Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ថ្វី​ដ្បិត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកែក​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​"​គ​.​ជ​.​ប​"​កាលពី​ថ្ងៃ​ទី​០៨​ខែកញ្ញា​ឆ្នាំ​២០១៣​នោះ​ក៏​ដោយ​

​ថ្វី​ដ្បិត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកែក​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ "​គ​.​ជ​.​ប​"​ កាលពី​ថ្ងៃ​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០១៣​នោះ​ក៏​ដោយ​ ក៏​លទ្ធផល​ឆ្នោត​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ មាន​ប្រជារាស្ត្រ​ជា​ម្ចាស់​ឆ្នោត​ចំនួន​២.៩៤៦.១៧៦​នាក់​ បាន​បោះ​ឆ្នោត​ជូន​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុ​ជាមួយ​នេះ​ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ដុះ​ស្លែ​នៅ​កម្ពុជា​ ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​៣.២៣៥.៩៦៩​សំឡេង​ ។​

មហា​បាតុកម្ម​ដែល​បាន​ធ្វើ​ច្រើន​លើក​ច្រើន​សា​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​តំណាង​ឲ្យ​ឆន្ទៈ​ប្រជារាស្ត្រ​ជា​ម្ចាស់​ឆ្នោត​ចំនួន​ជិត​៣​លាន​នាក់​នោះ​ មិន​ដែល​បោះបង់​ចោល​ឡើយ​នូវ​ការ​ទាមទារ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ ទាមទារ​ឲ្យ​មានការ​ធានា​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​នា​ព​លេ​អនាគត​ និង​ទាមទារ​ឲ្យ​មានការ​បង្កើត​យន្តការ​មួយ​ជឿជាក់​បាន​ ដើម្បី​កែទម្រង់​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ ស្រប​តាម​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ​ សហគមន៍​អឺរ៉ុប​ អង្គការ​ NDI​ អង្គការ​ Comfrel​ និង​អង្គការក្រៅរដ្ឋាភិបាល​នានា​ ។​ ​

នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៣​នេះ​ ដែល​ជា​ទិវា​គម្រប់​២២​ឆ្នាំ​នៃ​សន្និសីទ​ទី​ក្រុងប៉ារីស​ស្តី​ពី​កម្ពុជា​ ថ្ងៃ​២៣​ តុលា​ ១៩៩១​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​មហា​បាតុកម្ម​ដង្ហែ​ញត្តិ​មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២​លាន​នាក់​ ដាក់​ជូន​ឯកឧត្តម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ តាម​រយៈ​ឧត្តមស្នងការដ្ឋាន​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​វិបត្តិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ សំណើ​របស់​គណបក្ស​នយោបាយ​ប្រឆាំង​មាន​ភាព​សម​ហេតុ​សម​ផល​ ដើម្បី​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ គណបក្ស​ឈ្នះ​ឆ្នោត​ឈ្នះ​ដោយ​ថ្លៃថ្នូរ​ កុំ​ឲ្យ​ឈ្នះ​តាម​រយៈ​ការ​លួច​បន្លំ​ និង​ប្លន់​សន្លឹក​ឆ្នោត​ និង​គណបក្ស​ចាញ់ឆ្នោត​ចាញ់​ដោយ​អស់ចិត្ត​ កុំ​ឲ្យ​ចេះ​តែ​ឡាំប៉ា​មិន​ទទួលស្គាល់​លទ្ធផល​ឆ្នោត​ ។​

ដូច្នេះ​ ក្នុង​ន័យ​គិតគូរ​ដល់​ឧត្តម​ប្រយោជន៍​ជាតិ​ និង​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ ការ​បង្រួបបង្រួម​ ផ្សះផ្សា​ជាតិខ្មែរ​កុំ​ឲ្យ​មានការ​បែកបាក់​ គួរតែ​គណបក្ស​នយោបាយ​កាន់​អំណាច​ពិនិត្យ​ពិចារណា​ទៅ​លើ​សំណើ​របស់​គណបក្សប្រឆាំង​ដែល​តំណាង​ឲ្យ​ឆន្ទៈ​ប្រជារាស្ត្រ​ជា​ម្ចាស់​ឆ្នោត​ជិត​៣​លាន​នាក់​នោះ​ ជៀសវាង​ប្រឈម​នឹង​ការ​រិះគន់​ថា​ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ជន​កំសាក​ ជា​ជន​ល្មោភ​ និង​ក្រាញ​អំណាច​តទៅ​ទៀត​ ៕​ CNRP-23-10-1 CNRP-23-10CNRP-23-10-2CNRP-23-10-3


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item