Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖បុរស​​ម្នាក់​​បាន​​បើក​រថ​យន្តថយ​​​​ចេញ​​ពី​​​ក្នុង​ផ្ទះរួច​ជ្រុល​​បុក​​អ្នក​ជិះ​​ម៉ូ​តូកំពុង​​លក់​​នំ​​ម្នាក់របួស​​បាក់​ជើងរួច​​ជ្រុល​​ទៅ​បុក

រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​បាន​​បើក​រថ​យន្ត ថយ​​​​ចេញ​​ពី​​​ក្នុង​ផ្ទះ រួច​ជ្រុល​​បុក​​អ្នក​ជិះ​​ម៉ូ​តូ កំពុង​​លក់​​នំ​​ម្នាក់ របួស​​បាក់​ជើង រួច​​ជ្រុល​​ទៅ​បុក របង​​បញ្ជា​ការ​ដ្ឋាន ទ័ព​អា​កាស កាល​ពី​​វេលា​ម៉ោង ៥​​និង​​៤០ នា​ទី​​ល្ងាច​​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៣ ស្ថិតនៅក្នុង​ផ្លូវ​២០០៤ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ជនបង្ក​ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន យកទៅ​សួរនាំ​ភ្លាមៗ​ផងដែរ​។​

បុរស​ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរ គឺជា​បុគ្គលិក​បម្រើ​ការងារ នៅក្នុង​ខារ៉ាអូខេ ត្រជាក់ចិត្ត ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ សាក្សី​បាន​ឲ្យ​ដឹង​ទៀតថា គ្រោះថ្នាក់​គឺ​បណ្តាលមកពី អ្នកបើកបរ​បើក រថយន្ត ថយក្រោយ​ចេញពីផ្ទះ ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន មិនបាន​មើល​ខាងក្រោយ ទើប​បុក​ម៉ូតូ បុរស​ម្នាក់ ដែល​កំពុង​ជិះ​លក់​នំ បណ្តាល​ឲ្យ​ដួង​បាក់ជើង បន្ទាប់មក​ក៏បាន​ជាន់​ហ្គែ​រ រួច​ថយក្រោយ​ទៅបុក របង​បញ្ជាការដ្ឋាន កងទ័ពអាកាស យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទេច​អស់​មួយ​ផ្ទាំង ។​

 

​រថយន្ត​បង្កហេតុ​ម៉ាក មែរ​សឺ​ដេ​ស ពណ៌ទឹកប្រាក់ ពាក់ស្លាក​លេខ​ភ្នំពេញ 2W-8114 ស៊េរី​ឆ្នាំ​១៩៩៩ នេះ​ជា​របស់​ម្ចាស់​ហាង ខារ៉ាអូខេ ត្រជាក់ចិត្ត គឺ​ទើបតែ​ទិញ​ថ្មី ហើយ​នេះ​ក៏​ជា កំហុស​របស់គាត់​ផងដែរ ដោយបាន បណ្តោយ ឲ្យ​កូនចៅ​របស់ខ្លួន ដែល​មិនសូវ​ចេះ​បើក ថយ​រថយន្ត​ចេញពី​ក្នុងផ្ទះ ។ ជាមួយគ្នា​នោះ ម្ចាស់​ខារ៉ាអូខេ ត្រជាក់ចិត្ត បាន​ធានាថា រូបគាត់​និង​ទទួលខុសត្រូវ ចំពោះ​ការខូចខាត​នេះ ដោយ​ជួយ​ចេញថ្លៃ​ព្យាបាល​អ្នករបួស រួម​និង​ធ្វើការ​ជួសជុល របង​បញ្ជាការដ្ឋាន​កងទ័ពអាកាស ដែល​រង​ការខូចខាត​នេះ​៕

Wat 141037 Wat 141038 Wat 141039


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item