ក្រុងប៉ោយប៉ែត ៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាព លួចគាស់ដែក និងស័ង្កសីបំផ្លាញផ្ទះ អ្នកស្រុកអស់មួយខ្នង ខណៈដែលម្ចាស់ចេញទៅរកស៊ី នៅផ្សាររោងក្លឿរ ប្រទេសថៃ កាលពីវេលាម៉ោង ៥និង១៥ នាទីល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ នៅក្នុងភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ អៀ បូរាណ ភេទប្រុស អាយុ ៤៤ឆ្នាំ មានមុខរប ជាអាជីករ នៅផ្សាររោងក្លឿរ មានលំនៅឋានក្នុងភូមិ កើតហេតុខាងលើ។ យូរៗទើបឃើញម្ចាស់ មកអើតមើលផ្ទះរបស់ខ្លួន លុះដល់ថ្ងៃកើតហេតុ គេឃើញជនសង្ស័យមួយក្រុម បានគាស់ផ្ទះយកឈើ ជញ្ជាំង និងកំពុងលើកដែក ស័ង្កសី ដាក់លើរទេះបម្រុងដឹកចេញ ប្រជាពលរដ្ឋបានរាយការណ៍ ជូនកម្លាំងអាវុធហត្ថមកជួយ អន្តរាមន៍ឃាត់ខ្លួន ជនសង្ស័យភ្លាមៗ។
ជនសង្ស័យដែលត្រូវបាន ឃាត់ខ្លួនមានឈ្មោះ ប៊ុន បុល អាយុ ៣០ឆ្នាំ មានមុខរបមិនពិតប្រាកដ មានលំនៅឋានក្នុងភូមិកើតហេតុ ដោយសមត្ថកិច្ចបានប្រមូល យកវត្ថុតាងជាឈើគ្រឿងផ្ទះ និងបានប្រគល់ជូនម្ចាស់ផ្ទះរងគ្រោះ។ ចំណែកជនសង្ស័យ ៣នាក់ទៀត ដែលរត់គេចខ្លួន កម្លាំងអាវុធហត្ថកំពុង ស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕
Source from: watphnom-news.com























Loading...




Post a Comment