ប្រទេសចិន ៖ គ្រួសារមួយនៅក្នុងប្រទេសចិន ស្ត្រីជាភរិយាបានដាក់កំហិតឲ្យប្តី រួមរ័កតែម្តងក្នុងមួយឆ្នាំ ដោយសារមិនទាន់មានលុយទិញផ្ទះ ប៉ុន្តែក្រោយពេលមានផ្ទះនៅ ចង់បានពេលណានាងសុខចិត្តឲ្យតាមចិត្តចង់ ហើយប្រការនេះបាននាំឲ្យបុរសជាប្តី ដែលព្យយាមរកលុយទិញផ្ទះមិនបាន ខកបំណងយ៉ាងខ្លាំង បានសម្រេចចិត្តទៅកាត់លិង្គចោល ដោយគ្មានស្តាយស្រណោះអ្វីឡើយ។
ថ្មីៗនេះប្រិយមិត្ដអ្នកអាន តាមប្រព័ន្ធគេហទំព័រ មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញ បុរសជនជាតិចិនម្នាក់ រស់នៅក្នុងក្រុង Suzhu ភាគខាងកើតប្រទេសចិន បានសម្រេចកាត់លិង្គចោលដោយខ្លួនឯង ដោយសារប្រពន្ធដាក់លក្ខខណ្ឌ ហួសហេតុពេកគឺ ១ឆ្នាំ ទើបបានស្គាល់ជាតិ រួមរ័កជាមួយគ្នាម្ដង ។ រឿងរ៉ាវខាងលើកើតឡើង គឺដោយសារតែបុរសវ័យ ៣៨ឆ្នាំ មិនអាចរកប្រាក់ចំណូល បានគ្រប់គ្រាន់ក្នុងការដោះស្រាយ ជីវភាពគ្រួសារ ពិសេសរកលុយទិញផ្ទះផ្ទាល់ខ្លួន ព្រោះបុរសជាប្ដីរកប្រាក់បានតែ ៣២៦ដុល្លារ ប៉ុណ្ណោះក្នុង ១ខែ ។
បុរសជាប្ដីបានឱ្យដឹងថា ជាមួយប្រាក់បៀវត្សរ៍តិចតួចបែបនេះ គាត់មិនអាចចំណាយគ្រប់គ្រាន់ សម្រាប់ការហូបចុកប្រចាំថ្ងៃ និងសន្សំសំចៃសម្រាប់ ទិញផ្ទះនោះឡើយ។ បញ្ហានេះបាននាំឲ្យ ការរស់នៅរបស់២នាក់ប្ដីប្រពន្ធខាងលើ មិនចុះសម្រុងគ្នាតែងតែឈ្លោះ ប្រកែគ្នាជាញឹកញាប់។ ការឈ្លោះប្រកែកគ្នាជាញឹកញាប់នោះ គឺដោយសារតែប្រពន្ធបាន ដាក់លក្ខខណ្ឌថា បើមិនអាចរកប្រាក់ ទិញផ្ទះបានទេនោះ គឺមានឱកាសស្និទ្ធស្នាល បានតែម្ដងប៉ុណ្ណោះក្នុង១ឆ្នាំ ។
រាល់ពេលឈ្លោះប្រកែគ្នាស្ដ្រីជាប្រពន្ធ តែងតែលើកឡើង នូវភាពខ្វះការរាប់រង ផ្ដល់ភាពសុខសាន្ដដល់គ្រួសារ ពិសេសមិនអាចរកប្រាក់គ្រប់គ្រាន់ ដើម្បីទិញផ្ទះរស់នៅ ដោយសុខសាន្ដ និងមានពេលវេលាគ្រប់គ្រាន់ សម្រាប់ស្និទ្ធស្នាល បានធ្វើឱ្យបុរសវ័យ ៣៨ឆ្នាំ តូចចិត្ដយ៉ាងខ្លាំង ក៏សម្រេចយកកាំបិតកាត់លិង្គចោលតែម្ដង ។ ប៉ុន្ដែជាភ័ព្វសំណាង អ្នកជិតខាងបានបញ្ជូន ទៅកាន់មន្ទីរពេទ្យទាន់ ពេលវេលា មិនប៉ះពាល់ដល់អាយុជីវិត ហើយក្រុមគ្រូពេទ្យ ព្រួយបារម្ភពីលទ្ធភាព បន្ដពូជរបស់គាត់នាពេលអនាគត ៕
Source from: watphnom-news.com























Loading...




Post a Comment