Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖អំឡុង​ពិធី​បុណ្យ​​ភ្ជុំ​បិណ្ឌប្រ​ជា​ពល​រដ្ឋ​​មួយ​ចំនួនបាន​​បួង​សួង​​សុំ​​ឲ្យរបរ​​រក​ស៊ី​​ទទួល​ទានរបស់​ខ្លួន​​រីក​ចម្រើន​​និង​​​សូម​ឲ្យ​​គ​​ណ​បក្ស

​រាជធានី​ភ្នំពេញ ៖ អំឡុង​ពិធី​បុណ្យ​​ភ្ជុំ​បិណ្ឌ ប្រ​ជា​ពល​រដ្ឋ​​មួយ​ចំនួន បាន​​បួង​សួង​​សុំ​​ឲ្យ របរ​​រក​ស៊ី​​ទទួល​ទាន របស់​ខ្លួន​​រីក​ចម្រើន​ ​និង​​​សូម​ឲ្យ​​គ​​ណ​បក្ស ប្រ​ជា​ជន​កម្ពុ​ជា​ ​និង​​គ​ណ​បក្ស សង្គ្រោះ​ជាតិ ផ្សះ​ផ្សា ស្រុះ​ស្រួល​​គ្នា រីឯ​​អ្នក​​ខ្លះ​ទៀត​ បួងសួង​សុំ​សន្តិភាព និង​ការអភិវឌ្ឍ​។  សម្រាប់​លោក សម រង្ស៊ី និង​ក្រុមគ្រួសារ​បាន អញ្ជើញ​ទៅ​វត្ត ក្នុង​ខេត្តក្រចេះ និង​ខេត្តកំពង់ចាម ដោយមាន​ការ ទទួល​ស្វាគមន៍ ពី​ប្រជាពលរដ្ឋ យ៉ាង​កក់ក្តៅ​បំផុត​។​

ការ​បួងសួង​ទាំងនេះ​ ​និង​សេចក្តីប្រាថ្នា ផ្សេងៗ​ទៀត​បាន​កើតមាន ឡើង​នៅតាម​វត្ត​អារាម នានា​ទូទាំង នៅពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ចាប់ផ្តើម​។ ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែលមាន​រយៈពេល ១៥​ថ្ងៃនេះ គឺជា​ពេលដែល​ញាតិ​ការ ទាំង​ប្រាំពីរ​សណ្តាន ដែល​បាន​ចែក​ឋាន​ទៅ​ ​មក​ទទួល​កុសល ផល​បុណ្យ​ដែល សាច់ញាតិ​នៅរស់​ឧទ្ទិស​ជូន​។ ព្រះសង្ឃ​បានទទួល ចង្ហាន់​យ៉ាងច្រើន នៅក្នុង​ព្រះវិហារ ហើយ​បាន​បង្សុកូល​ឧទ្ទិស​កុសល ជូន​ដល់​វិញ្ញាណក្ខន្ធ អ្នក​ដែល​បាន​ស្លាប់​។​

 

​នៅ​ច្រកចេញចូល​គ្រប់​វត្ត​អា​រ៉ា​ម​ មាន​ប្រអប់​ដ៏​ធំ​មួយ ពេញ​ទៅដោយ​អង្ករ និង​ក្រដាស​ប្រាក់រៀល​ តំណាង​ឲ្យ​សំពៅ​មួយ ដែល​អ្នក​គោរពបូជា​ជឿថា​ ​នឹង​នាំ​បុព្វការី​ជន​របស់ខ្លួន​ទៅ កាន់​ជាតិ​កំណើត​ដ៏​ប្រសើរ​។ ស្ត្រី​វ័យ​ចំណាស់​ម្នាក់ បាន​និយាយថា​ ​យើង​មក​វត្ត​នេះ ដើម្បី​បួងសួង​សុំ​ឲ្យ​ការ រកស៊ី​ទទួលទាន របស់​យើង​ចម្រុងចម្រើន​ ​និង​ដើម្បី​សាង​កុសល សម្រាប់​ជាតិ​មុខ ហើយក៏​មានការ​បួងសួង សុំ​សន្តិភាព​ ​និង​សុំ​ឲ្យ​គណបក្ស ទាំងពីរ​រួបរួមគ្នា ដើម្បី​អភិវឌ្ឍ​ប្រទេស​។​

អ្នកស្រី​ ​ចាន់​ ​សុ​ភ័​ណ្ឌ​ ​អាយុ​៥០​ឆ្នាំ​ ​ក៏បាន​និយាយថា​ ​យើង​ឧទ្ទិស​កុសល ផល​បុណ្យ​ដល់​វិញ្ញាណក្ខន្ធ បុព្វការី​របស់​យើង ដែល​បាន​លាចាក​លោក​នេះ​ ​សុំ​ឲ្យ​ពួកគាត់​នាំ​សេចក្ដីសុខ ដល់​យើង​ ​ហើយ​យើង​ក៏​បួងសួង សុំ​ឲ្យ​មេដឹកនាំ​ទាំងអស់ រួបរួមគ្នា​ដើម្បី​កសាង ប្រទេសជាតិ​របស់​យើង​ផងដែរ​ ​ពីព្រោះ​កាលពី​អតីតកាល​ ប្រទេស​របស់​យើង បាន​ជួបប្រទះ​សង្គ្រាម​ជាច្រើន​ ​ហើយ​ប្រជាពលរដ្ឋ ធុញទ្រាន់​ ​និង​នឿយណាយ​ណាស់ ចំពោះ​សង្គ្រាម​។

 

ប្រជាពលរដ្ឋ​ទូទៅ បាន​វាយតម្លៃថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ ក្នុងឆ្នាំនេះ​មិន​អ៊ូអរ ដូច​ឆ្នាំមុនៗ​ទេ​ វា​បណ្តាលមកពី បរិយាកាស ក្រោយ​ការបោះឆ្នោត ដែល​គណបក្ស​ប្រជាជន កំពុងកាន់​អំណាច​ ​និង​គណបក្ស សង្គ្រោះ​ជាតិ​ ​បាន​ខ្វែងគំនិត​គ្នា​៕

Wat 041015 Wat 041016 Wat 041017


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item