Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ឈើ​គ្រញូង​មុខ​តូច​មុខធំ​ចំនួន​៩៦​ដុំ​ស្មើនឹង​៣.៣២៧​គីឡូក្រាម​ផ្ទុក​ក្នុង​រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង​ត្រូវ​បាន​ក្រុម​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​រួម​ជា​មន្ត្រី​តុលាការ​ខេត្តសៀមរាប​ធ្វើការ​រឹបអូស​បាន​និង​យក​ទៅ​រក្សា​ទុក​នៅ​តុលាការ​ដើម្បី​អនុវត្តន៍​ទៅ​តាម​នីតិវិធី​ច្បាប់​​

​ឈើ​គ្រញូង​មុខ​តូច​ មុខធំ​ ចំនួន​៩៦​ដុំ​ស្មើនឹង​៣.៣២៧​គីឡូក្រាម​ ផ្ទុក​ក្នុង​រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង​ត្រូវ​បាន​ក្រុម​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​ រួម​ជា​មន្ត្រី​តុលាការ​ខេត្តសៀមរាប​ ធ្វើការ​រឹបអូស​បាន​និង​យក​ទៅ​រក្សា​ទុក​នៅ​តុលាការ​ដើម្បី​អនុវត្តន៍​ទៅ​តាម​នីតិវិធី​ច្បាប់​​ ។​

សកម្មភាព​កម្លាំង​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​ និង​មន្ត្រី​មេព្រៃ​សៀមរាប​ដែល​ដឹកនាំ​ដោយ​លោក​ សុខ​ កែវ​បណ្ឌិត​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ រួម​ជាមួយ​មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​ ចុះ​រឹបអូស​ទាំង​រថយន្ត​និង​ឈើ​នេះ​ គឺ​បាន​ប្រព្រឹត្ត​ឡើង​នៅ​វេលា​ម៉ោង​១០​ព្រឹក​នា​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៣​ នៅ​យានដ្ឋាន​ជុស​ជុល​រថយន្ត​មួយ​កន្លែង​ ឋិត​នៅ​ភូមិ​វិហារ​ចិន​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ រីឯ​ម្ចាស់​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ ។​ ​

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ដែល​ដឹកឈើ​គ្រញូង​១​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន​ ពណ៌​ស្ករ​ គ្មាន​ស្លាក​លេខ​ ផ្ទុក​ឈើ​ចំនួន​៥០​ ដុំ​ស្មើនឹង​១.០០៣​គីឡូក្រាម​ និង​១​គ្រឿង​ទៀត​ម៉ាក​ហា​យ​ឡិន​ឌ័​រ​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2U-8263​ ផ្ទុក​ឈើ​៤៦​ដុំ​ស្មើនឹង​២.៣២៤​គីឡូក្រាម​ សរុប​ទាំងអស់​មាន​ចំនួន​៣.៣២៧​គីឡូក្រាម​ ដែល​ក្នុង​នោះ​មានមុខ​តូច​មុខធំ​ ប៉ុន្តែ​មុខធំ​ច្រើន​ជាង​ ។​

​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដដែល​បាន​បញ្ជាក់​ថា​ ឈើ​គ្រញូង​ទាំងអស់​ក្រោយ​ពី​ធ្វើការ​ថ្លឹង​រួច​ បាន​យក​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប​ ឯ​រថយន្ត​ទាំង​២​គ្រឿង​រក្សា​ទុក​នៅ​តុលាការ​ ដើម្បី​អនុវត្ត​ន៌​ទៅ​តាម​នីតិវិធី​ច្បាប់​ ។​ ​នា​ពេល​ចុះ​រឹបអូស​បទល្មើស​ដឹកឈើ​គ្រញូង​ជាក់ស្ដែង​នោះ​ ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ថា​ រថយន្ត​ដឹកឈើ​គ្រញូង​ទាំងអស់​មាន​៣​គ្រឿង​ ក្នុង​នោះ​ម៉ាក​កាម​រី​បា​ឡែ​ន​២​គ្រឿង​ ម៉ាក​ហា​យ​ឡិន​ឌ័​រ​១​គ្រឿង​ ប៉ុន្តែ​ទម្រាំ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់​នោះ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​១​គ្រឿង​ដែល​ផ្ទុក​ឈើ​គ្រញូង​ពេញ​រួច​ហើយ​នោះ​ បានដឹង​ខ្លួន​មុន​ក៏​បើក​រត់គេច​បាត់​ស្រមោល​ ។​

​ប្រភព​បាន​ទម្លាយ​ឲ្យ​ដឹង​ទៀត​ថា​ រថយន្ត​ដឹកឈើ​គ្រញូង​ដែល​ត្រូវ​សមត្ថកិច្ច​ចុះ​រឹបអូស​នេះ​ គឺ​បាន​ដឹក​មក​ពី​តំបន់​ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ តាម​ផ្លូវ​លេខ​៦៧​ ដោយ​ឆ្លងកាត់​ប៉ុស្តិ៍​របស់​សមត្ថកិច្ច​ជា​ច្រើន​ ប៉ុន្តែ​មិន​មាន​នរណា​ធ្វើការ​បង្ក្រាប​នោះ​ឡើយ​ ។​ ​

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចុះ​រឹបអូស​រថយន្ត​ដឹកឈើ​គ្រញូង​ខាងលើ​នេះ​ លោក​ ឃុន​ ប៊ុ​ន​ហេង​ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​អន្លង់​វែង​ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ លោក​មិន​បានដឹង​ថា​មាន​រថយន្ត​ដឹកឈើ​គ្រញូង​ឆ្លងកាត់​ប៉ុស្តិ៍​លោក​ទេ​ ហើយ​លោក​បាន​ដាក់​កម្លាំង​នៅ​ព្រៃ​ស្អា​ក​ ដើម្បី​ចាប់​ដែរ​តែ​មិនឃើញ​ ប៉ុន្តែ​បើ​ឃើញ​វិញ​លោក​នឹង​បង្ក្រាប​ហើយ​ ។​ ​

ដោយឡែក​ លោក​ ឯ​ មុន្នី​ នាយ​រង​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​ ដែល​បាន​ចុះ​បំពេញការងារ​រឹបអូស​រថយន្ត​ដឹកឈើ​ខាងលើ​នេះ​ បាន​ឲ្យ​ដឹងផង​ដែរ​ថា​ លោក​ក៏​មិន​បានដឹង​ថា​ មាន​រថយន្ត​ដឹកឈើ​គ្រញូង​មក​សៀមរាប​ដែរ​ ប៉ុន្តែ​លោក​បាន​ចាំ​ចាប់​នៅ​ខេត្តកំពង់ធំ​ជា​និច្ច​ ។​ ​

សមត្ថកិច្ច​មួយ​រូប​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ សកម្មភាព​ដឹក​ជញ្ជូន​ឈើ​គ្រញូង​ចេញពី​ស្រុក​អន្លង់​វែង​មក​សៀមរាប​ តាម​ផ្លូវ​លេខ​៦៧​ក្នុង​មួយ​យប់ៗ​មិន​ក្រោម​២០​គ្រឿង​ទៅ​៣០​គ្រឿង​នោះ​ឡើយ​ ដោយ​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​នូវ​រថយន្ត​ស៊េរី​ទំនើបៗ​ ក្នុង​នោះ​មាន​ឈ្មួញ​ឈ្មោះ​ វ​ណ្ណី​,​ ឈ្មោះ​ ដំ​,​ឈ្មោះ​ លី​,​ ឈ្មោះ​ សូ​យ​ និង​ឈ្មួញ​ជា​ច្រើន​ទៀត​ ៕   DSC02980 DSC02981IMG_0239DSC02947


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item