រាជធានីភ្នំពេញ ៖ គ្រូមន្តអាគមអូមអាមជាច្រើន ដែលចេះវិជ្ជាព្យាបាល ជំងឺមួយរយមុខ និងចេះដឹងអំពើមនុស្ស អំពើខ្មោចព្រាយបិសាច តែងតែចុះញ៉ម នៅពេលដឹងថា អ្នកជំងឺត្រូវអំពើចាម។ តែទោះយ៉ាងណា បងប្អូនដែលត្រូវអំពើចាមទាំងនោះ សូមកុំអាលអស់សង្ឃឹមអី មានអ្នកគ្រូស្រីរូបស្រស់ម្នាក់ទៀត នៅខាងកើត ផ្សារអូរឫស្សីបានអះអាងថា ខ្លួនអាចព្យាបាលបានទាំងអស់ មិនថាតែអំពើមនុស្ស អំពើព្រាយបិសាច ឬអំពើចាមនោះទេ ហើយក៏មិនបង្គាប់ កម្រៃព្យាបាលដែរ។
អ្នកគ្រូវ័យក្មេងនោះមានឈ្មោះ មឿន ស្រីធា ហៅ ដា អាយុ ៣១ ឆ្នាំ មានរហស្សនាមថា គ្រូក្មេងមើលជំងឺកប ១០០ មុខនិងទស្សន៍ទាយ ឆុតដូចមើលឃើញនោះ បានឲ្យដឹងថា អ្នកគ្រូបានចាប់អាជីព ជាគ្រូព្យាបាលជំងឺ និងទស្សន៍ទាយនេះ តាំងពីអាយុ ១៨ ឆ្នាំម្ល៉េះ។ បើគិតមកទល់ពេលនេះ អ្នកគ្រូមើលជាអ្នកជំងឺច្រើនណាស់ ពិសេសអ្នកដែលត្រូវអំពើគេ។
អ្នកគ្រូក្មេង បានអះអាងថា វិជ្ជាព្យាបាលជំងឺ និងវិធីទស្សន៍ទាយ ដែលល្បីពេញដែនចក្កវាឡ និងធ្លាប់បានសង្គ្រោះ មនុស្សលោកមានទុក្ខ រាប់មិនអស់នេះ គាត់មិនបានស្វែងទៅរៀន ពីគ្រូសច្ចំនៅព្រៃភ្នំណា ឬក៏ខ្មោចអ្វីនោះទេ គឺគាត់ចេះពីតំណដូនតារបស់គាត់មក ដែលវិជ្ជានេះបានធ្លាក់មក ឲ្យកូនចៅតៗគ្នា គ្រប់ជំនាន់ហើយ។ វិជ្ជាព្យាបាលជំងឺ និងទស្សន៍ទាយទាំងនេះ មានឪពុកគាត់ដែលនៅ ស្រុកកំណើតនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ពូកែជាងគាត់ទៅទៀត។
ក្នុងភាពពោរពេញការជឿជាក់ លើវិជ្ជាសិល្ប៍ដែលទទួល បានពីតំណដូនតានេះ អ្នកគ្រូ ដា វ័យក្មេងក៏បានប្រាប់ពីវិធី ព្យាបាលជំងឺ និងទស្សន៍ទាយរបស់ខ្លួននោះ ឲ្យមហាជនដឹងផងដែរថា វិធីមើលរាសី និងទស្សន៍ទាយនោះ គឺមើលតាមសន្លឹកបៀរ និងមើលតាមបាតដៃ។ ប៉ុន្តែដោយឡែក ការព្យាបាលពិសេសអ្នកដែលត្រូវអំពើ ទាំងអំពើខ្មោចព្រាយ អំពើខ្មែរ និងអំពើចាម គឺមើលតាមវិធីស្រោចទឹក ជាមួយនិងបាលីសុទ្ធសាធ។
អ្នកគ្រូក្មេង បានបញ្ជាក់ថា បើព្យាបាលអ្នកជំងឺ ត្រូវអំពើខ្មែរនោះ គឺគាត់គ្រាន់តែយកទឹក ដែលគាត់សូត្របាលីនោះ ទៅស្រោចតែពីរទៅបីដង នឹងជាសះមិនខាន។ តែបើសិនជាអ្នកជំងឺនោះ ត្រូវអំពើចាមវិញ មិនអាចត្រឹមតែ ស្រោចទឹកមន្ត ជានោះទេ គឺក្នុងទឹកនោះត្រូវបន្ថែម ដោយឈាមជ្រូកមួយមុខទៀត ទើបអាចយកឈ្នះ បាលីដែលគ្រូចាម នោះដាក់បាន។
អ្នកគ្រូក្មេង បានឲ្យដឹងថា តាំងពីគាត់ចេញ ព្យាបាលជំងឺតាមបែបអបិយជំនឿ ស្នងពីវិជ្ជាសិល្ប៍ ពីដូនតានេះ គាត់មិនដែលរារែកថា អ្នកជំងឺត្រូវអំពើចាមឡើយ ហើយឲ្យតែមករក គាត់តែងតែជួយ ដោយឥតខ្លាចរអាអ្វីទាំងអស់ ព្រោះនេះជាចិត្តសប្បុរស មួយដែលក្នុងការសង្គ្រោះ អ្នកមានទុក្ខ។ បើបងប្អូនណាមានជំងឺ ហើយគ្រូផ្សេងថា ត្រូវអំពើចាមមិនហ៊ានមើល សូមមកជួបគាត់ ហើយក៏មិនបានបង្គាប់បញ្ជាក្នុងថ្លៃព្យាបាលដែរ៕
Source from: watphnom-news.com























Loading...




Post a Comment