Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖នៅ​​ទី​បំ​ផុត​​ឃា​ត​ក​​ដៃ​​ឆៅដែល​​សម្លាប់​​បុរ​ស​​ខ្ទើយជា​​ស្រី​​ស្នេហ៍​​របស់​ខ្លួននៅ​ក្នុង​​ប​ន្ទប់​​ជួល​​បន្ទាប់​ពី​​ដេករួម​រ័​ក​​ជា​មួយ​គ្នា​​ជាង១០​​ម៉ោង

រាជធានី​ភ្នំពេញ ៖ នៅ​​ទី​បំ​ផុត​​ឃា​ត​ក​​ដៃ​​ឆៅ ដែល​​សម្លាប់​​បុរ​ស​​ខ្ទើយ ជា​​ស្រី​​ស្នេហ៍​​របស់​ខ្លួន នៅ​ក្នុង​​ប​ន្ទប់​​ជួល​​បន្ទាប់​ពី​​ដេក រួម​រ័​ក​​ជា​មួយ​គ្នា​​ជាង ១០​​ម៉ោង សម​ត្ថ​កិច្ច​​តាម​​ប្រ​មាញ់ រហូត​ដល់​​ស្រុក​​ជើង​ព្រៃ ខេត្ត​កំពង់​ចាម កាល​ពី​​រសៀល​​ថ្ងៃ​ទី ៣០ ខែតុលា ឆ្នាំ​២០១៣ ដោយបាន​រកឃើញ និង​ដកហូត​ម៉ូតូ របស់​ជនរងគ្រោះ ដែល​ឃាតក​ប្លន់​យកទៅ ហើយ​គេ​ជឿថា ជនដៃដល់​នឹងត្រូវ ចាប់ខ្លួន​ក្នុងពេល​ឆាប់ៗ​នេះ​។​

 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មាន​ករណី​ឃាតកម្ម ទៅលើ​បុរស​ខ្ទើយ ដែល​តាំងខ្លួន​ជា​ប្រពន្ធ ហើយ​ត្រូវបាន​បុរស​ខ្ទើយ​ដូចគ្នា ដែល​តាំងខ្លួន​ជា​ប្ដី បានសម្លាប់​ប្លន់​យក​ម៉ូតូ​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ស៊េរី​២០០៧​រួចមក សមត្ថកិច្ច​ក៏បាន​តាម​ប្រមាញ់ ហើយ​បាន​រកឃើញ​ម៉ូតូ ដែល​ឃាតក​ប្លន់​យកទៅ ប៉ុន្តែ​មិនទាន់បាន​ចាប់ខ្លួន​ជនល្មើស​នៅឡើយ​ទេ ខណៈដែល​គេ​ជឿថា ជនដៃដល់​មានតែ ម្នាក់ឯង​ប៉ុណ្ណោះ​។​

 

​ជនសង្ស័យ​មានឈ្មោះ ម៉ាប់ ដែលជា​ប្រភេទ​មនុស្ស​ខ្ទើយ​ដូចគ្នា តាំងខ្លួន​ជា​ប្ដី ហើយ​ឈ្មោះ ម៉ាប់ ក៏មាន​ប្រពន្ធ​ឈ្មោះ ហួត សា​វ៉ៃ អាយុ ២៩​ឆ្នាំ ជា​កម្មករ​រោងចក្រ ប៉ុន្តែ​រស់នៅ​ផ្សេងគ្នា​។ សូម​រំលឹកថា ដោយសារ​ភ្លើង​ប្រចណ្ឌ ប្រុស​ខ្ទើយ​តែងខ្លួន​ជា​ស្រី ត្រូវបាន​ប្រុស​ខ្ទើយ​ជា​ប្តី សម្លាប់​នៅក្នុង​បន្ទប់​ជួល​របស់ខ្លួន បន្ទាប់ពី​បាន​ដេករួមរ័ក​គ្នា តាំងពី​ថ្ងៃត្រង់​រហូតដល់​ម៉ោង​១៩ យប់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៣ ក្នុងភូមិ​ឫស្សី​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។

ជនរងគ្រោះ​មានឈ្មោះ ភឿន សុភ័ក្ត្រ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេ​នី​វ៉េ មាន​ស្រុកកំណើត នៅ​ខេត្តកំពង់ចាម​។ នៅលើ​សព​មាន​ស្នាម​ជាំ​លើ​ថ្ងាស ដែល​រង​ដោយ​វត្ថុ​រឹង និង​មាន​ស្នាម​ជាំ​បំពង់ក ដែល​គេ​សន្និដ្ឋានថា ឃាតក​បាន​ច្របាច់​ចំ​បំពង់ខ្យល់​។ ជនរងគ្រោះ​និង​ជនសង្ស័យ មានទំនាស់​នឹង​គ្នា ដោយសារតែ​ឈ្មោះ​ម៉ាប់ ប្រុង​ទៅ​ដេក​ជាមួយ បុរស​ខ្ទើយ​ម្នាក់ទៀត ដែល​ធ្វើ​ឲ្យ​ជនរងគ្រោះ មានការ​ប្រចណ្ឌ​ឈ្លោះប្រកែក​គ្នា ឈានដល់​ការ​ច្របាច់ក​សម្លាប់​៕

Wat-29103


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item