Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖រថ​យន្ដ​​ដឹក​​កម្ម​ករ​​រោង​ចក្រកាត់​ដេរ​​ដែល​​ផ្ទុក​​កម្ម​ករ​-​​កម្ម​កា​រិនីប្រ​មា​ណ៦០នាក់​ទៅ​ធ្វើ​​ការ​​នៅ​​រោង​ចក្រ​​កាត់​ដេរ

​រាជធានី​ភ្នំពេញ ៖ រថ​យន្ដ​​ដឹក​​កម្ម​ករ​​រោង​ចក្រ កាត់​ដេរ​​ដែល​​ផ្ទុក​ ​កម្ម​ករ​-​​កម្ម​កា​រិនី ប្រ​មា​ណ ៦០ នាក់​ទៅ​ធ្វើ​​ការ​​នៅ​​រោង​ចក្រ​​កាត់​ដេរ ក្នុង​ភូមិ​​ទួល​​ពង្រ សង្កាត់​ចោម​ចៅ បាន​​ដាច់​​ចង្កូត រេ​​ទៅ​បុក​​របង​​ថ្ម​​ផ្ទះ​​ប្រ​ជា​ពល​រដ្ឋ នៅ​ក្នុង​​ភូមិ​​ពង​ទឹកសង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ស្រាល ៧​នាក់ កាលពី​វេលា​ម៉ោង ៦​និង​៣០ នាទី​ព្រឹក ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៣​។​

មុនពេល​កើតហេតុ​រថយន្ដ បាន​ដឹក​កម្មករ ចេញពី​ភូមិ​រោង​គោ ឃុំ​ទ្រា ស្រុក​កណ្ដាលស្ទឹង ខេត្ដ​កណ្ដាល ទៅធ្វើ​ការ​នៅ​រោងចក្រ​កាត់ដេរ អាមេរិកាំង នៅ​ទួល​ពង្រ ដោយ​ធ្វើដំណើរ​ពី​ទិស ខាងត្បូង​តាមផ្លូវ​ជាតិ​លេខ​៣ លុះ​មកដល់​មុខ​វត្ដ​ស្លែង​ក៏​បត់ ឡើងមក​ទិសខាងកើត តាមផ្លូវ​វត្ដ​ស្លែង តែ​ពេលនោះ​តៃកុង បាន​បើក​យឺតៗ ក៏​រេ​ចង្កូត​ពេញ​ផ្លូវ ជ្រុល​ធ្លាក់​ទៅបុក របង​ថ្ម​ផ្ទះ​ប្រជាពលរដ្ឋ​តែម្ដង​។​

ក្រុមកម្មករ​ដែល​ឈរ​ត្រៀបត្រា នៅលើ​រថយន្ដ​បាន​បុក​គ្នា ខ្លះ​របួស​បែក​មាត់ ខ្លះ​ចុក​ទ្រូង ខ្លះ​របួស​ក្បាល ក៏​នាំគ្នា​ទៅ​ពេទ្យ​ក្បែរ​នោះ​។ រថយន្ដ​បង្កហេតុ ម៉ាក​ហ៊ីយ៉ាន់ដាយ កូរ៉េ​ពណ៌​ស ជា​រថយន្ដ​ប្រភេទ ១​តោន​កន្លះ ពាក់​ស្លាក​លេខ ក្រុងព្រះសីហនុ ២A-១៤៨១ បើកបរ​ដោយ​ឈ្មោះ ណុប តូន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រោង​គោ ឃុំ​ទ្រា ស្រុក​កណ្ដាលស្ទឹង ខេត្ដ​កណ្ដាល​។​

 

​កម្មការិនី​រងរបួស​ទាំង​៧​នាក់​នោះ មានឈ្មោះ​១- សាត សៃ អាយុ​៤៥​ឆ្នាំ របួស​មាត់​និង​ក្បាល ២-​ឈ្មោះ យ័ន ចេក អាយុ ៤៣​ឆ្នាំ របួស​ចុក​ទ្រូង ៣-​ឈ្មោះ ឃុំ ចាន់​សុំ អាយុ ២៧​ឆ្នាំ របួស​ក្បាល ៤-​ឈ្មោះ ថោង សុភ័ក អាយុ ៣៨​ឆ្នាំ របួស​ចង្កេះ​និង​ចុក​ទ្រូង ៥-​ឈ្មោះ ឆាំ សុ​ខេ​ម អាយុ ៣៨​ឆ្នាំ របួស​មាត់​និង​ក្បាល រួម​នឹង​អ្នកបើកបរ ម្នាក់ទៀត​ផងដែរ ហើយ​ខាង​រោងចក្រ​បាន​សន្យា ជួយ​ចេញ​លុយ ថ្លៃ​ព្យាបាល​ផងដែរ​៕

Wat 211016 Wat 211017


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item