Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ត​ព្រះសីហនុ៖យុវ​ជន​​អ្នក​​ចឹ​ញ្ចឹ​ម​​ទា​​ម្នាក់ត្រូវ​​រថ​ភ្លើង​បើក​កិន​​ដាច់សើយ​​ស្បែក​​ប្រ​អប់​ជើងរង​របួស​​ធ្ងន់ត្រូវ​បាន​​សាច់​ញាតិ​​ដឹក​​តាម​​ម៉ូតូមក​កាន់​មន្ទីរ​ពេទ្យ​បង្អែ​ក

​ខេត្ត​ព្រះសីហនុ ៖ យុវ​ជន​​អ្នក​​ចឹ​ញ្ចឹ​ម​​ទា​​ម្នាក់ ត្រូវ​​រថ​ភ្លើង​បើក​កិន​​ដាច់ សើយ​​ស្បែក​​ប្រ​អប់​ជើង រង​របួស​​ធ្ងន់ ត្រូវ​បាន​​សាច់​ញាតិ​​ដឹក​​តាម​​ម៉ូតូ មក​កាន់​មន្ទីរ​ពេទ្យ​បង្អែ​ក ចំការ​ចេក ខេត្ត​​ព្រះ​សី​ហ​នុ កាល​ពី​​វេលា​​ម៉ោង​ ១៩​និង​០០ នាទី​យប់ ថ្ងៃទី​១៦ ខែតុលា ឆ្នាំ ២០១៣ នៅ​ចំណុច​ផ្លូវ​រថភ្លើង ឆ្នេរ​ព្រែកត្រែង ស្ថិត​ក្នុងភូមិ​៤ ឃុំ​អូ​ត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ។

 

​យុវជន​រងគ្រោះ​មានឈ្មោះ គង់ សភា អាយុ ២១ ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​រោង​ចិញ្ចឹម​ទា ស្ថិត​ក្នុងភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ មាន​ស្រុកកំណើត នៅ​ភូមិ​ឬ​ស្សី ឃុំ​តានី ស្រុក​អង្គរជ័យ ខេត្តកំពត ។ នៅមុន​កើតហេតុ វេលា​ម៉ោង ៤ ល្ងាច ជនរងគ្រោះ រួមជាមួយ​មិត្ត​ភ័ក្តិ ២​នាក់​ទៀត បាន​អ​ង្អុ​យ​ផឹកស្រា​ជាមួយគ្នា រហូតដល់​ម៉ោងជាង ៦​ល្ងាច ក៏បាន​បែក​គ្នា​រៀងៗ​ខ្លួន តែ​ជនរងគ្រោះ​បាន​ទៅ​ដេក​កើយ​ស្រា​បៀរ ដែល​ទុក​នៅក្បែរ​ផ្លូវ​រថភ្លើង ដោយ​ដាក់​ជើង​ទន្ទឹម​ដែក​ផ្លូវ​រថភ្លើង​។​

 

​នៅពេល​រថភ្លើង​មកពី​ភ្នំពេញ បើក​ឆ្លងកាត់ ជនរងគ្រោះ​ពុំបាន​លឺ​សំឡេង និង​ឃើញ​ភ្លើង​នោះទេ ព្រោះ​ជនរងគ្រោះ​ស្រវឹង​ដាប​ទៅហើយ ទើបត្រូវ​រថភ្លើង​បើក​កិន ដាច់​សាច់​ប្រអប់ជើង​។ នៅពេល​ដឹក​មកដល់​មន្ទី​ពេទ្យ​បង្អែក ចំការចេក ក្រុមគ្រូពេទ្យ​បាន​ខិតខំ​ជួយសង្គ្រោះ យ៉ាង​យកចិត្តទុកដាក់ ប៉ុន្តែ​ដោយ​ខាង​មន្ទី​ពេទ្យ​ខ្វះខាត ឧបករណ៍​មួយចំនួន ទើប​សម្រេចចិត្ត​បញ្ជូន​ជនរងគ្រោះ មកកាន់​រាជធានី​ភ្នំពេញ ដើម្បី​ជួយសង្គ្រោះ​បន្ត ៕

Wat 171012


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item