បាន​​ស្រង់​​យក​​សាក​សព អ្នក​ដំ​ណើរ​និង​​​អ្នក​​ប​ម្រើ​ការ ក្នុង​​យន្ត​ហោះ​​ដែល​​បាន​​ធ្លាក់ ចេញ​ពី​​ទឹក​​ភក់​​នៃ​​ទន្លេ​មេ​គង្គ​​សម្លាប់​មនុ​ស្ស​​ទាំង ៤៩ នាក់​​មក​ពី​​១០​​ប្រ​ទេ​ស​។ គេ​​រក​ឃើញ​​សាក់​​កា​ដូ ស្លាប​​កង្ហារ ដែល​​បាក់​​និង​លិខិតឆ្លងដែន ស្ថិត​ចំណោម​កំទេចកំទី ដែល​នៅ រាយប៉ាយ​លើ​មាត់ច្រាំង​ទន្លេ កន្លែង​ដែល​យន្តហោះ​កង្ហារ​ពីរ នៃ​ក្រុមហ៊ុន​អាកាសចរណ៍ បាន​បន្សល់ទុក ស្នាម​ម​រអិល​ដ៏​ជ្រៅ​នៅលើ​ដី មុនពេល​វា​លិច​ចូលក្នុង​ទឹក​។​

 

​សារព័ត៌មាន Nation របស់​ថៃ បានចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​១៨ ខែតុលា ឆ្នាំ​២០១៣ នេះ​បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការរុករក​មនុស្ស ដែល​បាត់​ខ្លួន បន្ទាប់ពី​ធ្លាក់​យន្តហោះ ដឹក​អ្នកដំណើរ មួយគ្រឿង​នៅ​ខេត្ត ចម្ប៉ា​សាក់ ប្រទេស​ឡាវ​នោះ នៅតែ​កំពុង​បន្ត​នៅឡើយ ប៉ុន្តែ​មាន​សេចក្តីរាយការណ៍​ថា ប្រតិបត្តិការ​ខាងលើនេះ គឺ​កំពុង​ខ្វះខាត​កម្លាំង​មនុស្ស និង​ឧបករណ៍​សង្គ្រោះ​។ រហូតមកដល់​ពេលនេះ ក្រុម​សង្គ្រោះបាន​រកឃើញ​សព ប្រមាណ​ជា ១៧​នាក់​ហើយ ក្នុងចំណោម​មនុស្ស ៤៩​នាក់ ហើយ​ដែល​គេ អះអាងថា ទំនងជា​មិនអាច​មាន​នរណា មានជីវិត​រស់រាន​នោះទេ​។​

 

​ក្រុម​ជំនាញ​អន្តរជាតិ មកពី​ប្រទេស​បារាំង​, សិង្ហ​បុរី​, និង ថៃ បាន​មកដល់​ប្រទេស​ឡាវ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដើម្បី​រៀបចំ​ធ្វើ​តារាង​ភូមិសាស្ត្រ ពី​កន្លែង​ដែល​ធ្លាក់ ព្រមទាំង​ពន្យល់​ពី​មូលហេតុ ដែល​នាំ​ឲ្យ​យន្តហោះ ATR-72 របស់​ក្រុមហ៊ុន អាកាសចរណ៍​ឡាវ ធ្លាក់​កាលពី​ល្ងាច ថ្ងៃ​ពុធ ទី​១៦ ខែតុលា នោះ​។ យោធា​ជើង​ទឹក​របស់​ថៃ ក៏បាន​បញ្ជូន​កម្លាំង ទៅកាន់​កន្លែងកើតហេតុ ដើម្បី​ជួយ​ធ្វើការ រុករក​មនុស្ស​បាត់​ខ្លួន ប៉ុន្តែ​ពួកគេ កំពុង​ជួបប្រទះ​ការលំបាក យ៉ាងខ្លាំង​ដោយសារ ទឹកទន្លេ​ហូរ​ខ្លាំង និង​មាន​ជម្រៅ​រហូតដល់ ១០ ម៉ែត្រ ហើយ​ទន្លេ ពោរពេញ​ដោយ​ល្បាប់​ភក់ ៕

Wat 181035 Wat 181036 Wat 181037 Wat 181038 Wat 181039 Wat 181040


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item