ខេត្តឧត្តរមានជ័យ ៖ ស្ត្រីមេម៉ាយម្នាក់ មានជំងឺមហារីកដោះ ដោយមានដំបៅរីករាលដាល កាន់តែធ្ងន់ធ្ងរ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារគ្មានលទ្ធភាពព្យាបាល ព្រោះគាត់ត្រូវធានារ៉ាប់រង ចិញ្ចឹមបីបាច់កូនតូចៗដល់ទៅ ៥ នាក់បច្ចុប្បន្នរស់នៅក្នុង ភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មើលទៅគួរឲ្យ អាណិតអាសូរបំផុត។
ស្ត្រីដ៏កំសត់ម្នាក់នេះ មានឈ្មោះ ជាម ច្រឹប អាយុ ៤៣ ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនក្នុងបន្ទុកចំនួន ៥ នាក់។ បើតាមសម្តីរបស់ឈ្មោះ ជាម ច្រឹប បានឲ្យដឹងថា គាត់មានជម្ងឺមហារីកដោះ អស់រយៈពេល ៣ ឆ្នាំហើយ និងបានទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបីកន្លែង ចាប់ពីមន្ទីរពេទ្យបង្អែក ស្រុកអន្លង់វែង មន្ទីរពេទ្យ ទីរួមខេត្តឧត្តរមានជ័យ និងមន្ទីរពេទ្យខេត្តសៀមរាប។
ការសម្រាកព្យាបាល ក្នុងពេលកន្លងមកមិនមាន សភាពធូរស្រាលនោះទេ ដោយខាងមន្ទីរពេទ្យ បានឲ្យ ដឹងថា ទាល់តែមានលុយ ៣ ពាន់ដុល្លារ ទើបអាចព្យាបាលជា។ ដោយសារតែគាត់ គ្មានលុយទើបត្រឡប់ មកសម្រាកព្យាបាល នៅស្រុកភូមិវិញ រហូតមកដល់ខែធ្នូ ឆ្នាំ២០១២ ដំបៅកាន់តែរីកធំឡើង ប្តីរបស់គាត់ ឃើញដូច្នេះបានលួច ចុះចេញពីផ្ទះ ទៅយកប្រពន្ធថ្មីមួយទៀត ដោយទុកឲ្យគាត់ រស់រងទុក្ខ វេទនាក្នុងផ្ទះខ្ទម ដំបូលរហែកជាមួយ កូនតូចៗចំនួន ៥នាក់៕
Source from: watphnom-news.com























Loading...




Post a Comment