Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​បាន​ភ្លក្ស​រសជាតិ​ចាញ់ឆ្នោត​យ៉ាង​ជូរ​ចត់​នា​សម័យ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​១​"១៩៩៣-១៩៩៨"​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ហៅ​កាត់​ថា​អ៊ុ​ន​តាក់​"UNTAC"​ពោល​គឺ​ចាញ់ឆ្នោត​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​

​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​បាន​ភ្លក្ស​រសជាតិ​ចាញ់ឆ្នោត​យ៉ាង​ជូរ​ចត់​នា​សម័យ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​១​ "១៩៩៣-១៩៩៨"​ ដែល​រៀបចំ​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ អ៊ុ​ន​តាក់​"UNTAC"​ ពោល​គឺ​ចាញ់ឆ្នោត​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ អតីត​ដឹកនាំ​ដោយ​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ ជា​ព្រះប្រធាន​ ។​

ក្រោយ​ព្រឹត្តិការណ៍​បង្ហូរឈាម​កណ្តាល​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី​០៥-០៦​ ខែកក្កដា​ ឆ្នាំ​១៩៩៧​ "​ព្រឹត្តិការណ៍​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ទី​២​ផ្តួល​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ នាយក​រដ្ឋមន្ត្រី​ទី​១"​ រដ្ឋសភា​នា​សម័យប្រជុំ​លើក​ទី​៨​ នីតិកាល​ទី​១​ បាន​អនុម័ត​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​១៩៩៧​ ហើយ​ច្បាប់​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ជា​ការ​ប្រញាប់​ ដោយ​ព្រះរាជក្រម​លេខ​ ន​ស​/​រកម​/១២៩៧/០៦​ ចុះ​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​១៩៩៧​ ។​ ​

ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​១៩៩៧​ មាន​គោលដៅ​កំណត់​អង្គការ​រៀបចំ​ការ​បោះ​ឆ្នោត​ បែបបទ​ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ដែល​ជា​សមាជិក​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​បាន​ប្រគល់​សិទ្ធិ​ការ​គ្រប់គ្រង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ជា​សមត្ថកិច្ច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ "​គ​.​ជ​.​ប​"​ ។​

​អនុ​​លោម​តាម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ គឺ​គ​.​ជ​.​ប​ ជា​អង្គការ​ឯករាជ្យ​ និង​អព្យាក្រឹត​ក្នុង​ការ​អនុវត្ត​សមត្ថកិច្ច​របស់​ខ្លួន​ ដែល​សមាជិក​ទាំងឡាយ​នៃ​ គ​.​ជ​.​ប​ និង​សមាជិក​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​គ្រប់​លំដាប់ថ្នាក់​ត្រូវ​មាន​ជំហរ​អព្យាក្រឹត​ឥត​លម្អៀង​ក្នុង​ការ​អនុវត្ត​ការងារ​បោះ​ឆ្នោត​ ។​ ​

បន្ទាប់​ពី​មាន​ គ​.​ជ​.​ប​ ជា​ស្ថាប័ន​គ្រប់គ្រង​លើ​ការងារ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​រួច​មក​ ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​២​ "១៩៩៨-២០០៣"​ នីតិកាល​ទី​៣"២០០៣-២០០៨"​ នីតិកាល​ទី​៤"២០០៨-២០១៣"​ និង​នីតិកាល​ទី​៥"២០១៣-២០១៨"​ជា​បន្តបន្ទាប់​ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បានការ​ឈ្នះ​ឆ្នោត​ជាប់ៗ​គ្នា​ចំនួន​៤​អាណត្តិ​ ខណៈ​គណបក្ស​នយោបាយ​ប្រឆាំង​នៅ​កម្ពុជា​ទទួល​បានការ​ចាញ់ឆ្នោត​ជាប់​រហូត​ ។​

មជ្ឈដ្ឋាន​អ្នក​តាមដាន​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ក្រៅ​អំពី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ធ្លាប់​បាន​ជួយ​ជ្រោមជ្រែង​ពង្រឹងកម្លាំង​ថាមពល​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​សម្ព័ន្ធភាព​ទទួល​បានការ​ឈ្នះ​ឆ្នោត​ចំនួន​៤​អាណត្តិ​ជាប់ៗ​គ្នា​នោះ​ គឺ​ប្រព័ន្ធ​ការងារ​របស់​ គ​.​ជ​.​ប​ ក៏​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បើកផ្លូវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បានការ​ឈ្នះ​ឆ្នោត​ជា​ហូរហែ​ មិន​ធ្លាប់​ចាញ់​ទាល់តែ​សោះ​ចាប់តាំងពី​មាន​ គ​.​ជ​.​ប​ មក​ ហើយ​គណបក្ស​នេះ​ក៏​បាន​ក្លាយជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ដុះ​ស្លែ​នៅ​កម្ពុជា​ ដែល​មាន​ទាំង​អំណាច​ដ៏​លើសលប់​ និង​មាន​ទាំង​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​ទល់​សព្វថ្ងៃ​ ។​ ​

លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​កន្លង​មកនេះ​ បាន​បង្ហាញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​បាត់បង់​សំឡេង​ឆ្នោត​គាំទ្រ​យ៉ាងច្រើន​សឹង​នឹក​ស្មាន​មិន​ដល់​ ប៉ុន្តែ​នៅ​តែ​ទទួល​បានការ​ឈ្នះ​ឆ្នោត​ មាន​ចំនួន​អាសនៈ​ច្រើន​ជាង​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​គណបក្ស​នយោបាយ​ប្រឆាំង​នៅ​ក្នុង​រដ្ឋសភា​ ដោយសារ​ប្រព័ន្ធ​ការងារ​របស់​ គ​.​ជ​.​ប​ ដែល​អ្នកគាំទ្រ​គណបក្សប្រឆាំង​រិះគន់​ថា​ អសមត្ថភាព​ និង​មិន​ឯករាជ្យ​ដូច​មាន​ចែង​ក្នុង​ច្បាប់​ ។​ ​

ស្ថាប័ន​ គ​.​ជ​.​ប​ ត្រូវ​បាន​គេ​មើលឃើញ​ថា​កំពុង​ធ្វើ​ឲ្យ​បាត់បង់​ជំនឿ​ទុកចិត្ត​ពី​អ្នកគាំទ្រ​គណបក្ស​នយោបាយ​ប្រឆាំង​ ដែល​មាន​ចំនួន​កើន​ឡើងជា​លំដាប់​ ខណៈ​ដែល​ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ​ក្តី​ ស្ថាប័ន​តុលាការ​ក្តី​ បាន​ឈរ​នៅ​ខាង​ គ​.​ជ​.​ប​ ទោះបី​មាន​បណ្តឹងតវ៉ា​នឹង​លទ្ធផល​ឆ្នោត​ និង​បណ្តឹងតវ៉ា​ពី​បទ​ព្រហ្មទណ្ឌ​ទៅ​ស្ថាប័ន​តុលាការ​ក៏​ដោយ​ ទើប​ជា​ហេតុ​នាំ​ឲ្យ​គណបក្ស​នយោបាយ​ប្រឆាំង​បន្ត​ទាមទារ​យ៉ាង​ប្តូរផ្តាច់​ឲ្យ​មានការ​កែទម្រង់​ប្រព័ន្ធ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ឡើង​វិញ​ ។​ ​

ទោះជា​យ៉ាងណា​ក៏​ដោយ​ ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា​លើក​ឡើង​ថា​ នា​រយៈពេល​កន្លង​មកនេះ​ ស្ថាប័ន​នីតិប្បញត្តិ​ ជា​ពិសេស​រដ្ឋសភា​ ស្ថាប័ន​នីតិប្រតិបត្តិ​ ស្ថាប័ន​តុលាការ​ ស្ថាប័ន​កម្លាំងប្រដាប់អាវុធ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ "​ទាំង​ គ​.​ជ​.​ប​ ទាំង​ក្រុមប្រឹក្សាធម្មនុញ្ញ​"​ គឺជា​បក្ខពួក​ជា​ប្រព័ន្ធ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ ទើប​នាំ​ឲ្យ​គ្រប់ការ​បោះ​ឆ្នោត​ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បានការ​ឈ្នះ​ឆ្នោត​ជា​រៀង​រហូត​ ៕​

Im-Suasdey


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item