Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ឯកឧត្តម​សម​រ​ង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រម​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​«​គ​.​ជ​.​ប​»​រួច​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​០៧​ខែតុលា​

​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ព្រម​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ «​គ​.​ជ​.​ប​»​រួច​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០១៣​នេះ​នៅ​ការិយាល័យ​បោះ​ឆ្នោត​ភូមិ​ព្រែក​តា​គង់​ទី​១​ សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម​ប្រធាន​គណបក្សប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ឯកឧត្តម​បាន​បំពេញ​សិទ្ធិ​ជា​ពលរដ្ឋ​មួយ​រូប​រួច​ហើយ​ ក្នុង​ការ​មក​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​របស់​គ​.​ជ​.​ប​ ប៉ុន្តែ​មិនដឹង​ថ្ងៃ​ណា​គ​.​ជ​.​ប​ លុបឈ្មោះ​ឯកឧត្តម​ចោល​ទៀត​ទេ​ ពីព្រោះ​ប្រជាពលរដ្ឋ​ចំនួន​១​លាន​២​សែន​នាក់​ដែល​មានឈ្មោះ​បោះ​ឆ្នោត​ត្រឹមត្រូវ​ ត្រូវ​បាន​គ​.​ជ​.​ប​ លុបឈ្មោះ​ចេញពី​បញ្ជី​ទាំង​អយុត្តិធម៌​​ ។​

​បន្ទាប់​ពី​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​របស់​ គ​.​ជ​.​ប​ រួច​ហើយ​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ នឹង​អញ្ជើញ​ចាកចេញ​ទៅ​បរទេស​នៅ​វេលា​យប់​នេះ​តែ​ម្តង​ ដើម្បី​បំពេញបេសកកម្ម​ការទូត​មិន​ឲ្យ​មជ្ឈដ្ឋាន​អន្តរជាតិ​ទទួលស្គាល់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ប​ច្ចុ​ប្ប​នុ្ន​ ដែល​មេ​គណបក្សប្រឆាំង​រូប​នេះ​អះអាង​ថា​ បាន​កើតឡើង​ដោយ​ភាព​មិន​ស្របច្បាប់​ ដោយ​មានការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ដែល​ជា​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ ធ្លាប់​ត្រូវ​បាន​គ​.​ជ​.​ប​ លុបឈ្មោះ​ចេញពី​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​និង​បញ្ជី​ឈរឈ្មោះ​បោះ​ឆ្នោត​តាំងពី​មុន​ពេល​រៀបចំ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ មក​ម្ល៉េះ​ ទើប​បណ្តាល​ឲ្យ​ឯកឧត្តម​ មិន​មានឈ្មោះ​ជាប់​ជា​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មណ្ឌលបោះឆ្នោត​ណាមួយ​ឡើយ​ ។​

​ដោយឡែក​ កាលពី​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៣​ កន្លង​ទៅ​ថ្មីៗ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​ចេញ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​មួយ​ទាមទារ​ឲ្យ​មានការ​លើក​ពេល​ឬ​ពន្យារពេល​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ ដែល​គ​.​ជ​.​ប​ បាន​កំណត់​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​០១​ ដល់​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៣​ ដោយ​គណបក្ស​បាន​លើក​ហេតុផល​ថា​ គណបក្ស​ទាមទារ​ឲ្យ​មានការ​កែទម្រង់​ស៊ីជម្រៅ​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ដែល​គណបក្ស​នយោបាយ​ទាំង​ពីរ​«​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​»​ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ត្រូវ​ពិភាក្សា​គ្នា​ក្នុង​ពេល​ខាង​មុខ​និង​ពេលវេលា​នេះ​ជា​រដូវវស្សា​ ហើយ​ជាក់ស្តែង​ប្រជាពលរដ្ឋ​កំពុង​រង​គ្រោះ​ដោយសារ​ទឹកជំនន់​ផង​ ៕​

Sam-Rainsy02


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item