Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖លោកសមរង្ស៊ីប្រ​ធាន​​គ​ណ​បក្សស​ង្គ្រោះ​​ជាតិនៅ​​មិន​ទាន់​​គិត​គូរ​​ពី​​ការ

​រាជធានី​ភ្នំពេញ ៖ លោក សម រង្ស៊ី ប្រ​ធាន​​គ​ណ​បក្ស ស​ង្គ្រោះ​​ជាតិ នៅ​​មិន​ទាន់​​គិត​គូរ​​ពី​​ការ ចុះ​ឈ្មោះ​​ជា​​តំ​ណាង​រាស្ត្រ នៅ​​ម​ណ្ឌល​​ណា​​នៅ​ឡើយ​​ទេ បើ​ទោះ​បី​ជា​លោក​​បាន​អ​ញ្ជើញ​​ទៅ​​ចុះ​ឈ្មោះ ក្នុង​​បញ្ជី​​ឈ្មោះ​​បោះ​ឆ្នោត​ នៅ​​កា​រិ​យា​ល័យ​​មួយ ក្នុងភូមិ​ព្រែក​តា​គង់​ទី​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៣​នេះ រួចហើយ​ក៏ដោយ​។​

 

​លោក សម រង្ស៊ី បាន​ប្រាប់​ប្រជារាស្ត្រ​ខ្មែរ​ថា លោក​នឹង​ចាកចេញ ទៅ​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស នៅវេលា​ម៉ោង ៨​និង​៣០ នាទី យប់​ថ្ងៃទី​៧ ខែតុលា ដោយ​នឹង​ជួបពិភាក្សា ជាមួយ​តំណាង​រដ្ឋាភិបាល​អង់គ្លេស កុំ​ឲ្យ​ទទួលស្គាល់ រដ្ឋាភិបាល​កម្ពុជា ដែល​លោក​ចាត់ទុកថា កើតឡើង​ដោយ ខុស​រដ្ឋធម្មនុញ្ញ និង​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​។

 

​បើតាម​កម្មវិធី ដែល​បាន​គ្រោងទុក បេសកកម្ម​នៅក្រៅ​ប្រទេស របស់លោក សម រង្ស៊ី មាន​រយៈពេល​ពីរ​សប្តាហ៍ ដោយ​លោក​នឹង​បន្តដំណើរ ទៅ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក  ដើម្បី​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួលស្គាល់ រាជរដ្ឋាភិបាល​កម្ពុជា និង​រឹតបន្តឹង​ជំនួយ មក​កម្ពុជា​។​ បេសកកម្មការទូតនេះ ត្រូវបានធ្វើ​ទន្ទឹមពេលដែល នៅក្នុងប្រទេសកម្ពុជា មានរៀបចំមហាបាតុកម្ម នៅថ្ងៃទី២៣ ខែតុលា ផងដែរ។

 

​លោក សម រង្ស៊ី បាន​ចុះទៅ​ចុះឈ្មោះ ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត នៅ​ការិយាល័យ​មួយ ក្នុងភូមិ​ព្រែក​តា​គង់​ទី​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយមាន​សាក្សី​ចំនួន​ពីរ​នាក់ ចូលរួម​ផងដែរ ហើយ​អ្វីដែល​គួរ​ឲ្យ កត់សម្គាល់​នោះ គឺ​បន្ទាប់ពី​ចុះឈ្មោះ រួចហើយ​លោក សម រង្ស៊ី មិនទាន់មាន​គម្រោង​ថា តើ​នឹង​ចុះឈ្មោះ ជា​តំណាងរាស្ត្រ នៅ​មណ្ឌល​ណា​នៅឡើយ​ទេ​៕

Wat 071016 Wat 071017


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item