ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ បុរសពីរនាក់ ដែលម្នាក់បានដាច់ដៃ ចេញពីស្មា ធ្លាក់ចេញពីដងខ្លួន និងម្នាក់ទៀត បែកក្បាលរងរបួសធ្ងន់ បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម នៅពេលបញ្ជូនដល់មន្ទីរពេទ្យ តែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីពួកគេ បានជិះម៉ូតូបុកគោយន្ត ចតចោលលើចិញ្ចើមថ្នល់ កាលពីវេលាម៉ោង៧ និង២៥នាទីយប់ នៅលើកំណាត់ផ្លូវជាតិលេខ១ ចំណុចភូមិគោកកន្តោល ឃុំក្រោលគោ ស្រុកស្វាយជ្រំ។
ជនរងគ្រោះមានឈ្មោះ ឈីវ ប៊ុនថា ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិស្វាង ឃុំប្រធាតុ ស្រុកមេសាង ខេត្តព្រៃវែង ចំណែកអ្នករួមដំណើរ ម្នាក់ទៀតឈ្មោះ ខែម ថុល ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស មានទីលំនៅភូមិស្វាង ឃុំប្រធាតុ។ ក្រោយកើតហេតុ ម្ចាស់គោយន្តបានមកបញ្ឆេះម៉ាស៊ីន បើកគេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ តែដោយសាររបួសធ្ងន់ពេក ជនរងគ្រោះទាំង ២ នាក់បានស្លាប់ យ៉ាងអាណោចអាធ័មបំផុត៕
Source from: watphnom-news.com























Loading...




Post a Comment