Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកំពង់ឆ្នាំង៖រថយន្តក្រុង​របស់​​ក្រុម​ហ៊ុនកា​​ពី​​តូ​លមួយ​គ្រឿងបាន​​បុក​​ម៉ូ​តូ​​ឆ្លង​កាត់​​ថ្នល់ក្នុង​ទិស​ដៅ​​ស្រប​គ្នាកាល​ពី​​វេ​លា​​ម៉ោង

ខេត្តកំពង់ឆ្នាំង ៖ រថយន្តក្រុង​របស់​​ក្រុម​ហ៊ុន កា​​ពី​​តូ​ល មួយ​គ្រឿង បាន​​បុក​​ម៉ូ​តូ​​ឆ្លង​កាត់​​ថ្នល់ ក្នុង​ទិស​ដៅ​​ស្រប​គ្នា កាល​ពី​​វេ​លា​​ម៉ោង ៥​និង​​២០ នា​ទី​​ល្ងាច​​ថ្ងៃ​ទី​​០៤ ខែ​តុលា ឆ្នាំ​​២០១៣ នៅ​លើ​​ផ្លូវ​ជាតិ​​លេខ​​៥ ចំ​ណុច​​គី​ឡូ​ម៉ែត្រ​​លេខ១០៤​និង​១០៥ ចំណុច​ភូមិ​ថ្មកែវ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ បណ្តាល​ឲ្យ​នារី​វ័យក្មេង​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​ ​

 

ជនរងគ្រោះ​ឈ្មោះ សាន ចាន់​រ៉ា ភេទ​ស្រី អាយុ ១៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រាល ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ បាន​បើក​ម៉ូតូ​ម៉ាក​ឌ្រី​ម ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1B-9592 ឌុប​នារី​ម្នាក់ទៀត​ឈ្មោះ ជន រដ្ឋា អាយុ ២១ ឆ្នាំ មាន​ទីលំនៅ​ជាមួយគ្នា ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ បាន​បត់​ឆ្វេង​ឆ្លងថ្នល់ កាត់មុខ​រថយន្តក្រុង ពាក់​ស្លាក​លេខ ភ្នំពេញ 2A-2629 ក្នុងទិសដៅ​ស្របគ្នា បណ្តាលអោយ​រថយន្តក្រុង ជាន់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល ទៅបុក​យ៉ាង​ពេញទំហឹង​តែម្តង​។

 

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់ ត្រូវបាន​សមត្ថកិច្ច ដឹក​មកកាន់​មន្ទីរពេទ្យ​ខេត្ត ចំណែក ស្ត្រី​វ័យក្មេង​ដែល​ស្លាប់ ត្រូវបាន​ក្រុមគ្រួសារ ដឹកបញ្ជូន​ទៅកាន់​លំនៅឋាន ដើម្បី​ធ្វើបុណ្យ តាម​ប្រពៃណី​។ ដោយឡែក​អ្នកបើកបរ រថយន្តក្រុង​បាន​ចត​រថយន្ត ទុកចោល​នៅ​កន្លែងកើតហេតុ ហើយ​បាន​ចុះ​រត់​គេចខ្លួនបាត់ រីឯ​អ្នកធ្វើដំណើរ ត្រូវបាន​រថយន្តក្រុង មួយគ្រឿង​ទៀត​មក​ទទួល​៕ ​

Wat 071012


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item