Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកណ្តាល៖បុរស​​ម្នាក់​​ត្រូវ​បាន​​រថ​យន្តមិន​​ស្គាល់​​ម៉ាក​​បើក​​បុកនិង​​កិន​​ខ្ទេច​​ក្បាល​​មួយ​​ចំ​ហៀងធ្លាយ​​ខួរ​​ប្រ​កាច់​​ស្លាប់យ៉ាង​​អា​ណោ​ចអា​ធ័មនៅ​លើ​​ទ្រូង​ផ្លូវ

​ខេត្តកណ្តាល ៖ បុរស​​ម្នាក់​​ត្រូវ​បាន​​រថ​យន្ត មិន​​ស្គាល់​​ម៉ាក​​បើក​​បុក និង​​កិន​​ខ្ទេច​​ក្បាល​​មួយ​​ចំ​ហៀង ធ្លាយ​​ខួរ​​ប្រ​កាច់​​ស្លាប់ យ៉ាង​​អា​ណោ​ចអា​ធ័ម នៅ​លើ​​ទ្រូង​ផ្លូវ កាល​ពី​​វេលា​​ម៉ោង ៤​​រសៀល​​ថ្ងៃ​ទី​​២១ ខែ​តុ​លា ឆ្នាំ​​២០​១៣ នៅ​លើ​​កំ​ណាត់​​ផ្លូវ​ជាតិ​លេខ​៤ ត្រង់ចំណុច​ភូមិ​ពងទឹក ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

ជនរងគ្រោះ​មានឈ្មោះ ទួន ចាន់ធូ អាយុ ២៥​ឆ្នាំ ជា​កម្មករសំណង់​បម្រើ​ការងារ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ជិត​កន្លែងកើតហេតុ រស់នៅ​ភូមិ​ត្រពាំង​ព្រៃ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ជា​បុរស​ពោះម៉ាយ ទើប​លែងលះ​ប្រព​ន្ឋ​បាន ៥​ខែ​។  ជនរងគ្រោះ​ធ្វើ​កម្មករ​ចិញ្ចឹម​កូនស្រី​អាយុ ៥​ឆ្នាំ និង ម្តាយ​មេម៉ាយ ។ សព​ជន រងគ្រោះ​ត្រូវបាន​ម្តាយ ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី នៅ​ស្រុកកំណើត ដោយ​ក្តី​សោកសៅ ហើយ​គ្រប់ៗ​គ្នា បាន​សំដែង​ក្តី​អាណិតអាសូរ យ៉ាង​ក្រៃលែង​។​

 

​មុនពេល​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង ម៉ាក​សង់​កូរ៉េ ព៌​ណ​ក្រហម ពាក់​ស្លាក​លេខ 1C 6273 បើកបរ​ក្នុងទិសដៅ ពី​កើ​តទៅ​លិច លុះដល់​ចំណុចកើត ហេតុ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង ដែល​សាក្សី​ខ្លះ​អះអាងថា ជា​រថយន្ត​ក្រឡុក ស៊ីម៉ង់ត៍ និង​ខ្លះ​ថា​រថយន្ត​កូរ៉េ បើក​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា កៀរ​ដួល បណ្តាល​ខ្ទាត​ជនរងគ្រោះ បោក​ចូល​កង់​រថយន្ត កិន​បែកក្បាល ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ហើយ​អ្នកបើកបរ​រថយន្ត បាន​បន្ថែម​ល្បឿន បើក​រត់​បាត់ស្រមោល​៕

Wat 211018



Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item