រាជធានីភ្នំពេញ ៖ បុរសម្នាក់ក្នុងស្ថានភាព ស្រវឹងស្រាជោកជាំ បានជិះម៉ូតូមួយគ្រឿង តាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ហើយមេឃកំពុងតែភ្លៀងរលឹម ស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្ម ចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យដួលបោកក្បាល នឹងថ្នល់ស្លាប់ភ្លាមតែម្តង កាលពីវេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣ ។
មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានជិះម៉ូតូម៉ាក MD ពណ៌ក្រហម ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AP-6179 តែម្នាក់ឯងតាមបណ្តោយផ្លូវ២០០៤ យ៉ាងលឿន ស្រាប់តែមកដល់ ចំណុចមុខភោជនីយដ្ឋាន អូប៉េរ៉ា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក៏បុករបាំងថ្មស្លាប់តែម្តង។ ក្រោយកើតហេតុ សពបុរសរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុក ជាបណ្តោះអាសន្ន៕
Source from: watphnom-news.com
Post a Comment