ប្រទេសអង់គ្លេស ៖ កម្មវិធីទស្សនាខ្សែភាពយន្ត ចម្លែកថ្មីមួយ ដែលបំពាក់ទៅដោយ កន្លែងអង្គុយមើលរបស់ទស្សនិកជនគឺ “អាងទឹក” យ៉ាងវិសេសវិសាល ដែលត្រូវបានរៀបចំឡើង នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសហើយអាងទឹកនីមួយៗ អាចផ្ទុកបានចំនួនមនុស្ស ៨ នាក់ ដែលភ្ញៀវម្នាក់ៗ បានជួល ដើម្បីរីករាយកម្សាន្ត ជាមួយមិត្តភក្តិរបស់ពួកគេ។
អ្នករៀបចំកម្មវិធី នៃរោងកុននេះ បាននិយាយថា នេះគឺជាគំនិតទស្សនា ខ្សែភាពយន្តដ៏អស្ចារ្យមួយ នៃការត្រាំខ្លួននៅក្នុងអាងទឹកកៅស៊ូ រង្វង់មូលតូចរួមគ្នា ដែលត្រូវបានធ្វើឡើង នៅលើដំបូលអគារ ដូច្នេះទស្សនិកជនទាំងប្រុសទាំងស្រី អាចរីករាយផឹកស៊ីសប្បាយផង និងមើលខ្សែរភាពយន្តបណ្តើរផង។ អ្នកចូលរួមទាំងអស់ អាចលំហែកាយក្រោមផ្ទៃរាត្រី រំលេចទៅដោយភ្លើងពណ៌ ចិញ្ចែងចញ្ចាចដ៏ត្រចះត្រចង់យ៉ាងសប្បាយក្រៃលែងបំផុត។ សូមបញ្ជាក់ថា គំនិតនេះត្រូវបានធ្វើសារជាថ្មី ពីព្រឹត្តិការណ៍កុនជាច្រើននៅទីក្រុងឡុងដ៏ភាគខាងជើង៕
Source from: watphnom-news.com























Loading...




Post a Comment