Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​វេលា​ព្រលឹម​ស្រាងៗ​នា​ថ្ងៃ​ទី​២៣​ខែតុលា​ឆ្នាំ​២០១៣​នេះ​សាច់ញាតិ​បាន​ប្រទះ​ឃើញ​សាកសព​របស់​លោកតា​សំណាក់​ធម៌​នៅ​ភ្នំ​ជី​សូរ​ម្នាក់​ដែល​ឃាតក​បាន​សម្លាប់​រួច​ហើយ​យក​ទៅ​កប់​នៅ​ខាងជើង​វិហារ​វត្ត​ភ្នំ​ជី​ដូរ​

​វេលា​ព្រលឹម​ស្រាងៗ​ នា​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៣​នេះ​ សាច់ញាតិ​បាន​ប្រទះ​ឃើញ​សាកសព​របស់​លោកតា​សំណាក់​ធម៌​នៅ​ភ្នំ​ជី​សូរ​ម្នាក់​ ដែល​ឃាតក​បាន​សម្លាប់​រួច​ហើយ​យក​ទៅ​កប់​នៅ​ខាងជើង​វិហារ​វត្ត​ភ្នំ​ជី​ដូរ​ ឋិត​ក្នុង​ឃុំរ​វៀង​ ស្រុក​សំរោង​ ខេត្តតាកែវ​ ដើម្បី​បំបាត់ដាន​ ។

​ ​លោកតា​សំណាក់​ធម៌​ដែល​ជា​ជន​រង​គ្រោះ​នោះ​ មានឈ្មោះ​ថា​ ចាប​ តូច​ អាយុ​៧៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ដកពរ​ ឃុំរ​វៀង​ ស្រុក​សំរោង​ ខេត្តតាកែវ​ និង​បាន​មក​សំណាក់​ធម៌​នៅ​ភ្នំ​ជី​សូរ​ ។​

​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​បំភ្លឺ​បញ្ជាក់​ថា​ នៅ​មុន​ពេល​កើតហេតុ​ គឺ​នៅ​ល្ងាច​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៣​ ជន​រង​គ្រោះ​បាន​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​សំណាក់​ធម៌​ធម្មតា​ដូច​សព្វដង​ ដោយនៅ​ជាប់​នឹង​ខ្លួន​ជន​រង​គ្រោះ​មាន​ពាក់ចិញ្ចៀន​១​វង់​ ទម្ងន់​២​ជី​ និង​លុយ​ចំនួន​៤០​ម៉ឺន​រៀល​ ព្រមទាំង​ទូរស័ព្ទ​ដែ​១​គ្រឿង​ផង​ ។​ លុះដល់​ព្រលឹម​ឈាន​ចូល​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៣​ ដោយ​មិនឃើញ​ជន​រង​គ្រោះ​ត្រឡប់​មក​លំនៅ​ឋាន​វិញ​ ក្រុម​គ្រួសារ​ក៏​នាំ​គ្នា​ទៅ​រក​នៅ​កន្លែង​សំណាក់​ធម៌​ តែ​មិនឃើញ​ ។​ ដោយ​មានការ​សង្ស័យ​ សាច់ញាតិ​ជន​រង​គ្រោះ​ក៏​បាន​បន្ត​នាំ​គ្នា​ដើរ​រក​ជន​រង​គ្រោះ​ ក៏​បានឃើញ​ស្នាម​ដី​នៅ​ខាងជើង​ព្រះ​វិហារ​នៅ​លើ​កំពូលភ្នំ​ជី​សូរ​ ហើយ​ក៏​បាន​កាយ​មើល​ ស្រាប់​ប្រទះ​ឃើញ​សាកសព​ជន​រង​គ្រោះ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​តែ​ម្តង​ ខណៈ​ដែល​ទ្រព្យសម្បត្តិ​ជាប់​នឹង​ខ្លួន​ជន​រង​គ្រោះ​ក៏​បាត់បង់​ដែរ​ ។​ ​

សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ត្រូវ​ឃាតក​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​ ដោយ​ជនសង្ស័យ​មាន​គម្រោង​គិត​ទុកជា​មុន​ និង​មាន​គ្នីគ្នា​ចាប់ពី​២​នាក់​ឡើង​ទៅ​ ។​ ជន​រង​គ្រោះ​ត្រូវ​ជនសង្ស័យ​វាយ​ដោយ​វត្ថុ​រឹង​ចំ​ក្បាល​ជា​ច្រើន​កន្លែង​ ខណៈ​ជន​រង​គ្រោះ​កំពុង​សំណាក់​ធម៌​ និង​ក្រោយមក​ជនសង្ស័យ​ក៏​នាំ​គ្នា​លើកយក​សព​ទៅ​កប់​បំបាត់ដាន​ជា​ក្រោយ​ ។​

​កម្លាំង​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​រក​ជន​ដៃដល់​និង​បក្ខពួក​ក្នុង​អំពើ​ឃាតកម្ម​នោះ​ហើយ​ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕​

Takeo-1 Takeo


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item