Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ប្រទេស​ភូមា៖យ៉ាង​ហោច​ណាស់​​គ្រាប់​បែក​​ចំ​នួន៣គ្រាប់​បាន​​ផ្ទុះ​​នៅ​​​ក្នុង​​ទី​ក្រុងNamkham ក្នុង​​រដ្ឋShan

ប្រទេស​ភូមា ៖ យ៉ាង​ហោច​ណាស់​​គ្រាប់​បែក​​ចំ​នួន ៣ គ្រាប់​បាន​​ផ្ទុះ​​នៅ​​​ក្នុង​​ទី​ក្រុង Namkham  ក្នុង​​រដ្ឋ Shan ភាគ​​ខាង​កើត​​នៃ​​ប្រ​ទេស​​ភូមា នៅ​​ជិត​ព្រំ​ដែន​ប្រ​ទេស​​​​ចិន បណ្តាល​​ឲ្យ​​ជន​រង​គ្រោះ ជា​​កម្ម​ករ​​ម្នាក់​​បាន​​ស្លាប់ និង​ពីរ​​នាក់​ទៀត​រងរបួស ហើយ​គេ​ចាត់ទុកថា នេះ​ជាការ​វាយប្រហារ​ចុងក្រោយ​បំផុត ក្នុងការ​បំផ្ទុះ​គ្រាប់បែក​ជា​បន្តបន្ទាប់ ដែល​សហរដ្ឋអាមេរិក បាន​ថ្កោលទោស​ថា ជា​អំពើ​ភេ​វរ​កម្ម​។​

មន្ត្រីប៉ូលិស​ម្នាក់​បាន និយាយថា មានការ​បំផ្ទុះ គ្រាប់បែក​ចំនួន ៣ គ្រាប់កាលពីថ្ងៃព្រហស្បតិ៍នេះ ហើយ​អាជ្ញាធរ​កំពុងធ្វើការ​ស៊ើបអង្កេត លើ​ការវាយប្រហារ ដោយ​បំផ្ទុះ​គ្រាប់បែក​ទាំងនេះ​។ នៅក្នុង​តំបន់​ភាគ​ខាងកើត នៃ​ប្រទេស​ភូមា​ ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ថ្មីៗ​នេះ មានការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព និង​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច ជា​ញឹកញាប់​។

តាម​ការ​ឱ្យដឹងពី​លោក សៃ ទីន អូ មេធាវី​នៅ​រដ្ឋ​ហ្សា​ន ជាប់​ព្រំប្រទល់​ចិន បាន​បញ្ជាក់ថា ការ​បំផ្ទុះ​លើកទីមួយ បានកើត​ឡើង​នៅ​យប់​ថ្ងៃ​ពុធ មិនបាន​បង្កឱ្យមាន អ្នករងរបួស​ទេ​។ ដោយឡែក​ការ​បំផ្ទុះ​ពីរលើក​ទៀត ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បានសម្លាប់ មនុស្ស​ម្នាក់ និង​រងរបួស​ពីរ​នាក់ ប៉ុន្តែ​អាជ្ញាធរ​មិនអាច ផ្ដល់ព័ត៌មាន​លម្អិត​ទេ​៕

Shattered glass after a bomb went off at the Trader's Hotel in Yangon, Burma Policeman stands guard in Rangoon Wat 171015


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item