Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
(អាន​ត​ពី​វគ្គ១)៖បន្ត​មក​ទៀត​គឺ​នៅ​ពេលអឺ​ចេ​នរៀប​ការ​​​ប្រពន្ធ

( អាន​ត​ពី​វគ្គ ១ ) ៖ បន្ត​មក​ទៀត​គឺ​នៅ​ពេល អឺ​ចេ​ន រៀប​ការ​​​ប្រពន្ធ រឿង​​អ​ព​មង្គល​​កើត​ឡើង ក្នុង​​គ្រួ​សារ​​ទៀត ហើយ​តាំង​​ពី​មុន​​ថ្ងៃ​​រៀប​ការ​​ម្ល៉េះ អឺ​​ចេ​ន និង​​នារី​នោះ​បាន​​ព្រម​ព្រៀង​គ្នា​​ឱ្យ​​តុក្កតា រ៉ូបឺត នៅ​ជាប់ខ្លួន​​ទោះ​​ពេល​ហូបបាយ​ក៏ដោយ ធ្វើការ​ងារ​អី​ក៏ដោយ ។ ប៉ុន្តែ​ទោះ​ដូច្នេះ​ក្តី​តុក្កតា រ៉ូបឺត ហាក់ដូច​ចង់ឱ្យ​តែ​ខ្លួន​ម្នាក់​ប៉ុណ្ណោះ​នៅក្បែរ អឺ​ចេ​ន ហេតុនេះ​ក្រោយ​រៀបការ​បានតែ​ប៉ុន្មាន​ថ្ងៃ ប្រពន្ធ អឺ​ចេ​ន ស្រាប់តែ​ធ្លាក់ខ្លួន​ក្លាយជា​មនុស្ស​ឆ្កួត លែង​ដឹង​ខុសត្រូវ ហើយក៏​ស្លាប់​យ៉ាង​ឆាប់រហ័ស មិនអាច​សង្គ្រោះបាន ។​

 

​បន្ទាប់ពី​ប្រពន្ធ​ស្លាប់ចោល​ទៅ អឺ​ចេ​ន រស់នៅ​ជាមួយ​តុក្កតា រ៉ូបឺត រហូតដល់​ថ្ងៃ​អវសាន​ជីវិត អត់​យកប្រពន្ធ​ទៀតឡើយ ។ លុះ​អស់ពី អឺ​ចេ​ន តុក្កតា រ៉ូបឺត ធ្លាក់​ក្នុង​ដៃ​ម្ចាស់​ថ្មី ។ ម្ចាស់​ថ្មី​រូបនោះ​ដោយ​មិន​ជឿ​ពាក្យ​ចចាមអារ៉ាម ជុំវិញ​គ្រោះថ្នាក់​នានា​កន្លងមក បាន​យក​តុក្កតា រ៉ូបឺត ដាក់ចូល​ហិប​មួយ ហើយ​បិទ​គម្រប​ជិត ។ ដឹងអី​ភ្លាមៗ​នោះ ស្រាប់តែ​គាត់​ចាប់ផ្តើម​ស្លន់ស្លោ​ម្នាក់ឯង ស្រមៃ​ហាក់ដូច​តុក្កតា រ៉ូបឺត អត់​នៅក្នុង​ហិប តែ​បែរ​ជាមាន​វត្តមាន​ក្បែរៗ​ខ្លួន​គាត់​ទៅវិញ គ្រាន់តែ​មិន​បង្ហាញ ឱ្យឃើញ​ប៉ុណ្ណោះ ។

 

​ដំណាក់កាល​ចុងក្រោយ ដែល​ធ្វើឱ្យ​គាត់​ទ្រាំលែងបាន គឺ​ដំណាក់កាល​ស្រមៃ​ឃើញ រ៉ូបឺត កាន់​កាំបិត​ឈរ​សើច​ក្អឹ​កៗ​ក្រោម​គ្រែ​គាត់ ។ ចម្លែក​ដល់​ថ្នាក់​នេះ ទោះ​មិន​ជឿ​ក៏​ត្រូវតែ​ជឿ គាត់​ម្នីម្នា​រត់ចោល​ផ្ទះ​ជាមួយ​សម្លៀកបំពាក់ មួយ​ចង្កេះ​អត់​យក​អ្វី​ទៀត​បាន ។ គាត់រ​ត់ទៅ​នៅ​កន្លែង​មួយ ឆ្ងាយ​ដាច់ស្រយាល ដើម្បី​កុំឱ្យ រ៉ូបឺត រកឃើញ ។ តាំងពី​ពេលនោះ​តុក្កតា រ៉ូបឺត ត្រូវគេ​យកទៅដាក់​តាំងនៅ​សារមន្ទីរ East Mastello ក្នុង​តំបន់ Key Wast វិញ​។​

តាម​សម្តី​អ្នករស់នៅ​ក្បែរ​ផ្ទះ​លោក​វេជ្ជបណ្ឌិត ថូ​ម៉ាស់ អូស​ហ្គូ​ត អុត​តូ តុក្កតា រ៉ូបឺត ថ្វីបើ​លែង​នៅផ្ទះ​នោះ​ទៀត តែ​យូរៗ​ម្តង​គេ​នៅតែ​ឮ​សម្លេង​សើច​ក្អឹ​កៗ លាន់​ចេញពី​ក្នុងផ្ទះ​នោះ  ហើយ​យប់​ឡើង​ឃើញ​មាន​ស្រមោល រត់​ទៅ​រត់​មក​ដូច​កូនក្មេង​រត់​ប្រឡែង​គ្នា ។ ចំណែក​នៅ​សារមន្ទីរ​ដាក់តាំង​តុក្កតា រ៉ូបឺត ក៏​ស្ថាន​ភាពមិន​ល្អប្រសើរ​ប៉ុន្មាន​ដែរ ។ គេ​កត់សម្គាល់​បាន​ថា ស្រី្ត​ទេសចរ​ម្នាក់​កំពុង​ឈរ​សម្លឹង​តុក្កតា រ៉ូបឺត សុខៗ​ស្រាប់តែ ស្ទុះ​ថយក្រោយ ជាមួយ​ការភិតភ័យ​យ៉ាងខ្លាំង ។

 

​ពេល​គេ​សួរថា មានរឿង​អី គាត់​ប្រាប់ថា ឃើញ​តុ​ក្កាតា រ៉ូបឺត ចង​ចិញ្ចើម រួច​សើច​ដាក់​គាត់ ។ រឿង​ចម្លែក​នេះ​តែង​កើតមាន​ហែៗ  អ្នកទេសចរ​ដែល​ថត​រូប​តុក្កតា រ៉ូបឺត ទុក​មើល មិនដែល​ថត​ជាប់​ឡើយ ថត ប៉ុន្មាន​ប៉ុស្តិ៍​ខ្មៅ​ឃ្លី​ក​ប៉ុណ្ណឹង​ប៉ុស្តិ៍ ។ ប្រការ​ចម្លែក​មួយទៀត ដែល​គេ​កត់សម្គាល់ឃើញ គឺ​បន្ទប់​ដែល​ដាក់តាំង​តុក្កតា រ៉ូបឺត ពេលណា​ក៏មាន​ភាព​ស្រទំ​ព្រាលៗ ទោះ​មាន​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​គ្រប់គ្រាន់​ក៏ដោយ ។ ដោយសារ​មានរឿង​ចម្លែក​នេះ បច្ចុប្បន្ន​ពួក​បុគ្គលិក​ធ្វើការ​ក្នុង​សារមន្ទីរ East Martello គ្មាន​អ្នក​ចង់ឱ្យ​ខ្លួន​ឯ ង​ត្រឡប់ទៅផ្ទះ​ពេលយប់​ក្រោយ​គេ​ទេ ។ ឱ្យតែ​ដល់​ម៉ោង​ចប់​ការងារ ពួកគេ​តែង​ប្រមូល​ផ្តុំគ្នា ហើយ​ដើរចេញ​ទាំងអស់គ្នា ។ ស្ថានភាព​បែបនេះ​កើតមាន​ជាប្រចាំ ពីមួយ​ខែ​ទៅ​មួយខែ ។ ពិសេស​ពេល​ដើរ​ចេញពី​សារមន្ទីរ គ្មាន​អ្នកណា​ហ៊ាន​ងាកក្រោយ​ឡើយ ។​

 

​នៅ​សារមន្ទីរ East Martello តុក្កតា រ៉ូបឺត ត្រូវបាន​ដាក់តាំង​ក្នុង​ទូកញ្ចក់​មួយ ។ អ្នកទេសចរ​ដែល​ចង់ឃើញ​តុក្កតា រ៉ូបឺត តែង​បានទទួល​ការ​ទូន្មាន ពី​អ្នក​ធ្លាប់​ដឹង​រឿង​ថា ពេល​ឈរ​នៅ​ចំពោះមុខ​តុក្កតា រ៉ូបឺត កុំ​ភ្លេច​ឧទ្ទេសនាម​ឈ្មោះ និង​ទីលំនៅ​របស់ខ្លួន​ផង បើ​មិន​ដូច្នេះ​ទេ ពិបាក​គេចផុត​គ្រោះថ្នាក់​ណាស់ ។ ពាក្យ​ព្រមាន​នេះ ដើរ​ទន្ទឹមនឹង​ព័ត៌មាន​មួយ​ថា មាន​ស្ត្រី​ម្នា​ក់នៅ Orlando ឈរ​មើល​តុក្កតា រ៉ូបឺត ដោយ​អត់​ឧទ្ទេសនាម​ឈ្មោះ និង​ទីលំនៅ​របស់ខ្លួន លុះ​ត្រឡប់ទៅផ្ទះ​វិញ ពេល​ចូល​បន្ទប់ទឹក ស្រាប់តែ​ឃើញ​តុក្កតា រ៉ូបឺត ឈរ​សើច​គ្រហាញ​ក្នុង កញ្ចក់​បន្ទប់ទឹក ហើយ​អំពូល​ភ្លើង​ក្នុង​បន្ទប់ទឹក​ក៏​ដាច់​តាម​ក្រោយ ខណៈ​អំពូល​ភ្លើង​នៅ បន្ទប់​ឯទៀត​ភ្លឺចែស​ដដែល ។ ស្ត្រី​នោះ​ភិតភ័យ​ស្រែក​ស្លន់ស្លោ​ដូច​មនុស្ស​ឆ្កួត ហើយក៏​ស្លាប់​ក្នុង​ថ្ងៃ​បន្ទាប់ ៕

Wat 141031 Wat 141035 Wat 141036


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item