Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖និ​ស្សិត​​សា​កល​វិ​ទ្យា​ល័យមេ​គង្គ​​ក​ម្ពុជា២នាក់ត្រូវ​បាន​​ស​មត្ថ​កិច្ចប៉ុស្ដិ៍​នគរ​បាល​​អូរ​ឫស្សី​​ទី​​៤

​រាជធានី​ភ្នំពេញ ៖ និ​ស្សិត​​សា​កល​វិ​ទ្យា​ល័យ មេ​គង្គ​​ក​ម្ពុជា ២ នាក់ ត្រូវ​បាន​​ស​មត្ថ​កិច្ច ប៉ុស្ដិ៍​នគរ​បាល​​អូរ​ឫស្សី​​ទី​​៤ ឃាត់​ខ្លួន​​ខណៈ​ដែល​​ពួក​គេ​​បាន ដេញ​​វាយ​​កាប់​ចាក់​​គ្នា ជា​​មួយ​គូ​​ជ​ម្លោះ តាម​​ដង​ផ្លូវ​​សា​ធារ​ណៈ យ៉ាង​​អនា​ធិបតេយ្យ កាលពី​វេលា​ម៉ោង ៩​និង​១០ នាទី​យប់ ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៣ នៅតាម​ផ្លូវ​លេខ​១៨២ កែង​និង​ផ្លូវ​លេខ​១០៥ ស្ថិតក្នុង​សង្កាត់ អូរឫស្សី​ទី​៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​

 

​និស្សិត​ដែល​ត្រូវ​ឃាត់ខ្លួន មានឈ្មោះ ជ្រឹង រ៉ូ​ស្សា អាយុ ២០ ឆ្នាំ ជា​សិស្ស​ពេទ្យ​ឆ្នាំ​ទី​២ ស្នាក់នៅ​ម្តុំ​ផ្សារ​ជិន​ជូ​រី និង​ម្នាក់ទៀត​មានឈ្មោះ ម៉េង ស្រ៊ី អាយុ ២១ ឆ្នាំ ស្នាក់នៅ​ម្តុំ ម៉ុង​ឌី​យ៉ា​ល់ ជា​សិស្ស ឆ្នាំ​ទី​១ នៅ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​។ ឈ្មោះ ជ្រឹង រ៉ូ​ស្សា បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ខ្លួន និង​មិត្តភក្ដិ​បាន​ជិះ​ម៉ូតូ​ម៉ាក​សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BI-8012 ជិះ​ដើរលេង​។​

 

​ខណៈ​មកដល់ មុខ​វត្ត​ឧណ្ណាលោម ក៏មាន​ក្រុមក្មេងស្ទាវ មួយក្រុម​ទៀត មាន​គ្នា​ជាង ១០ នាក់​ជិះ​ម៉ូតូ​៥ គ្រឿង បាន​ហូត​ខ្សែក្រវាត់ វាយ​មកលើ​ពួកគេ មិន​ដក​ដៃ​បណ្ដាល​ឲ្យ រងរបួស បែក​មុខ​បែក​មាត់​។ ភ្លាមៗ​នោះ​ពួកគេ​ក៏បាន ទាញ​ដាវ​មួយ​ដើម ដេញ​កាប់​តប​វិញ រហូត​ផ្អើល​ដល់​សមត្ថកិច្ច ចុះមក​អន្តរាគមន៍ ដេញ​បង្ក្រាប​តែម្តង​៕

Wat 131031


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item