Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖អ្នក​មាន​​អា​រម្ម​ណ៍​​ថាក្រៀម​ក្រំ​​ចិត្តក្នុង​​ចិត្ត​​ឯ​កោមិន​​ចង់​​ទ​ទួល​ទានចំ​ណី​អា​ហារឬ​​ចង់​​ស​ម្ងំ​​តែ​​នៅ​ក្នុង​​បន្ទប់

​រាជធានី​ភ្នំពេញ ៖ អ្នក​មាន​​អា​រម្ម​ណ៍​​ថា ក្រៀម​ក្រំ​​ចិត្ត ក្នុង​​ចិត្ត​​ឯ​កោ មិន​​ចង់​​ទ​ទួល​ទាន ចំ​ណី​អា​ហារ ឬ​​ចង់​​ស​ម្ងំ​​តែ​​នៅ​ក្នុង​​បន្ទប់ ដោយ​​មិន​​ចង់​​ជួប​​នរ​ណា​ម្នាក់ នៅ​ពេល​ដែល​​ស​ង្សារ ឬ​​ដៃ​គូ​​របស់​​អ្នក ប្រាប់​​អ្នក​​ថា រឿង​​យើង​​ទាំង​ពីរ​​នាក់ ត្រូវ​ចប់​ហើយ​ ? ការ​ធ្វើបាប​ខ្លួនឯង​បែបនេះ គឺជា​កត្តា​មិនគួរ​គប្បី​សោះ ហើយ​ប្រសិនបើ អ្នកមាន​វិបត្តិ​ស្នេហា អ្នក​ត្រូវ​ចងចាំ​ថា អ្នក​មិនមែនជា មនុស្ស​ឯកោ​នោះឡើយ​។​

 

​ខាងក្រោម​នេះ គឺជា​យុទ្ធសាស្ត្រ ៥​យ៉ាង​សំរាប់ ជួយ​អ្នកមាន​វិបត្តិ​ស្នេហា ទាំងឡាយ​ដើម្បី​កាត់បន្ថយ នូវ​បញ្ហា​ផ្លូវចិត្ត​ទាំងនោះ ដូចជា​៖

 

១-​ ប្រាប់​នរណាម្នាក់ ឲ្យ​យល់​ពី​អារម្មណ៍​របស់​អ្នក ៖ ស្វែងរក​មិត្ត​ណា​ម្នាក់ ដែល​អ្នក​ទុកចិត្ត ឬក៏​នរណា​ដែល​អាច​ពិភាក្សា ពី​អារម្មណ៍​របស់​អ្នក​បាន និង​នរណាម្នាក់​ដែល​អាច យល់​ពី​អារម្មណ៍​របស់​អ្នក​។​

 

២-​ ថែរក្សា​ខ្លួន​អ្នក​ឲ្យ​បានល្អ ៖ ការ​មាន​វិបត្តិ​ស្នេហ៍ អាចធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍ ពិបាក​ក្នុង​ចិត្ត​យ៉ាងខ្លាំង ដូចនេះហើយ សូមកុំ​បណ្តោយ​ខ្លួន​អ្នក ធ្លាក់​ក្នុង​អន្លង់​ដ៏​ជ្រៅ បែបនេះ​ឲ្យ​សោះ​។ អ្វីដែល​អ្នក​គួរ​ធ្វើ​នោះ​គឺ​គេង​ឲ្យ​បាន​គ្រប់គ្រាន់ ទទួលទាន ចំណីអាហារ​ឆ្ងាញ់ៗ ឲ្យ​បាន​គ្រប់គ្រាន់ ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ និង​ឲ្យ​តម្លៃ​ទៅលើ​ខ្លួន​អ្នក កុំ​អស់ស់ង្ឃឹម​ក្នុង​ចិត្ត​ឡើយ​។​

 

៣-​ រំលឹក​នូវ​អ្វីដែល​អ្នក​ធ្លាប់ ទទួល​ភាពជោគជ័យ​កន្លងមក ៖ រំលឹក​នូវ​រាល់​គុណសម្បត្តិ​របស់​អ្នក ដែលមាន​កន្លងមក និង​គិត​អ្វីដែល​ល្អ​អំពី​អ្នក ហើយ​ប្រសិនបើ អ្នក​គិត​មិនឃើញ ដោយសារតែ​អ្នក មាន​វិបត្តិ​ស្នេហ៍​នោះ អ្នក​អាច​ឲ្យ​មិត្ត​របស់​អ្នក ជួយ​រក​នឹក​នូវ​អ្វីដែល​អ្នក ធ្លាប់បាន​ទទួលជោគជ័យ កន្លងមក​។ កុំ​បារម្ភ​អ្វី អ្នកជា​មនុស្ស​ម្នាក់​ដ៏​អស្ចារ្យ ហើយ​ក៏មាន​មនុស្ស​ជាច្រើន ដែល​គេ​នៅចាំ​គាំទ្រ អ្នក​ផងដែរ​។​

 

៤- ​កុំ​ឲ្យ​ខ្លួនឯង​នៅ​ទំនេរ ៖ នេះ​គឺជា​ពេលវេលា​ដ៏​ល្អ សម្រាប់ធ្វើ​ការតុបតែង កែលំអ​បន្ទប់ អាន​រឿង​កំប្លែង លេង​កីឡា ឬក៏​ស្វែងរក​នូវ​សកម្មភាព​ថ្មីៗ ដើម្បី​កំសាន្ត​។ នេះ​មិនមែន មានន័យថា​អ្នក​មិន​ខ្វល់​នូវ​អ្វីៗ ដែល​កើតឡើង​ជុំវិញ​នោះទេ គឺ​គ្រាន់តែ​ឲ្យ​អ្នក​ផ្តោត​ទៅ លើ​អ្វី​ប្លែក​ហើយ​ល្អ សម្រាប់​អ្នក​តែប៉ុណ្ណោះ​។​

 

៥-​ ចៀសវាង​ការរំលោភបំពាន​លើផ្លូវ​ភេទ ៖ ការរំលោភបំពាន លើផ្លូវ​ភេទ​គឺជា​កា​បង្ខិតបង្ខំ នរណាម្នាក់ ដើម្បី​សកម្មភាព​ផ្លូវភេទ ហើយ​វា​ជា​កត្ដា​មួយ ដែល​មិន​សក្តិសម​ទាល់តែសោះ ក្នុងការ​បង្ខំ បុគ្គល​ណា​ម្នាក់ ឬ​ដៃគូ​របស់ខ្លួន​ឲ្យ​ធ្វើ​អ្វី ដែល​គេ​មិនអាច​ទទួលយកបាន​៕

Wat 101018


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item