Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​យ៉ាង​ហោច​ណាស់​មាន​ចំនួន​៨​ករណី​ដែល​ពល​ទាហាន​និង​នាយទាហាន​ឋិត​នៅ​ក្រោម​ឱវាទ​របស់់​លោក​ឧត្តមសេនីយ៍ឯក​ម៉​ម​សំ​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​អត្តលេខ​០០២៥១២​

​យ៉ាង​ហោច​ណាស់​មាន​ចំនួន​៨​ករណី​ដែល​ពល​ទាហាន​ និង​នាយទាហាន​ឋិត​នៅ​ក្រោម​ឱវាទ​របស់់​លោក​ឧត្តមសេនីយ៍ឯក​ ម៉​ម​ សំ​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០២៥១២​ និង​ជានា​យក​ខុទ្ទកាល័យ​អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​ ដែល​មាន​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ប៉ុ​ល​ សា​រឿ​ន​ ជា​អគ្គមេបញ្ជាការ​ រិះគន់​ទៅ​លើ​មេ​របស់​ខ្លួន​ថា​ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​បក្ខពួក​និយម​ ។​

​ភាព​អសកម្ម​របស់​លោក​ឧត្តមសេនីយ៍ឯក​ ម៉​ម​ សំ​ ដែល​ទទួល​រង​ការ​រិះគន់​ពី​នាយទាហាន​ និង​ពល​ទាហាន​ក្រោម​ឱវាទ​នោះ​ ត្រូវ​បាន​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ធ្វើការ​ចុះ​ផ្សាយ​លាតត្រដាង​ជា​សាធារណៈ​រួច​ម្តង​មក​ហើយ​ កាល​ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០១៣​ ។​

​ប្រភព​ព័ត៌មាន​ពី​អគ្គ​បញ្ជាការដ្ឋាន​កង​យោធពល​ខេ​ម​ភូមិន្ទ​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​រួច​មក​ កាលពី​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៣​ លោក​ឧត្តមសេនីយ៍ឯក​ ម៉​ម​ សំ​ បាន​ធ្វើការ​កោះ​ប្រជុំ​កូនចៅ​ក្រោម​ឱវាទ​ ដើម្បី​សួរ​រកមុខ​អ្នក​ផ្តល់​ព័ត៌មាន​ឲ្យ​កាសែត​ដើម​ត្នោត​ចុះ​ផ្សាយ​អំពី​រឿងអាស្រូវ​របស់​ខ្លួន​ ។​

​លើស​ពី​នេះ​ ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ លោក​ឧត្តមសេនីយ៍ឯក​ ម៉​ម​ សំ​ បាន​និយាយ​សារភាព​នៅ​ចំពោះ​មុខ​ទាហាន​ជាង​១០០​នាក់​ថា​ ខ្លួន​គាត់​ពិតជា​បាន​បន្ថយ​ឆ្នាំ​កំណើត​ពី​ឆ្នាំ​១៩៥៥​ កែ​មក​ជា​ឆ្នាំ​១៩៥៧​ គេចវេះ​ពី​ការ​ចូល​និវត្តន៍​ប្រាកដ​មែន​ ។​ ​

នាយទាហាន​ និង​ពល​ទាហាន​ក្រោម​ឱវាទ​លោក​ឧត្តមសេនីយ៍ឯក​ ម៉​ម​ សំ​ បាន​លាន់មាត់​ថា​ បើក​កូនចៅ​ថ្នាក់​ក្រោម​ដែល​មាន​ឆ្នាំ​កំណើត​ត្រឹម​ឆ្នាំ​១៩៥៥​វិញ​ គឺ​លោក​ឧត្តមសេនីយ៍ឯក​ ម៉​ម​ សំ​ រុញ​គេ​ឲ្យ​ចូល​និវត្តន៍​ភ្លាម​ ប៉ុន្តែ​បើ​ខ្លួន​គាត់​ជា​មេ​ បែរជា​លួច​កែ​ឆ្នាំ​កំណើត​ ដើម្បី​មិន​ចង់​ចូល​និវត្តន៍​ ។​ រីឯ​ការ​សារភាព​របស់​លោក​ឧត្តមសេនីយ៍ឯក​ ម៉​ម​ សំ​ គឺជា​ព័ស្តុតាង​មួយ​ស្រាប់​ទៅ​ហើយ​ដែល​បញ្ជាក់​ថា​ លោក​ឧត្តមសេនីយ៍​ឯករូប​នេះ​មានគំនិត​ទុច្ចរិត​ក្នុង​ការងារ​បម្រើ​ជាតិ​មាតុភូមិ​ ក្នុង​នាម​ជា​នាយទាហានជាន់ខ្ពស់​មួយ​រូប​ ។​ ​

អ្នក​រង​គ្រោះ​ព្រោះ​អំពើ​អ​យុត្តិធម៌​ទាំងឡាយ​ដែល​ជា​នាយទាហាន​ និង​ពល​ទាហាន​ក្រោម​ឱវាទ​លោក​ឧត្តមសេនីយ៍ឯក​ ម៉​ម​ សំ​ បាន​សំណូមពរ​ឲ្យ​ក្រុម​អធិការកិច្ច​ក្រសួងការពារជាតិ​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​មាន​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ជា​ប្រធាន​ មេត្តា​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​ និង​ចាត់ការ​ទៅ​លើ​អំពើ​អសកម្ម​របស់​លោក​ឧត្តមសេនីយ៍ឯក​ ម៉​ម​ សំ​ ផង​ ដើម្បី​ពង្រឹង​កិត្យានុភាព​កង​យោធពល​ខេ​ម​ភូមិន្ទ​ ។​ ​

លោក​ ម៉​ម​ សំ​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០២៥១២​ បាន​ឡើង​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ត្រី​ (​ផ្កាយ​១)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧០៧/២៧៦​ ចុះ​ថ្ងៃ​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០០៧​ និង​បាន​ឡើង​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០២០៩/១៧០​ ចុះ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០០៩​ ហើយ​មក​ទល់​បច្ចុប្បន្ន​បាន​ឡើង​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០៧១១/៦៦៩​ ចុះ​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០១១​ ៕​

Mam-Sam


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item