Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តសៀមរាប៖ភ្នំ​​មួយ​កន្លែង​​ដែល​​អ្នក​ស្រុកតែង​​ហៅ​ថាភ្នំ​​ម្រេចមាន​​កម្ពស់​​ជាង៥០០ម៉ែត្រ​ស្ថិត​នៅ​ភូមិ​​ដូន​​អែម

ខេត្តសៀមរាប ៖ ភ្នំ​​មួយ​កន្លែង​​ដែល​​អ្នក​ស្រុក តែង​​ហៅ​ថា ភ្នំ​​ម្រេច មាន​​កម្ពស់​​ជាង ៥០០ ម៉ែត្រ​ស្ថិត​នៅ​ភូមិ​​ដូន​​អែម ឃុំ​​គោគ​​ដូង ស្រុក​​អង្គរ​ជុំ ខេត្ត​សៀម​រាប បាន​ប្រេះ​​រ​លំ​​ជា​​ជ្រោះ​​ជម្រៅ ៧​​ម៉ែត្រ កាល​ពី​​វេ​លា​​ម៉ោង ៨​​និង​​៣០ យប់​​ថ្ងៃ​ទី​​១៨ ខែ​តុលា ឆ្នាំ​២០១៣ បង្ក​ឲ្យ​មានការ ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​សមត្ថកិច្ច​ក៏បាន​ចុះ ទៅ​អន្តរាគមន៍​ការពារ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ផងដែរ​។​

 

​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នេះ បាន​ឲ្យ​ដឹងថា ភ្នំ​ម្រេច​ដែលមាន​កម្ពស់​ជាង ៥០០ ម៉ែត្រ បាន​ប្រេះ​ជា​ផ្ទាំង​និង​ជា​ជួរ ដែលមាន​ជម្រៅ ៧ ម៉ែត្រ បង្ក​ភាពភ័យខ្លាច​ដល់​ពួកគាត់ ហើយ​បាន​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ភ្លាមៗ ដើម្បី​មាន​ចំណាត់ការ ក្នុងការ​ទប់ស្កាត់​ប្រជាពលរដ្ឋ ដែល​បានធ្វើ​ចំការ​នៅ​ទីនោះ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​។​

 

​លោក ឆ​ង ឈូ​ត មេភូមិ ដែន​អែម បាន​មាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ ២០១៣ មាន​ភ្លៀង​ធ្លាក់​ជោកជាំ បណ្ដាល​ឲ្យ​ភ្នំ​ដែលមាន​កម្ពស់ ៥០០ ម៉ែត្រ និង​មាន​ដំណាំ​ដំឡូង ចេក និង​ខ្ទម​ចាំចំការ​នៅលើ​ភ្នំ ប្រមាណ ១០ ហិកតា ត្រូវបាន​ខូចខាត ដោយសារតែ​ភ្នំ​នោះ បាន​បាក់​ធ្លាក់​ទាំង​ផ្ទាំង​នៅ​ចំណុចកណ្ដាល  ដែលមាន​ប្រវែង​ប្រេះ ៣៥០ ម៉ែត្រ​។

 

​លោក កែម ហាំ មេឃុំ​គោគ​ដូង បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ ដែលមាន​ចំការ នៅ​ទីតាំង​កើតហេតុ ផ្អាក​ការចូល ទៅ​ទីតាំង​កើតហេតុ ព្រោះ​ខណៈ​នេះ ស្ថានភាព​ដី​នៅ​ទន់ជ្រាយ ឬ​អាច​នឹង​ប្រេះ​ដី​បន្ថែម  ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ដល់​បងប្អូន​ប្រជាពលរដ្ឋ ហើយក៏​មានការ​កោះប្រជុំ ប្រជាពលរដ្ឋ ដើម្បី​ផ្សព្វផ្សាយ បង្ការ​គ្រោះថ្នាក់​ផងដែរ​៕

Wat 181045 Wat 181046 Wat 181047


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item