រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់ជីវិត នៅនឹងកន្លែងហើយម្នាក់ទៀត បានរងរបួសធ្ងន់ ដោយសាររថយន្ត ដឹកកុងតឺន័រមួយគ្រឿង បានបើកបុកម៉ូតូពីក្រោយ និងកិនខ្ទេចក្បាល ខណៈដែលពួកគេជិះម៉ូតូមួយគ្រឿង ឌុបគ្នាតាមផ្លូវជាតិលេខ១ កាលពីវេលាម៉ោង ១០និង១០ នាទីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ១ ក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌមានជ័យ។
ជនរងគ្រោះដែលស្លាប មានឈ្មោះ ស៊ិន ហ៊ុន អាយុ ២៦ឆ្នាំ ស្នាក់នៅ ក្នុងភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងម្នាក់ដែលរងរបួសធ្ងន់ឈ្មោះ ដូរី អាយុ ២៣ឆ្នាំ ស្នាក់នៅក្បែរ គ្នា ។ ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកស្មាស់ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 1A-3119 ធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ដោយជិះក្នុងល្បឿនល្មម។
លុះមកដល់ចំណុចមុខ ខារ៉ាអូខេ កូប្រា ២ ស្រាប់តែមានរថយន្ត កុងតឺន័រមួយគ្រឿង មិនចាំស្លាកលេខ ធ្វើដំណើរ តាមបណ្តោយផ្លូវលេខ១ ក្នុងទិសដៅស្របគ្នា ពីកើតទៅលិច បានបើកយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុកម៉ូតូស្មាស ពីក្រោយពេញទំហឹង បណ្តាលឲ្យដួលបោកក្បាល ទៅនឹងថ្នល់ស្លាប់ម្នាក់ និងរងរបួសធ្ងន់ធ្ងរម្នាក់ ចំណែកឯម៉ូតូត្រូវរង ការខូចខាតទាំងស្រុង ៕
Source from: watphnom-news.com
Post a Comment